ទាន់ហេតុការណ៍
សម្តេចតេជោ ហ៊ុន សែន អញ្ជើញបិទសន្និបាតបូកសរុប​លទ្ធផល​ការងារ​ឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ត របស់គណៈចលនាមហាជន​គណ​បក្សប្រជាជនកម្ពុជា - សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកការដ្ឋានសាងសង់គម្រោងអភិវឌ្ឍន៍ ទីក្រុងដ៏ទំនើបនៅក្រុងអរិយក្សត្រ ទល់មុខកោះនរា  - សម្តេច​បវរធិបតី ហ៊ុន ម៉ាណែត ប្រកាសសាងសង់ផ្សារបឹងឈូកនៅខេត្តបាត់ដំបងជូនអាជីវករឡើងវិញ ​និងផ្តល់ឱ្យអាជីវករកាន់កាប់តូបអស់មួយជីវិត ​បន្ទាប់ពីផ្សារនេះបានរងការឆាបឆេះកាលពីដើមខែវិច្ឆិកា - ពិធីដង្ហែអង្គកឋិនទានមហាសាមគ្គីគ្រួសារខ្មែរដឹកនាំដោយ​សម្តេចកិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានចាប់ផ្តើមប្រទក្សិណនៅជុំវិញព្រះវិហារវត្តពោធិគិរីវង្សារាម (ហៅវត្តស្វាយ​សៀម​ថ្មី) ចំនួន៣ជុំរួចមកក៏បានវេប្រគេនគ្រឿងបរិក្ខារប្រគេនដល់ព្រះសង្ឃ....! - សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាល បន្តយកចិត្តទុកដាក់វិនិយោគលើវិស័យអប់រំ ដើម្បីទទួលបានធនធានមនុស្សមានសមត្ថភាព មានឯករាជ្យម្ចាស់ការ មានសមត្ថភាពចាប់យកឱកាស មានភាពប្រកួតប្រជែង មានភាពបត់បែន និងមានភាពធន់លើគ្រប់វិស័យ - សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកការដ្ឋានសាងសង់ «អគារមជ្ឈមណ្ឌល​កណ្តាល អគារចំណតនិងរោងជាង និងអគារមជ្ឈមណ្ឌល​វេជ្ជសាស្ត្រស៊ីក្លូត្រុង» នៅមន្ទីរពេទ្យកាល់ម៉ែត - សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ចំណតផែកុងតឺន័របន្ថែមប្រវែង ២៥៣ម៉ែត្រនឹងធ្វើឱ្យកំពង់ផែស្វយ័តក្រុងព្រះសីហនុ ឆ្លើយតបនឹងកំណើនកុងតឺន័រឆ្លងកាត់ និងមានលទ្ធភាពប្រកួតប្រជែងជាមួយកំពង់ផែលើពិភពលោក  - សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការបង្កើតមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមបណ្ដោយព្រំដែនដោយផ្ដោតលើការកសាងផ្លូវក្រវាត់ព្រំដែន គឺដើម្បីឱ្យប្រជាពលរដ្ឋមានឱកាសចូលរួមដោយផ្ទាល់ក្នុងការការពារនិងអភិវឌ្ឍន៍នៅតំបន់ព្រំដែន - សម្តេចធិបតី ហ៊ុន ម៉ាណែត៖ បញ្ហាទំនាស់ដីធ្លី នឹងត្រូវដោះស្រាយ ហើយឈានទៅលុបបំបាត់នៅពេលខាងមុខ - សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការបើកការដ្ឋានព្រែកជីកហ្វូណនតេជោ មិនមែនបើកឱ្យតែបានទេ តែកម្ពុជាមានសមត្ថភាពគ្រប់គ្រង និងម្ចាស់ការសាងសង់ព្រែកជីកនេះដែលមានពលរដ្ឋទូទាំងប្រទេសគាំទ្រ ហើយត្រូវធ្វើឱ្យបាន 
គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ជា​របស់​ឯកជន មិនមែន​ជា​របស់​រដ្ឋ​
0

សម្ដេចក្រឡាហោម ស ខេង បានណែនាំ៤ចំណុចដល់រដ្ឋបាលរាជធានី ខេត្តដើម្បីចាប់ផ្តើមគ្រប់​គ្រង ចាត់ចែងមុខងារផ្តល់សេវាសុខាភិបាលឱ្យមានប្រសិទ្ធភាពខ្ពស់

