ទាន់ហេតុការណ៍
សម្តេចតេជោ ហ៊ុន សែន អញ្ជើញបិទសន្និបាតបូកសរុប​លទ្ធផល​ការងារ​ឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ត របស់គណៈចលនាមហាជន​គណ​បក្សប្រជាជនកម្ពុជា - សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកការដ្ឋានសាងសង់គម្រោងអភិវឌ្ឍន៍ ទីក្រុងដ៏ទំនើបនៅក្រុងអរិយក្សត្រ ទល់មុខកោះនរា  - សម្តេច​បវរធិបតី ហ៊ុន ម៉ាណែត ប្រកាសសាងសង់ផ្សារបឹងឈូកនៅខេត្តបាត់ដំបងជូនអាជីវករឡើងវិញ ​និងផ្តល់ឱ្យអាជីវករកាន់កាប់តូបអស់មួយជីវិត ​បន្ទាប់ពីផ្សារនេះបានរងការឆាបឆេះកាលពីដើមខែវិច្ឆិកា - ពិធីដង្ហែអង្គកឋិនទានមហាសាមគ្គីគ្រួសារខ្មែរដឹកនាំដោយ​សម្តេចកិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានចាប់ផ្តើមប្រទក្សិណនៅជុំវិញព្រះវិហារវត្តពោធិគិរីវង្សារាម (ហៅវត្តស្វាយ​សៀម​ថ្មី) ចំនួន៣ជុំរួចមកក៏បានវេប្រគេនគ្រឿងបរិក្ខារប្រគេនដល់ព្រះសង្ឃ....! - សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាល បន្តយកចិត្តទុកដាក់វិនិយោគលើវិស័យអប់រំ ដើម្បីទទួលបានធនធានមនុស្សមានសមត្ថភាព មានឯករាជ្យម្ចាស់ការ មានសមត្ថភាពចាប់យកឱកាស មានភាពប្រកួតប្រជែង មានភាពបត់បែន និងមានភាពធន់លើគ្រប់វិស័យ - សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកការដ្ឋានសាងសង់ «អគារមជ្ឈមណ្ឌល​កណ្តាល អគារចំណតនិងរោងជាង និងអគារមជ្ឈមណ្ឌល​វេជ្ជសាស្ត្រស៊ីក្លូត្រុង» នៅមន្ទីរពេទ្យកាល់ម៉ែត - សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ចំណតផែកុងតឺន័របន្ថែមប្រវែង ២៥៣ម៉ែត្រនឹងធ្វើឱ្យកំពង់ផែស្វយ័តក្រុងព្រះសីហនុ ឆ្លើយតបនឹងកំណើនកុងតឺន័រឆ្លងកាត់ និងមានលទ្ធភាពប្រកួតប្រជែងជាមួយកំពង់ផែលើពិភពលោក  - សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការបង្កើតមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមបណ្ដោយព្រំដែនដោយផ្ដោតលើការកសាងផ្លូវក្រវាត់ព្រំដែន គឺដើម្បីឱ្យប្រជាពលរដ្ឋមានឱកាសចូលរួមដោយផ្ទាល់ក្នុងការការពារនិងអភិវឌ្ឍន៍នៅតំបន់ព្រំដែន - សម្តេចធិបតី ហ៊ុន ម៉ាណែត៖ បញ្ហាទំនាស់ដីធ្លី នឹងត្រូវដោះស្រាយ ហើយឈានទៅលុបបំបាត់នៅពេលខាងមុខ - សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការបើកការដ្ឋានព្រែកជីកហ្វូណនតេជោ មិនមែនបើកឱ្យតែបានទេ តែកម្ពុជាមានសមត្ថភាពគ្រប់គ្រង និងម្ចាស់ការសាងសង់ព្រែកជីកនេះដែលមានពលរដ្ឋទូទាំងប្រទេសគាំទ្រ ហើយត្រូវធ្វើឱ្យបាន 
គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ជា​របស់​ឯកជន មិនមែន​ជា​របស់​រដ្ឋ​
0

មន្ទីរកសិកម្មខេត្តសៀមរាប​ ហាមឃាត់ការធ្វើអាជីវកម្មទិញ-លក់-ពិឃាតសត្វសុនខ(ឆ្កែ)

ភ្នំពេញ៖ ចេញផ្សាយ ថ្ងៃពុធ ៣រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤, ត្រូវនឹងថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២០។

មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប នៅថ្ងៃពុធ ៣រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២០នេះ បាន​ជូនដំណឹងដល់សាធារណជន នៅលើបណ្តាញទំនាក់ទំនងសង្គមផ្លូវការរបស់ខ្លួន ស្តីពីការហាមឃាត់ការធ្វើអាជីវកម្មទិញ-លក់-ពិឃាតសត្វសុនខ(ឆ្កែ)។ នៅក្នុងសេចក្តីជូននេះ បានបញ្ជាក់ថា តាំង​ពីបុរាណកាលមកសត្វសុនខ ឬឆ្កែ ត្រូវបានប្រជាជនទូទាំងពិភពលោក ជាពិសេសប្រជាជនខ្មែរចាត់ទុកជាសត្វចិញ្ចឹមដ៏ស្មោះត្រង់របស់មនុស្ស ហើយសត្វសុនខ មានគុណតម្លៃណាស់សម្រាប់ការពារផ្ទះ ចម្ការ ហ្វូងសត្វ ជួយក្នុងវិស័យយោធាបានល្អទៀតផង។

នៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ការធ្វើអាជីវកម្មលក់-ទិញ-ពិឃាតសត្វសុនខ ដើម្បីធ្វើជាម្ហូបអាហារមានភាពអានាធិបតេយ្យ និងកើនឡើងគួរឱ្យព្រួយបារម្ភ។ នេះជាសញ្ញាមួយបង្ហាញថា មានការធ្លាក់ចុះនូវតម្លៃមនុស្សធម៌ គុណធម៌ ព្រមទាំងធ្វើឱ្យមានការឆ្លងរាលដាលជំងឺឆ្កែឆ្កួត និងជំងឺផ្សេងៗជាច្រើនទៀតពីតំបន់មួយទៅតំបន់មួយ ដែលអាចប៉ះពាល់ដល់សុខភាពសាធារណៈផងដែរ ។ នេះបើយោងតាមការសិក្សាស្រាវជ្រាវពីអង្គការសុខភាពសត្វពិភពលោក(OIE) និងអង្គការ ហ្វរផរ(Four Paw)។

នៅក្នុងសេចក្តីជូនដំណឹងនេះ​ បានបញ្ជាក់ថា ការដើរទាក់-ទិញ និងពិឃាតសត្វអានាធិបតេយ្យ គ្មានច្បាប់ទម្លាប់ ផ្ទុយនឹងខ្លឹមសារនៃច្បាប់ស្តីពីសុខភាពសត្វ និងផលិតកម្មសត្វ ដែលនឹងត្រូវទទួលទោសយ៉ាងធ្ងន់ធ្ងរ តាមមាត្រា១១២, ១១៣, ១១៥នៃច្បាប់នេះ។ ដូច្នេះមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តសៀមរាប ហាមឃាត់ការធ្វើអាជីវកម្មទិញ-លក់-ពិឃាតសត្វសុនខ ឬឆ្កែ គ្រប់ប្រភេទដោយគ្មានការអនុញ្ញាត។

សូមបញ្ជាក់ផងដែរថា កន្លងមកនេះ លោក យ៉ិន វិទូ តំណាងឱ្យក្រុមអ្នកស្រឡាញ់សត្វសុនខ ក្នុងខេត្តសៀមរាប ក៏ធ្លាប់បានអំពាវនាវសុំឱ្យប្រជាពលរដ្ឋបញ្ឈប់ការបរិភោគសាច់សុនខ ទាំងអស់គ្នា។ លោកបានបញ្ជាក់ថា បច្ចុប្បន្ននេះ មានការចូលរួមជាច្រើនពីសំណាក់បងប្អូនប្រជាពលរដ្ឋ ដែលជាអ្នកស្រឡាញ់សត្វសុនខ ជាពិសេសក៏មានការចូលរួមពីភ្ញៀវបរទេសដែលបានមកលេងក្នុងខេត្តសៀមរាប បានមកចូលរួមផងដែរ ដែលរហូតមកដល់ពេលនេះមានអ្នកស្រឡាញ់សត្វសុនខ នៅខេត្តសៀមរាបប្រមាណ ១ម៉ឺននាក់ហើយ។ ក្រុមពួកលោកតែងតែរៀបចំកម្មវិធីផ្សព្វផ្សាយអំពីការលុបបំបាត់នូវរាល់សកម្មភាពនៃការលក់ដូរ និងការបរិភោគសាច់សុនខ ជាបន្តបន្ទាប់ផងដែរ ៕

ប្រភព៖ www.information.gov.kh

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី Tags: 

Leave a Reply

Submit Comment
សង្គមអភិវឌ្ឍន៍ ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 088 88 55 555 ឬ តាម Whatsapp : 088 88 55 555 | Telegram : 088 88 55 555 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិ ដោយសារព័ត៌មាន សង្គមអភិវឌ្ឍន៍ | ទូរស័ព្ទ៖ 088 88 55 555

សហការផ្តល់ព័ត៌មាន | អ៊ីម៉ែល ៖ soksros937@gmail.com