ទាន់ហេតុការណ៍
សម្តេចតេជោ ហ៊ុន សែន អញ្ជើញបិទសន្និបាតបូកសរុប​លទ្ធផល​ការងារ​ឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ត របស់គណៈចលនាមហាជន​គណ​បក្សប្រជាជនកម្ពុជា - សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកការដ្ឋានសាងសង់គម្រោងអភិវឌ្ឍន៍ ទីក្រុងដ៏ទំនើបនៅក្រុងអរិយក្សត្រ ទល់មុខកោះនរា  - សម្តេច​បវរធិបតី ហ៊ុន ម៉ាណែត ប្រកាសសាងសង់ផ្សារបឹងឈូកនៅខេត្តបាត់ដំបងជូនអាជីវករឡើងវិញ ​និងផ្តល់ឱ្យអាជីវករកាន់កាប់តូបអស់មួយជីវិត ​បន្ទាប់ពីផ្សារនេះបានរងការឆាបឆេះកាលពីដើមខែវិច្ឆិកា - ពិធីដង្ហែអង្គកឋិនទានមហាសាមគ្គីគ្រួសារខ្មែរដឹកនាំដោយ​សម្តេចកិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានចាប់ផ្តើមប្រទក្សិណនៅជុំវិញព្រះវិហារវត្តពោធិគិរីវង្សារាម (ហៅវត្តស្វាយ​សៀម​ថ្មី) ចំនួន៣ជុំរួចមកក៏បានវេប្រគេនគ្រឿងបរិក្ខារប្រគេនដល់ព្រះសង្ឃ....! - សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាល បន្តយកចិត្តទុកដាក់វិនិយោគលើវិស័យអប់រំ ដើម្បីទទួលបានធនធានមនុស្សមានសមត្ថភាព មានឯករាជ្យម្ចាស់ការ មានសមត្ថភាពចាប់យកឱកាស មានភាពប្រកួតប្រជែង មានភាពបត់បែន និងមានភាពធន់លើគ្រប់វិស័យ - សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកការដ្ឋានសាងសង់ «អគារមជ្ឈមណ្ឌល​កណ្តាល អគារចំណតនិងរោងជាង និងអគារមជ្ឈមណ្ឌល​វេជ្ជសាស្ត្រស៊ីក្លូត្រុង» នៅមន្ទីរពេទ្យកាល់ម៉ែត - សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ចំណតផែកុងតឺន័របន្ថែមប្រវែង ២៥៣ម៉ែត្រនឹងធ្វើឱ្យកំពង់ផែស្វយ័តក្រុងព្រះសីហនុ ឆ្លើយតបនឹងកំណើនកុងតឺន័រឆ្លងកាត់ និងមានលទ្ធភាពប្រកួតប្រជែងជាមួយកំពង់ផែលើពិភពលោក  - សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការបង្កើតមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមបណ្ដោយព្រំដែនដោយផ្ដោតលើការកសាងផ្លូវក្រវាត់ព្រំដែន គឺដើម្បីឱ្យប្រជាពលរដ្ឋមានឱកាសចូលរួមដោយផ្ទាល់ក្នុងការការពារនិងអភិវឌ្ឍន៍នៅតំបន់ព្រំដែន - សម្តេចធិបតី ហ៊ុន ម៉ាណែត៖ បញ្ហាទំនាស់ដីធ្លី នឹងត្រូវដោះស្រាយ ហើយឈានទៅលុបបំបាត់នៅពេលខាងមុខ - សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការបើកការដ្ឋានព្រែកជីកហ្វូណនតេជោ មិនមែនបើកឱ្យតែបានទេ តែកម្ពុជាមានសមត្ថភាពគ្រប់គ្រង និងម្ចាស់ការសាងសង់ព្រែកជីកនេះដែលមានពលរដ្ឋទូទាំងប្រទេសគាំទ្រ ហើយត្រូវធ្វើឱ្យបាន 
គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ជា​របស់​ឯកជន មិនមែន​ជា​របស់​រដ្ឋ​
0

អភិបាលខេត្តកំពត ដឹកនាំមន្ត្រីជំនាញចុះសួសុខទុក្ខ និងឈ្វេងយល់ពីជីវភាព និងការងារបង្កបង្កើនផលរបស់ប្រជាពលរដ្ឋនៅភូមិព្រៃចេក ឃុំទូកមាសខាងលិច

ភ្នំពេញ៖ ចេញផ្សាយ ថ្ងៃអង្គារ៍ ៩រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤, ត្រូវនឹងថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២០។

ដោយសារក្ដីកង្វល់ពីរបបទឹកភ្លៀងមានភាពរាំងស្ងួតអូសបន្លាយយូរ ដែលបញ្ហានេះ អាចនាំឱ្យប៉ះពាល់លើការងារបង្កបង្កើនផល ពិសេសលើដំណាំស្រូវរបស់ប្រជាពលរដ្ឋ ឯកឧត្តម ជាវ តាយ អភិបាលខេត្ត និងឯកឧត្តម ជឹង ផល្លា ប្រធានក្រុមប្រឹក្សាខេត្ត ព្រមទាំងមន្ត្រីជំនាញពាក់ព័ន្ធ បានអញ្ជើញចុះជួបសំណេះសំណាល សួរសុខទុក្ខពីជីវភាព រស់នៅ និងឈ្វេងយល់ការងារបង្កបង្កើនផលរបស់ប្រជាពលរដ្ឋនៅក្នុងភូមិព្រៃចេក ឃុំទូកមាសខាងលិច ស្រុកបន្ទាយមាស ខេត្តកំពត។

