ទាន់ហេតុការណ៍
សម្តេចតេជោ ហ៊ុន សែន អញ្ជើញបិទសន្និបាតបូកសរុប​លទ្ធផល​ការងារ​ឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ត របស់គណៈចលនាមហាជន​គណ​បក្សប្រជាជនកម្ពុជា - សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកការដ្ឋានសាងសង់គម្រោងអភិវឌ្ឍន៍ ទីក្រុងដ៏ទំនើបនៅក្រុងអរិយក្សត្រ ទល់មុខកោះនរា  - សម្តេច​បវរធិបតី ហ៊ុន ម៉ាណែត ប្រកាសសាងសង់ផ្សារបឹងឈូកនៅខេត្តបាត់ដំបងជូនអាជីវករឡើងវិញ ​និងផ្តល់ឱ្យអាជីវករកាន់កាប់តូបអស់មួយជីវិត ​បន្ទាប់ពីផ្សារនេះបានរងការឆាបឆេះកាលពីដើមខែវិច្ឆិកា - ពិធីដង្ហែអង្គកឋិនទានមហាសាមគ្គីគ្រួសារខ្មែរដឹកនាំដោយ​សម្តេចកិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានចាប់ផ្តើមប្រទក្សិណនៅជុំវិញព្រះវិហារវត្តពោធិគិរីវង្សារាម (ហៅវត្តស្វាយ​សៀម​ថ្មី) ចំនួន៣ជុំរួចមកក៏បានវេប្រគេនគ្រឿងបរិក្ខារប្រគេនដល់ព្រះសង្ឃ....! - សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាល បន្តយកចិត្តទុកដាក់វិនិយោគលើវិស័យអប់រំ ដើម្បីទទួលបានធនធានមនុស្សមានសមត្ថភាព មានឯករាជ្យម្ចាស់ការ មានសមត្ថភាពចាប់យកឱកាស មានភាពប្រកួតប្រជែង មានភាពបត់បែន និងមានភាពធន់លើគ្រប់វិស័យ - សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកការដ្ឋានសាងសង់ «អគារមជ្ឈមណ្ឌល​កណ្តាល អគារចំណតនិងរោងជាង និងអគារមជ្ឈមណ្ឌល​វេជ្ជសាស្ត្រស៊ីក្លូត្រុង» នៅមន្ទីរពេទ្យកាល់ម៉ែត - សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ចំណតផែកុងតឺន័របន្ថែមប្រវែង ២៥៣ម៉ែត្រនឹងធ្វើឱ្យកំពង់ផែស្វយ័តក្រុងព្រះសីហនុ ឆ្លើយតបនឹងកំណើនកុងតឺន័រឆ្លងកាត់ និងមានលទ្ធភាពប្រកួតប្រជែងជាមួយកំពង់ផែលើពិភពលោក  - សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការបង្កើតមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមបណ្ដោយព្រំដែនដោយផ្ដោតលើការកសាងផ្លូវក្រវាត់ព្រំដែន គឺដើម្បីឱ្យប្រជាពលរដ្ឋមានឱកាសចូលរួមដោយផ្ទាល់ក្នុងការការពារនិងអភិវឌ្ឍន៍នៅតំបន់ព្រំដែន - សម្តេចធិបតី ហ៊ុន ម៉ាណែត៖ បញ្ហាទំនាស់ដីធ្លី នឹងត្រូវដោះស្រាយ ហើយឈានទៅលុបបំបាត់នៅពេលខាងមុខ - សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការបើកការដ្ឋានព្រែកជីកហ្វូណនតេជោ មិនមែនបើកឱ្យតែបានទេ តែកម្ពុជាមានសមត្ថភាពគ្រប់គ្រង និងម្ចាស់ការសាងសង់ព្រែកជីកនេះដែលមានពលរដ្ឋទូទាំងប្រទេសគាំទ្រ ហើយត្រូវធ្វើឱ្យបាន 
គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ជា​របស់​ឯកជន មិនមែន​ជា​របស់​រដ្ឋ​
0

ការជិះកង់ ចេញដំណើរពីវិមាន ឈ្នះ ឈ្នះ«អបអរសាទររម្លឹកខួប លើកទី៤៣ នៃទិវាចងចាំដំណើរស្ពោះទៅការផ្តួលរំលំ​របបប្រល័យ​ពូជសាសន៍ប៉ុលពត»

ភ្នំពេញ៖ ចេញផ្សាយ ថ្ងៃសុក្រ ១៤រោច ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤, ត្រូវនឹងថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២០។

ការជិះកង់ដើម្បី «អបអរសាទររម្លឹកខួប លើកទី៤៣ នៃទិវាចងចាំដំណើរស្ពោះទៅការផ្តួលរំលំ​របបប្រល័យ​ពូជសាសន៍ប៉ុលពត» បានចេញដំណើរហើយ នៅព្រឹកព្រលឹមថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២០ពីវិមាន ឈ្នះ ឈ្នះ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញឆ្ពោះទៅកាន់ខេត្តត្បូងឃ្មុំ។