ភ្នំពេញ៖ ចេញផ្សាយ ថ្ងៃពុធ  ១៣កើត ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤, ត្រូវនឹងថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២០។

សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានណែនាំដល់​រដ្ឋបាលរាជធានី ខេត្តអាចចាប់ផ្តើមគ្រប់គ្រង ចាត់ចែងមុខងារផ្តល់សេវាសុខាភិបាល​ឱ្យ​មានប្រសិទ្ធិភាពខ្ពស់។

 ថ្លែងក្នុងពិធីផ្សព្វផ្សាយ និងដាក់ឱ្យដំណើរការមន្ទីរសុខាភិបាលនៃរដ្ឋបាលរាជធានី ខេត្ត នាព្រឹកថ្ងៃទី ខែមិថុនា ឆ្នាំ២០២០ នៅទីស្តីការក្រសួងមហាផ្ទៃ សម្តេចក្រឡា​ហោម ស ខេង បានគូសបញ្ជាក់ថាខ្ញុំសូមផ្តល់គោលការណ៍ណែនាំមួយចំនួនដែលត្រូវផ្តោតការយកចិត្តទុកដាក់អនុវត្តន៍ ដើម្បីធានាឱ្យរដ្ឋបាលរាជធានី ខេត្តអាចចាប់ផ្តើមគ្រប់គ្រង ចាត់ចែងមុខងារផ្តល់សេវាសុខាភិបាលដែលបានផ្ទេរឱ្យនេះ ប្រកបដោយការទទួលខុសត្រូវខ្ពស់ ស្របតាមស្មារតីនៃអនុក្រឹត្យ

 សម្ដេចក្រឡាហោមបានសេចក្តីណែនាំថា ទី១  ការផ្សព្វផ្សាយបន្តនៅថ្នាក់រាជធានី ខេត្ត ដោយរដ្ឋបាលរាជធានី ខេត្តនីមួយៗត្រូវរៀបចំពិធីផ្សព្វផ្សាយ និងដាក់ឱ្យដំណើរការមន្ទីរសុខាភិបាលនៃរដ្ឋបាលរាជធានី ខេត្តសាមីនីមួយៗ ឱ្យបានទូលំទូលាយជូនដល់ថ្នាក់ដឹកនាំនៃមន្ទីរជំនាញរាជធានី ខេត្ត។ ទន្ទឹមនេះ ក្នុងការរៀបចំពិធីផ្សព្វផ្សាយនេះត្រូវអនុវត្តន៍តាមវិធានការរបស់ក្រសួង សុខាភិបាលដើម្បីធានាដល់ការការពារ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។ ទី២  ការគ្រប់គ្រងបុគ្គលិកដែលបានផ្ទេរទៅឱ្យ ជារួម បុគ្គលិកសុខាភិបាលប្រមាណជាង២ម៉ឺននាក់ត្រូវបានផ្ទេរទៅឱ្យរដ្ឋបាលរាជធានី ខេត្តសាមីនីមួយៗ។

