ទាន់ហេតុការណ៍
សម្តេចតេជោ ហ៊ុន សែន អញ្ជើញបិទសន្និបាតបូកសរុប​លទ្ធផល​ការងារ​ឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ត របស់គណៈចលនាមហាជន​គណ​បក្សប្រជាជនកម្ពុជា - សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកការដ្ឋានសាងសង់គម្រោងអភិវឌ្ឍន៍ ទីក្រុងដ៏ទំនើបនៅក្រុងអរិយក្សត្រ ទល់មុខកោះនរា  - សម្តេច​បវរធិបតី ហ៊ុន ម៉ាណែត ប្រកាសសាងសង់ផ្សារបឹងឈូកនៅខេត្តបាត់ដំបងជូនអាជីវករឡើងវិញ ​និងផ្តល់ឱ្យអាជីវករកាន់កាប់តូបអស់មួយជីវិត ​បន្ទាប់ពីផ្សារនេះបានរងការឆាបឆេះកាលពីដើមខែវិច្ឆិកា - ពិធីដង្ហែអង្គកឋិនទានមហាសាមគ្គីគ្រួសារខ្មែរដឹកនាំដោយ​សម្តេចកិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានចាប់ផ្តើមប្រទក្សិណនៅជុំវិញព្រះវិហារវត្តពោធិគិរីវង្សារាម (ហៅវត្តស្វាយ​សៀម​ថ្មី) ចំនួន៣ជុំរួចមកក៏បានវេប្រគេនគ្រឿងបរិក្ខារប្រគេនដល់ព្រះសង្ឃ....! - សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាល បន្តយកចិត្តទុកដាក់វិនិយោគលើវិស័យអប់រំ ដើម្បីទទួលបានធនធានមនុស្សមានសមត្ថភាព មានឯករាជ្យម្ចាស់ការ មានសមត្ថភាពចាប់យកឱកាស មានភាពប្រកួតប្រជែង មានភាពបត់បែន និងមានភាពធន់លើគ្រប់វិស័យ - សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកការដ្ឋានសាងសង់ «អគារមជ្ឈមណ្ឌល​កណ្តាល អគារចំណតនិងរោងជាង និងអគារមជ្ឈមណ្ឌល​វេជ្ជសាស្ត្រស៊ីក្លូត្រុង» នៅមន្ទីរពេទ្យកាល់ម៉ែត - សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ចំណតផែកុងតឺន័របន្ថែមប្រវែង ២៥៣ម៉ែត្រនឹងធ្វើឱ្យកំពង់ផែស្វយ័តក្រុងព្រះសីហនុ ឆ្លើយតបនឹងកំណើនកុងតឺន័រឆ្លងកាត់ និងមានលទ្ធភាពប្រកួតប្រជែងជាមួយកំពង់ផែលើពិភពលោក  - សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការបង្កើតមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមបណ្ដោយព្រំដែនដោយផ្ដោតលើការកសាងផ្លូវក្រវាត់ព្រំដែន គឺដើម្បីឱ្យប្រជាពលរដ្ឋមានឱកាសចូលរួមដោយផ្ទាល់ក្នុងការការពារនិងអភិវឌ្ឍន៍នៅតំបន់ព្រំដែន - សម្តេចធិបតី ហ៊ុន ម៉ាណែត៖ បញ្ហាទំនាស់ដីធ្លី នឹងត្រូវដោះស្រាយ ហើយឈានទៅលុបបំបាត់នៅពេលខាងមុខ - សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការបើកការដ្ឋានព្រែកជីកហ្វូណនតេជោ មិនមែនបើកឱ្យតែបានទេ តែកម្ពុជាមានសមត្ថភាពគ្រប់គ្រង និងម្ចាស់ការសាងសង់ព្រែកជីកនេះដែលមានពលរដ្ឋទូទាំងប្រទេសគាំទ្រ ហើយត្រូវធ្វើឱ្យបាន 
គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ជា​របស់​ឯកជន មិនមែន​ជា​របស់​រដ្ឋ​
0

(សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន) អាកាសយានដ្ឋានអន្តរជាតិកម្ពុជាចំនួន៣ កំពុងបន្តការសាងសង់ព្រមគ្នា