ឯកឧត្តម ជាវ តាយ អភិបាលខេត្ត បានបញ្ជាក់កាលពីចុងសប្តាហ៍នេះថា រាជ រដ្ឋាភិបាលក្រោម ការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន តែងបានអនុវត្តន៍ នូវនយោបាយទឹក សម្រាប់ ក្នុងវិស័យកសិកម្មជាអាទិភាពចម្បង ក្នុងនោះ រាជរដ្ឋាភិបាល តែងបានយកចិត្តទុកដាក់ ក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ប្រព័ន្ធធារាសាស្រ្ត មានការរីកចម្រើនជាបន្តបន្ទាប់នៅក្នុង ក្របខ័ណ្ឌទូទំាងប្រទេស ដោយឡែកសម្រាប់ ខេត្តកំពត ក៏បាននឹងកំពុងកសាងប្រព័ន្ធ ធារាសាស្ត្រនៅក្នុងមូលដ្ឋានមួយចំនួន មានការរីកចម្រើនជាបន្តបន្ទាប់។ ជាក់ស្ដែងប្រព័ន្ធធារាសាស្រ្តទ្វារទាក់ទឹកព្រែកទូកមាស ដែលក្រសួងធនធានទឹក និងឧតុនិយមបាន និងកំពុងដំណើរការសាងសង់ជូនប្រជាពលរដ្ឋ ក្នុងមូលដ្ឋាននេះតែម្ដង។

ឯកឧត្តមអភិបាលខេត្តក៏បានបន្តទៀតថា ដោយផ្អែកតាមការព្យាករណ៍របស់ ក្រសួងធនធានទឹក និងឧតុនិយមបានបញ្ជាក់ថា នៅក្នុងរយៈពេលពាក់កណ្ដាលខែកក្កដានេះ ទឹកភ្លៀងអាចមានភាពរាំងស្ងួតអូសបន្លាយយូរ ដែលបញ្ហានេះអាចធ្វើឱ្យប្រជាកសិករជួប បញ្ហាខ្វះខាតទឹកដែលនាំឱ្យប៉ះពាល់ ស្រូវវស្សារឬដំណាំផ្សេងៗរបស់ប្រជាពលរដ្ឋ។​ដូច្នេះសូមឱ្យបងប្អូនប្រជាពលរដ្ឋយកចិត្តទុកដាក់រក្សាប្រភពទឹកឱ្យបានល្អ ហើយបើ មានជួបប្រទះបញ្ហាប៉ះពាល់លើដំណាំស្រូវ ដោយសារការខ្វះខាតទឹក នឹងមានប្រភព ទឹកគ្រប់គ្រាន់ សម្រាប់បូមជួយសង្គ្រោះដំណាំស្រូវបាន សូមបងប្អូនរាយការណ៍ ជាបន្ទាន់ មកអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញពាក់ព័ន្ធ ក៏ដូចជារដ្ឋបាលខេត្តបានដឹងដើម្បី ចាត់វិធានការចុះជួយអន្តរាគមន៍បូមទឹកឱ្យបានទាន់ពេលវេលា ដោយមិនត្រូវព្រងើយកន្តើយ ទុកចោលឱ្យមានការប៉ះពាល់ខូចខាតធ្ងន់ធ្ងរលើដំណាំស្រូវ របស់បងប្អូន។

ជាមួយឱកាសនោះដែរ ឯកឧត្តមអភិបាលខេត្ត ក៏បានលើកទឹកចិត្ត ដល់ប្រជាពលរដ្ឋ នៅពេលមានទឹកគ្រប់គ្រាន់ ត្រូវបង្កើនការសាបព្រោះដកស្ទូងស្រូវ និងដាំដុះដំណាំរួមផ្សំឱ្យ អស់លទ្ធភាពផ្ទៃដីដែលមាន ហើយបើមាន បញ្ហាកង្វល់ បញ្ហាប្រឈម ឬតម្រូវការផ្សេងៗ ក៏សូមឱ្យប្រញាប់រាយការណ៍មកអាជ្ញាធរមានសមត្ថកិច្ចមូលដ្ឋាននិងជំនាញពាក់ព័ន្ធ ដើម្បី សហការគ្នាចូលរួមជួយដោះស្រាយ ជូនបងប្អូនប្រជាពលរដ្ឋឱ្យបាន ឆាប់រហ័សជា បន្ទាន់ផងដែរ។
​ក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្ត និងថ្នាក់ដឹកនាំខេត្ត ក៏បានជូនក្រមា និងថវិកា មួយចំនួនដល់ប្រជាពលរដ្ឋ កម្មករ កងកម្លាំង ដែលបានចូលរួមប្រមាណ ជាង១០០នាក់ និងបានបន្តចុះឈ្វេងយល់សំណង់ស្ទាក់ទឹកព្រែកទូកមាស នៅក្នុងភូមិព្រៃចេក ឃុំទូកមាសខាងលិច ដែលបាន និងកំពុងដំណើរការសាងសង់បានប្រមាណ ៧០ភាគរយផងដែរ៕

ប្រភព៖ www.information.gov.kh

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី Tags: 

Leave a Reply

Submit Comment
សង្គមអភិវឌ្ឍន៍ ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 088 88 55 555 ឬ តាម Whatsapp : 088 88 55 555 | Telegram : 088 88 55 555 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិ ដោយសារព័ត៌មាន សង្គមអភិវឌ្ឍន៍ | ទូរស័ព្ទ៖ 088 88 55 555

សហការផ្តល់ព័ត៌មាន | អ៊ីម៉ែល ៖ soksros937@gmail.com