ទោះបីបុគ្គលិកទាំង នេះនៅតែបន្តស្ថិតក្នុងអង្គភាព​សុខាភិបាលក៏ដោយ ក៏ប៉ុន្តែបុគ្គលិកទាំងនេះត្រូវបានផ្ទេរទៅស្ថិត ក្រោមការគ្រប់គ្រងផ្ទាល់របស់រដ្ឋបាលរាជធានី ខេត្តសាមីនីមួយៗ ដែលត្រូវអនុវត្តន៍តាមគោលការណ៍ បែបបទ និងនីតិវិធីនៃការគ្រប់គ្រងបុគ្គលិក ស្របតាមលក្ខន្តិកៈដោយឡែកសម្រាប់បុគ្គលិក​​រដ្ឋបាលថ្នាក់ក្រោមជាតិ។ ការគ្រប់គ្រងបុគ្គលិក ជាពិសេសការតែងតាំង ការផ្លាស់ប្តូរបុគ្គលិក គឺជាកិច្ចការរសើបអាស្រ័យហេតុនេះ ក្រុមប្រឹក្សា និងគណៈអភិបាលនៃរដ្ឋបាលរាជធានី ខេត្តត្រូវគ្រប់គ្រង ចាត់ចែង និងប្រើប្រាស់បុគ្គលិកទាំងនេះ ប្រកបដោយតម្លាភាព ស្របតាមគោលការណ៍ បែបបទ និងនីតិវិធី ដែលបានកំណត់។ ទី៣  ការគ្រប់ គ្រង ការចាត់ចែង និងការប្រើប្រាស់ថវិកាដែលត្រូវផ្ទេរទៅឱ្យរដ្ឋបាលរាជធានី ខេត្តសម្រាប់ អនុវត្តន៍មុខងារផ្តល់សេវាសុខាភិបាល គឺជាថវិកាផ្ទេរដោយមានភ្ជាប់លក្ខខណ្ឌ។ អាស្រ័យហេតុនេះ ក្រុមប្រឹក្សា និងគណៈអភិបាលរដ្ឋបាល រាជធានី ខេត្តត្រូវមានការយល់ដឹងឱ្យបានច្បាស់អំពីគោលការណ៍ បែបបទ និងនីតិវិធីនៃការគ្រប់គ្រង និងការប្រើប្រាស់ថវិកាផ្ទេរមានភ្ជាប់លក្ខខណ្ឌនេះ។

ជារួម រដ្ឋបាលរាជធានី ខេត្តនីមួយៗមិនអាចយកថវិកាមានភ្ជាប់លក្ខខណ្ឌនេះទៅប្រើប្រាស់សម្រាប់អនុវត្តន៍មុខងារផ្សេងទៀតក្រៅពីមុខងារសុខាភិបាលដែលបានប្រគល់ឱ្យនេះបានឡើយ។ ផ្ទុយមកវិញ រដ្ឋបាលរាជធានី ខេត្តអាចសម្រេចយកថវិកាដែលកៀរគរបានពីប្រភពស្របច្បាប់នានា មកប្រើប្រាស់លើការអនុវត្តមុខងារផ្តល់សេវាសុខាភិបាល ដើម្បីធានាដល់ការលើកកម្ពស់ ទាំងគុណភាព និងបរិមាណនៃការផ្តល់សេវាសុខាភិបាលជូន​​ប្រជាពលរដ្ឋក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។ ទី៤ ការផ្ទេរទ្រព្យសម្បត្តិ លេខាធិការដ្ឋាន គណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ( គ.ជ.អ.ប.) ត្រូវបន្តសម្របសម្រួលជាមួយក្រសួងសុខាភិបាល ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីពន្លឿនការផ្ទេរទ្រព្យសម្បត្តិនានាពាក់ព័ន្ធនឹងមុខងារសេវាសុខាភិបាលដែលបានប្រគល់ទៅឱ្យរដ្ឋបាលរាជធានី ខេត្តឱ្យបានរួចរាល់នៅក្នុងឆ្នាំ២០២០នេះ។

សម្តេចក្រឡាហោមបានបន្ថែមថា ក្នុងនាមរាជរដ្ឋាភិបាល និងក្នុងនាម គ.ជ.អ.ប. សម្ដេចក្រឡាហោមបានបញ្ជាក់ជាថ្មីអំពីការតាំងចិត្តដ៏មោះមុតរបស់រាជរដ្ឋាភិបាល ក្នុងការបន្តអនុវត្តន៍ ឱ្យកាន់តែស៊ីជម្រៅនូវកំណែទម្រង់វិមជ្ឈការ ដើម្បីរួមចំណែកជំរុញល្បឿន នៃការអភិវឌ្ឍប្រទេសជាតិ និងការលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋឱ្យកាន់តែមានភាពចម្រើនរុងរឿង៕

 

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី Tags: 

Leave a Reply

Submit Comment
សង្គមអភិវឌ្ឍន៍ ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 088 88 55 555 ឬ តាម Whatsapp : 088 88 55 555 | Telegram : 088 88 55 555 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិ ដោយសារព័ត៌មាន សង្គមអភិវឌ្ឍន៍ | ទូរស័ព្ទ៖ 088 88 55 555

សហការផ្តល់ព័ត៌មាន | អ៊ីម៉ែល ៖ soksros937@gmail.com