ភ្នំពេញ៖ ចេញផ្សាយ ថ្ងៃសុក្រ ១៤រោច ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤, ត្រូវនឹងថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២០។
ត្បូងឃ្មុំ៖ ព្រឹកថ្ងៃទី ១៩ ខែមិថុនា ឆ្នាំ២០២០ នៅភូមិកោះថ្ម ឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ លោកនាយឧត្ដមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ប្រធានក្រុមការងាររៀបចំពិធីរំលឹកខួបលើកទី ៤៣ ទិវាចងចាំដំណើរឆ្ពោះទៅការផ្តួលរំលំរបបប្រល័យពូជសាសន៍ប៉ុលពត ២០ មិថុនា ១៩៧៧ - ២០ មិថុនា ២០២០ អញ្ជើញជាអធិតីភាពក្នុងពិធីក្រុងពាលី សុំម្ចាស់ទឹកម្ចាស់ដី សូមអោយបានសេចក្តី សុខសប្បាយ ក្នុងការរៀបចំពិធីរំលឹកខួបលើកទី ៤៣ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃស្អែក ២០ មិថុនា ២០២០ ក្រោមអធិបតីភាព សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ។
ប្រភពពី Facebook