ឯកឧត្តម អ៊ុក សិទ្ធិជាតិ អគ្គនាយក អគ្គនាយកដ្ឋានកីឡានៃក្រសួងអប់រំ យុវជន និងកីឡា ដែលចូល​រួមជិះកង់ក្នុងព្រឹត្តិការណ៍នេះមានប្រសាសន៍ថា ការជិះកង់នេះ គឺដើម្បីអបអរសាទររម្លឹកខួបលើកទី៤៣ នៃ​ទិវា​ចងចាំដំណើរឆ្ពោះទៅការផ្តួលរំលំរបបប្រល័យពូជសាសន៍ប៉ុលពត ដោយឯកឧត្តមសង្កេតឃើញថា បង​ប្អូន​អ្នកចូលរួមទាំងអស់សប្បាយរីករាយ។

ឯកឧត្តមអគ្គនាយកកីឡាក៏បានលើកឡើងផងដែរថា ទោះបីក្នុង​ស្ថានភាពវិបត្តិជំងឺកូវីដ-១៩នេះក្តី ប៉ុន្តែគណៈកម្មការរៀបចំបានអនុវត្តន៍​នូវវិធានការសុខាភិបាលយ៉ាង​តឹងរឹង​បំផុត ដោយថែរក្សាអនាម័យបានខ្ពស់តាមរយៈការពិនិត្យកំដៅ បាញ់អាល់កុល លាងដៃ គ្រប់អ្នកចូលរួម ទាំងអស់តាមគោលការណ៍បច្ចេកទេសរបស់ក្រសួងសុខាភិបាល ដើម្បីធ្វើយ៉ាងណាឱ្យអ្នកចូលរួមជិះកង់​ទាំង​អស់ទទួលបាននូវសុវត្ថិភាព។

ឯកឧត្តម អ៊ុក សិទ្ធិជាតិ បានអះអាងយ៉ាងដូច្នេះថា “តាមរយៈកិច្ចសហ​ការ​រៀបចំរបស់សហព័ន្ធកីឡាទោចក្រយាន និងកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដែលរៀបចំទិវានេះឡើង គឺទី១ ដើម្បីចូលរួមអបអរសាទរ ទិវារម្លឹកខួបលើកទី៤៣នេះផង និងទី២សហព័ន្ធកីឡាទោចក្រយានចង់ឱ្យ​បងប្អូន​ប្រជាពលរដ្ឋមានវប្បធម៌ជិះកង់ ដើម្បីសុខភាព ព្រមទាំងលើកតម្លៃនៃកីឡាឱ្យកាន់តែមានសកម្មភាពផុស​ផុលផងដែរ”។

លោក នូ ចំរើន អគ្គលេខាធិការ សហព័ន្ធកីឡាទោចក្រយានគូសបញ្ជាក់ថា ការជិះកង់នេះត្រូវបាន​ចែក​ចេញជា ពីរដំណាក់កាល ដោយដំណាក់កាលទី១ ចេញដំណើរពីវិមានឈ្នះ ឈ្នះ ដល់បញ្ជាការដ្ឋាន​កងរាជអាវុត្ថហត្ថស្រុកខ្សាច់ កណ្តាល ខេត្តកណ្តាល ដែលមានចម្ងាយផ្លូវ ៣០គីឡូម៉ែត្រ រួចលើកកង់ដាក់​រថយន្ត ឆ្ពោះទៅស្រុកមេមត់ ខេត្តត្បូងឃ្មុំ និងសម្រាកនៅទីនោះ។

លោកបានបន្ដថា នៅពេលរសៀលថ្ងៃ​នេះដដែលវេលា​ម៉ោង១​និង៣០នាទី ចាប់ផ្តើមចេញដំណើរដំណាក់កាលទី២ នៅទីប្រជុំជនស្រុកមេមត់ឆ្ពោះ​ទៅតំបន់ប្រវត្តិសាស្ត្រ​កោះថ្ម ខេត្តត្បូងឃ្មុំ ដែលជាកន្លែងធ្វើពិធីបិទ ដោយមានការសំណេះសំណាល​ពី​ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេសទៅកាន់កីឡាករ កីឡា​ការិនី ដែលចូលរួមសរុបមានចំនួន២០៥នាក់៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី Tags: 

Leave a Reply

Submit Comment
សង្គមអភិវឌ្ឍន៍ ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 088 88 55 555 ឬ តាម Whatsapp : 088 88 55 555 | Telegram : 088 88 55 555 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិ ដោយសារព័ត៌មាន សង្គមអភិវឌ្ឍន៍ | ទូរស័ព្ទ៖ 088 88 55 555

សហការផ្តល់ព័ត៌មាន | អ៊ីម៉ែល ៖ soksros937@gmail.com