ទាន់ហេតុការណ៍
សម្តេចតេជោ ហ៊ុន សែន អញ្ជើញបិទសន្និបាតបូកសរុប​លទ្ធផល​ការងារ​ឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ត របស់គណៈចលនាមហាជន​គណ​បក្សប្រជាជនកម្ពុជា - សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកការដ្ឋានសាងសង់គម្រោងអភិវឌ្ឍន៍ ទីក្រុងដ៏ទំនើបនៅក្រុងអរិយក្សត្រ ទល់មុខកោះនរា  - សម្តេច​បវរធិបតី ហ៊ុន ម៉ាណែត ប្រកាសសាងសង់ផ្សារបឹងឈូកនៅខេត្តបាត់ដំបងជូនអាជីវករឡើងវិញ ​និងផ្តល់ឱ្យអាជីវករកាន់កាប់តូបអស់មួយជីវិត ​បន្ទាប់ពីផ្សារនេះបានរងការឆាបឆេះកាលពីដើមខែវិច្ឆិកា - ពិធីដង្ហែអង្គកឋិនទានមហាសាមគ្គីគ្រួសារខ្មែរដឹកនាំដោយ​សម្តេចកិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានចាប់ផ្តើមប្រទក្សិណនៅជុំវិញព្រះវិហារវត្តពោធិគិរីវង្សារាម (ហៅវត្តស្វាយ​សៀម​ថ្មី) ចំនួន៣ជុំរួចមកក៏បានវេប្រគេនគ្រឿងបរិក្ខារប្រគេនដល់ព្រះសង្ឃ....! - សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាល បន្តយកចិត្តទុកដាក់វិនិយោគលើវិស័យអប់រំ ដើម្បីទទួលបានធនធានមនុស្សមានសមត្ថភាព មានឯករាជ្យម្ចាស់ការ មានសមត្ថភាពចាប់យកឱកាស មានភាពប្រកួតប្រជែង មានភាពបត់បែន និងមានភាពធន់លើគ្រប់វិស័យ - សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកការដ្ឋានសាងសង់ «អគារមជ្ឈមណ្ឌល​កណ្តាល អគារចំណតនិងរោងជាង និងអគារមជ្ឈមណ្ឌល​វេជ្ជសាស្ត្រស៊ីក្លូត្រុង» នៅមន្ទីរពេទ្យកាល់ម៉ែត - សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ចំណតផែកុងតឺន័របន្ថែមប្រវែង ២៥៣ម៉ែត្រនឹងធ្វើឱ្យកំពង់ផែស្វយ័តក្រុងព្រះសីហនុ ឆ្លើយតបនឹងកំណើនកុងតឺន័រឆ្លងកាត់ និងមានលទ្ធភាពប្រកួតប្រជែងជាមួយកំពង់ផែលើពិភពលោក  - សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការបង្កើតមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមបណ្ដោយព្រំដែនដោយផ្ដោតលើការកសាងផ្លូវក្រវាត់ព្រំដែន គឺដើម្បីឱ្យប្រជាពលរដ្ឋមានឱកាសចូលរួមដោយផ្ទាល់ក្នុងការការពារនិងអភិវឌ្ឍន៍នៅតំបន់ព្រំដែន - សម្តេចធិបតី ហ៊ុន ម៉ាណែត៖ បញ្ហាទំនាស់ដីធ្លី នឹងត្រូវដោះស្រាយ ហើយឈានទៅលុបបំបាត់នៅពេលខាងមុខ - សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការបើកការដ្ឋានព្រែកជីកហ្វូណនតេជោ មិនមែនបើកឱ្យតែបានទេ តែកម្ពុជាមានសមត្ថភាពគ្រប់គ្រង និងម្ចាស់ការសាងសង់ព្រែកជីកនេះដែលមានពលរដ្ឋទូទាំងប្រទេសគាំទ្រ ហើយត្រូវធ្វើឱ្យបាន 
គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ជា​របស់​ឯកជន មិនមែន​ជា​របស់​រដ្ឋ​
0

(ម្ចាស់ទីតាំងសង្វៀនមាន់ជល់ និងអាប៉ោងមួយកន្លែង) ឈ្មោះ តាអ៊ួក បានបើកលេងយ៉ាងរំភើយតែមិនរំខានដល់សមត្ថកិច្ចស្រុកសំរោងទាល់តែសោះ

ចេញផ្សាយ ថ្ងៃសៅរ៍ ៥កើត ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២០ ។

(ម្ចាស់ទីតាំងសង្វៀនមាន់ជល់ និងអាប៉ោងមួយកន្លែង) ឈ្មោះ តាអ៊ួក បានបើកលេងយ៉ាងរលូនតែមិនរំខានដល់សមត្ថកិច្ចស្រុកសំរោងទាល់តែសោះ

