ទាន់ហេតុការណ៍
សម្តេចតេជោ ហ៊ុន សែន អញ្ជើញបិទសន្និបាតបូកសរុប​លទ្ធផល​ការងារ​ឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ត របស់គណៈចលនាមហាជន​គណ​បក្សប្រជាជនកម្ពុជា - សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកការដ្ឋានសាងសង់គម្រោងអភិវឌ្ឍន៍ ទីក្រុងដ៏ទំនើបនៅក្រុងអរិយក្សត្រ ទល់មុខកោះនរា  - សម្តេច​បវរធិបតី ហ៊ុន ម៉ាណែត ប្រកាសសាងសង់ផ្សារបឹងឈូកនៅខេត្តបាត់ដំបងជូនអាជីវករឡើងវិញ ​និងផ្តល់ឱ្យអាជីវករកាន់កាប់តូបអស់មួយជីវិត ​បន្ទាប់ពីផ្សារនេះបានរងការឆាបឆេះកាលពីដើមខែវិច្ឆិកា - ពិធីដង្ហែអង្គកឋិនទានមហាសាមគ្គីគ្រួសារខ្មែរដឹកនាំដោយ​សម្តេចកិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានចាប់ផ្តើមប្រទក្សិណនៅជុំវិញព្រះវិហារវត្តពោធិគិរីវង្សារាម (ហៅវត្តស្វាយ​សៀម​ថ្មី) ចំនួន៣ជុំរួចមកក៏បានវេប្រគេនគ្រឿងបរិក្ខារប្រគេនដល់ព្រះសង្ឃ....! - សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាល បន្តយកចិត្តទុកដាក់វិនិយោគលើវិស័យអប់រំ ដើម្បីទទួលបានធនធានមនុស្សមានសមត្ថភាព មានឯករាជ្យម្ចាស់ការ មានសមត្ថភាពចាប់យកឱកាស មានភាពប្រកួតប្រជែង មានភាពបត់បែន និងមានភាពធន់លើគ្រប់វិស័យ - សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកការដ្ឋានសាងសង់ «អគារមជ្ឈមណ្ឌល​កណ្តាល អគារចំណតនិងរោងជាង និងអគារមជ្ឈមណ្ឌល​វេជ្ជសាស្ត្រស៊ីក្លូត្រុង» នៅមន្ទីរពេទ្យកាល់ម៉ែត - សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ចំណតផែកុងតឺន័របន្ថែមប្រវែង ២៥៣ម៉ែត្រនឹងធ្វើឱ្យកំពង់ផែស្វយ័តក្រុងព្រះសីហនុ ឆ្លើយតបនឹងកំណើនកុងតឺន័រឆ្លងកាត់ និងមានលទ្ធភាពប្រកួតប្រជែងជាមួយកំពង់ផែលើពិភពលោក  - សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការបង្កើតមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមបណ្ដោយព្រំដែនដោយផ្ដោតលើការកសាងផ្លូវក្រវាត់ព្រំដែន គឺដើម្បីឱ្យប្រជាពលរដ្ឋមានឱកាសចូលរួមដោយផ្ទាល់ក្នុងការការពារនិងអភិវឌ្ឍន៍នៅតំបន់ព្រំដែន - សម្តេចធិបតី ហ៊ុន ម៉ាណែត៖ បញ្ហាទំនាស់ដីធ្លី នឹងត្រូវដោះស្រាយ ហើយឈានទៅលុបបំបាត់នៅពេលខាងមុខ - សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការបើកការដ្ឋានព្រែកជីកហ្វូណនតេជោ មិនមែនបើកឱ្យតែបានទេ តែកម្ពុជាមានសមត្ថភាពគ្រប់គ្រង និងម្ចាស់ការសាងសង់ព្រែកជីកនេះដែលមានពលរដ្ឋទូទាំងប្រទេសគាំទ្រ ហើយត្រូវធ្វើឱ្យបាន 
គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ជា​របស់​ឯកជន មិនមែន​ជា​របស់​រដ្ឋ​
0

ស្រុកព្រៃនប់៖ ប់ឯកឧត្តម គួច ចំរើន សំណេះសំណាលជាមួយប្រជាពលរដ្ឋក្រីក្រ ១៥គ្រួសាររងផលប៉ះពាល់ដោយសារជំងឺCovid-១៩

ភ្នំពេញ៖ ចេញផ្សាយ ថ្ងៃចន្ទ ១រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤, ត្រូវនឹងថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២០។

-ព្រះសីហនុ ថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២០។

ព្រឹកថ្ងៃអាទិត្យ ១៥កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២០ ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ បានជួបសំណេះសំណាល និងពិនិត្យមើលប្រជាពលរដ្ឋក្រីក្រដែលរងផលប៉ះពាល់នឹងជំងឺCovid-១៩ នៅភូមិជម្ពូខ្មៅ ឃុំទួលទទឹង ស្រុកព្រៃនប់ ខេត្តព្រះសី ហនុ ។

