ភ្នំពេញ៖ ចេញផ្សាយ ថ្ងៃសៅរ៍ ១២កើត ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី៤ ខែមេសា ឆ្នាំ២០២០។
បាត់ដំបង៖ អធិការដ្ឋាននគរបាលស្រុកសង្កែ បានចាប់ឃាត់ខ្លួនជនសង្ស័យបានចំនួន៣នាក់ ក្នុងករណីរក្សាទុក និងចែកចាយនូវគ្រឿងញៀនខុសច្បាប់ នៅត្រង់ចំនុចភូមិបោះពោធី៍ ឃុំអូរដំបង១ ស្រុកសង្កែ ខេត្តបាត់ដំបង។ ហេតុកាលនេះបានកើតឡើងកាលពីថ្ងៃទី០២ ខែមេសា ឆ្នាំ២០២០។ វេលាម៉ោង១០និង៤០នាទី។
ដោយយោងទៅតាមរបាយការណ៍របស់ កងកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកសង្កែ ដែលបានធ្វើការចុះបង្ក្រាបឃាត់ខ្លួនអ្នកចែកចាយគ្រឿងញៀន ១កន្លែង ក្នុងនោះឃាត់ខ្លួនបានជនសង្ស័យចំនួន ៣នាក់ ៖ ទី១.ឈ្មោះ រុំ ធារ៉ា ភេទប្រុស អាយុ ៣០ឆ្នាំ រស់ភូមិបោះពោធិ៍ ឃុំអូរដំបង១ ស្រុកសង្កែ។ទី២.ឈ្មោះ អៀម សាមុន ភេទប្រុស អាយុ ៣១ឆ្នាំ រស់ភូមិបោះពោធិ៍ ឃុំអូរដំបង១ ស្រុកសង្កែ និង៣.ឈ្មោះ ចូត រ៉ា ភេទប្រុស អាយុ ២៨ឆ្នាំ រស់ភូមិកំពង់ពិល ឃុំវត្តតាមិម ស្រុកសង្កែ។ សមត្ថកិច្ចបានធ្វើការដកហូតវត្ថុតាងរួមមាន ថ្នាំញៀនប្រភេទមេតំហ្វេតាម៉ីន (ម៉ាទឹកកក ICE) ចំនួន ០១ថង់ធំ ទម្ងន់ ១,៧៣ក្រាម និងទូរស័ព្ទ ១គ្រឿង។
ករណីនេៈ ជនសង្ស័យទាំង៣នាក់ និងវត្ថុតាងសមត្ថកិច្ចជំនាញកំពុងកសាងសំណុំរឿង បញ្ចូនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី៕