ខេត្តតាកែវ៖ ទីតាំងសង្វៀនជល់មាន់និងអាប៉ោងមួយកន្លែងរបស់ឈ្មោះ អ៊ួក ដែលស្ថិតនៅ ភូមិ ត្រពាំងខ្នា ឃុំ ជំរះពេន ស្រុក សំរោង ខេត្តតាកែវ បានបើកលេងយ៉ាងគគ្រឹកគគ្រេងដោយមិនរំខានរំខានដល់សមត្ថកិច្ចក្នុងមូលដ្ឋានសោះឡើយ។

ការលេងល្បែងស៊ីសងបែបនេះកំពុងតែប្រព្រឹត្តផ្ទុយពីគោលនយោបាយភូមិឃុំសុវត្ថិភាពទាំង ៩ ចំនុចដែលបានដាក់ចេញដោយរដ្ឋាភិបាល មិនតែប៉ុណ្ណោះថែមទាំងកំពុងតែប្រព្រឹត្តផ្គើនទៅនឹងបទបញ្ជារបស់ ឯកឧត្តមនាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិទៀតផង ។ ដោយឯកឧត្តមបានចេញសេចក្តីប្រកាសកាលពីដើមខែមករាឆ្នាំ ២០២០ថ្មីៗនេះហាមដាច់ខាតមិនឲ្យមានល្បែងស៊ីសងគ្រប់ប្រភេទ ។

ប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលរស់នៅជិតមូលដ្ឋានក្បែទីតាំងសង្វៀនជល់មាន់​និងអាប៉ោងខាងលើបានឲ្យដឹងថា ម្ចាស់ទីតាំងសង្វៀនជល់មាន់ឈ្មោះ អ៊ួក ដែលបានបើកលេងជារៀងរាល់ថ្ងៃនេះគឺមិនខ្លាចរអាសមត្ថកិច្ចឬច្បាប់នោះឡើយ ហើយជាពិសេសគឺថ្ងៃសៅរ៍ និងថ្ងៃអាទិត្យតែម្តង។

ពលរដ្ឋបានបន្តថា ជារៀងរាល់ថ្ងៃពួកគាត់ឃើញមានមនុស្សមកលេងយ៉ាងច្រើនហើយជល់ភ្នាល់ដាក់លុយខ្ទង់លានក្នុងមួយគូរៗ ដោយពួកមានការព្រួយបារម្ភថាបើកាលណាមានល្បែងស៊ីសងហើយវាអាចនឹងកើតមានបទល្មើសផ្សេងៗដូចជា លួច ឆក់ ប្លន់ ឬប្រើហិង្សាជាដើម។

ពួកគាត់បានបន្តទៀតថាប្រហែលសមត្ថកិច្ចបានទទួលលាភសក្ការៈហើយមើលបានជាមិនដែលឃើញសមត្ថកិច្ចថ្នាក់ណាមួយចុះមកទប់ស្កាត់ ឬបង្ក្រាបនោះទេ ដោយទុកឲ្យលេងបានយ៉ាងរលូនតែម្តង។

ប្រជាពលរដ្ឋបានសំណូមពរដល់លោកអភិបាលខេត្ត ក៏ដូចជាលោកស្នងការខេត្តមេត្តាចាត់វិធានការទប់ស្កាត់ ឬបង្ក្រាបវង់ល្បែងស៊ីសងខុសច្បាប់ខាងលើនេះផង ចៀសវាងកើតបទល្មើសផ្សេងនៅក្នុងមូលដ្ឋានរបស់ពួកគាត់ ។

ទាក់ទិននឹងករណីនេះអង្គភាពយើងមិនទាក់ទងសុំការបំភ្លឺពីអធិការស្រុកសំរោងបានទេព្រោះទូរស័ព្ទរបស់ខលមិនចូលនៅរសៀលថ្ងៃទី ២៨ មីនា ២០២០ នេះ ។

 

Filed in: ព័ត៌មានថ្មី, សន្តិសុខ សង្គម Tags: 

Leave a Reply

Submit Comment
សង្គមអភិវឌ្ឍន៍ ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 088 88 55 555 ឬ តាម Whatsapp : 088 88 55 555 | Telegram : 088 88 55 555 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិ ដោយសារព័ត៌មាន សង្គមអភិវឌ្ឍន៍ | ទូរស័ព្ទ៖ 088 88 55 555

សហការផ្តល់ព័ត៌មាន | អ៊ីម៉ែល ៖ soksros937@gmail.com