ឯកឧត្តម គួច ចំរើន មានប្រសាសន៍ថា ការទទួលបានប័ណ្ណ ក្រ.១ ក្រ.២ ទទួលបានថវិកា ខុសៗគ្នា ទៅតាមសមាជិកគ្រួសារ អ្នកគ្រួសារច្រើនបានច្រើន ម្យ៉ាងគ្រួសារដែលមានអាយុ ៦០ឆ្នាំឡើង និងកុមារអាយុក្រោម ៥ឆ្នាំ ជនពិការ ឬអ្នកមានជំងឺអេដស៍ ។ល។ ទទួលបានថវិកាច្រើនជាងគេ ។ ការបែងចែកនេះធ្វើតាមប្រព័ន្ធស្វ័យប្រវត្តិ នេះជាកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រក្នុងដំណាក់កាលជំងឺ Covid-១៩ ដែលសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានមើលឃើញពីការលំបាកខ្វះខាតក្នុងស្ថានភាពជំងឺ Covid-១៩ កំពុងមានការរាតត្បាតនៅទូទាំងពិភពលោក ហើយរាជរដ្ឋាភិបាលបានដាក់ចេញនូវកម្មវិធីផ្តល់សាច់ប្រាក់ជូនដល់គ្រួសារក្រីក្រនៅទូទាំងប្រទេស ។ យើងមានក្រុមការងាររបស់មន្ទីរផែនការខេត្ត ចុះផ្តល់បទសម្ភាសន៍បញ្ចូលទិន្នន័យក្នុងម៉ាស៊ីន ឆ្លើយថា ក្រ.១ ក្រ.២ ។ ដោយឡែកគ្រួសារក្រីក្រឆ្នាំ២០១៧- ២០១៨ កំពុងដំណើរការបើកសាច់ប្រាក់យ៉ាងរលូន ដោយឡែកគ្រួសារក្រីក្រថ្មីនឹងទទួលបានសាច់ប្រាក់ចុងខែកក្កដា ឆ្នាំ២០២០ ។ នេះជាអត្ថប្រយោជន៍ដែលបងប្អូនទទួលបានដោយផ្ទាល់ពីកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ របស់រាជរដ្ឋាភិបាលកម្ពុជា ។

ឯកឧត្តម អភិបាលខេត្ត បានបញ្ជាក់ថា ប័ណ្ណក្រីក្រនេះមិនត្រឹមតែមានអត្ថប្រយោជន៍ តែប៉ុណ្ណឹងទេ វាមានអត្ថប្រយោជន៍ជាច្រើនទៀតដូចជា បើបងប្អូនទទួលបានប័ណ្ណនេះហើយ អាចប្រើប្រាស់ប័ណ្ណនេះក្នុងការពិនិត្យ ព្យាបាលជំងឺនៅតាមមន្ទីរពេទ្យរដ្ឋ ក្នុងករណីមានសមាជិកក្រុមគ្រួសារមានផ្ទៃពោះ រាជរដ្ឋាភិបាលនឹងចេញលុយថែមឱ្យទៀត ដូចជា ទី១.នៅពេលចាប់ផ្តើមមានផ្ទៃពោះ ទៅមណ្ឌលសុខភាពពិនិត្យផ្ទៃពោះ និងទទួលបានលុយ ក្នុងរយ:ពេលពពោះ ត្រូវទៅពិនិត្យសុខភាព ៤ដង ក្នុងមួយដងពេទ្យឱ្យលុយ ៤ម៉ឺនរៀល ទៅតាមការកំណត់របស់ក្រុមគ្រូពេទ្យ។ ទី២.ពេលឆ្លងទន្លេទទួលបាន ២០ម៉ឺនរៀល។ ទី៣.យកទារកទៅពិនិត្យ ១០ដង ក្នុងម្តងទទួលបានលុយ ៤ម៉ឺនរៀល ។ សរុបទាំងអស់ទទួលបានថវិកា ៧៦ម៉ឺនរៀល ។

ឯកឧត្តន គួច ចំរើន ក៏បានធ្វើការក្រើនរម្លឹកប្រជាពលរដ្ឋត្រូវអនុវត្តន៍តាមការណែនាំរបស់ក្រសួងសុខាភិបាល ថែរក្សា ការពារខ្លួនកុំឱ្យឆ្លងជំងឺ Covid-១៩ ត្រូវលាងសម្អាតដៃជាមួយសាប៊ូ ជែល ឬអាល់កុលឱ្យបានញឹកញាប់ បើចេញទៅតាន់ទីប្រជុំជនត្រូវពាក់ម៉ាស ក្រមា ឬកន្សែង ដើម្បីកុំឱ្យមានការឆ្លងជំងឺ Covid-១៩ មកក្នុងសហគមន៍ ។

ក្នុងឱកាសនោះមន្ទីរការងារអតីតយុទ្ធជន ក៏បាននាំយកអំណោយចែកជូនគ្រួសារក្រីក្រចំនួន ១៥គ្រួសារ ដោយក្នុងមួយគ្រួសារៗទទួលបាន ធុងទឹក១ អង្ករ ២០គីឡូក្រាម មី១កេស ត្រីខ១យួរ ប្រេងឆា១ដប កន្ទេល១ ទឹកត្រី ទឹកស៊ីអ៊ីវ និងឃីត ១កញ្ចប់ (មុង១ ភួយ១ សារុង១)ចំណែកឯកឧត្តមអភិបាលខេត្តក៏បានផ្តល់ថវិកា ៥ម៉ឺនរៀល ក្នុងមួយគ្រួសារៗ ផងដែរ ៕

ប្រភព៖ www.information.gov.kh

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី Tags: 

Leave a Reply

Submit Comment
សង្គមអភិវឌ្ឍន៍ ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 088 88 55 555 ឬ តាម Whatsapp : 088 88 55 555 | Telegram : 088 88 55 555 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិ ដោយសារព័ត៌មាន សង្គមអភិវឌ្ឍន៍ | ទូរស័ព្ទ៖ 088 88 55 555

សហការផ្តល់ព័ត៌មាន | អ៊ីម៉ែល ៖ soksros937@gmail.com