ភ្នំពេញ៖ ចេញផ្សាយ ថ្ងៃចន្ទ ២កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤, ត្រូវនឹងថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២០។

(សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន) អាកាសយានដ្ឋានអន្តរជាតិកម្ពុជាចំនួន៣ កំពុងបន្តការសាងសង់ព្រមគ្នា

(សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន) អាកាសយានដ្ឋានអន្តរជាតិកម្ពុជាចំនួន៣ កំពុងបន្តការសាងសង់ព្រមគ្នា

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចអគ្គមហាសេនាតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា ទោះបីជាមានជំងឺកូវីដ-១៩​កំពុងវាយលុកនៅបណ្តាប្រទេសនានាលើសកលលោក​ រួមទាំង​ប្រទេសកម្ពុជាយ៉ាងណាក្តី ក៏អាកាសយានដ្ឋានអន្តរជាតិរបស់កម្ពុជា​ចំនួន៣​នៅតែ​សាងសង់​ជាធម្មតា ។

ថ្លែងក្នុងឱកាសអញ្ជើញចុះពិនិត្យការស្ថាបនាអាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី ដែល​​​មាន​ទីតាំងនៅខេត្តកណ្តាល នាព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២០ សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា កម្ពុជាកំពុងសាងសង់ព្រលានយន្តហោះអន្តរជាតិ​ចំនួន៣ព្រម​គ្នា ទោះបីជាមានជំងឺកូវីដ-១៩ យ៉ាងណាក្តី។

សម្ដេចតេជោបានបញ្ជាក់ថា ព្រលានយន្តហោះ​អន្តរជាតិដែលកំពុងសាងសង់នោះ រួមមានព្រលានយន្ដហោះអន្តរជាតិខេត្តកណ្តាល ព្រលាន​យន្តហោះអន្តរជាតិ​ខេត្តសៀម​រាប និងព្រលានយន្តហោះអន្តរជាតិកងកេង នៅក្នុងខេត្តព្រះ​សីហនុ។

សម្តេចតេជោបន្តថា ទោះបីជាមានមតិមួយចំនួនលើកឡើងថា ហេតុអ្វីកម្ពុជាចាំបាច់​សាងសង់ព្រលានយន្តហោះទាំងនោះធ្វើអ្វី បើជំងឺកូវីដ-១៩កំ​ពុងវាយលុកនៅលើបណ្តា​ប្រទេសជាច្រើនលើសកលលោក រួមទាំងកម្ពុជាផងនោះ។ ចំណុចនេះសម្តេចតេជោបានថ្លែង​បញ្ជាក់​ថា ការសាងសង់មិនប៉ះពាល់ដល់ក្រុមហ៊ុនដែលសាងសង់នោះទេ ហើយជាទូទៅ​នៅកម្ពុជាមិនទាន់មានក្រុមហ៊ុនណាមួយបិទ ឬក្ស័យធននោះទេ ជាក់ស្តែងដូចក្រុមហ៊ុនកំពុង​សាង​សង់ព្រលានយន្តហោះចំនួន៣ខាងលើនេះ។

សម្ដេចតេជោនាយករដ្ឋមន្រ្ដីបានបន្ថែមថា បើតាមគម្រោង ការសាងសងព្រលានយន្ដ​ហោះអន្តរជាតិក្នុង​ខេត្តកណ្តាល អាចនឹងបញ្ចប់នៅឆ្នាំ២០២៣ខាងមុខ ដោយព្រលាន​យន្ត​ហោះនេះនឹងអាចយឱ្យន្តហោះខ្នាតធំចុះចូលចតបាន​ដោយមិនចង្អៀតនោះទេ៕

ប្រភព(www.information.gov.kh)

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី Tags: 

Leave a Reply

Submit Comment
សង្គមអភិវឌ្ឍន៍ ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 088 88 55 555 ឬ តាម Whatsapp : 088 88 55 555 | Telegram : 088 88 55 555 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិ ដោយសារព័ត៌មាន សង្គមអភិវឌ្ឍន៍ | ទូរស័ព្ទ៖ 088 88 55 555

សហការផ្តល់ព័ត៌មាន | អ៊ីម៉ែល ៖ soksros937@gmail.com