ទាន់ហេតុការណ៍
សម្តេចតេជោ ហ៊ុន សែន អញ្ជើញបិទសន្និបាតបូកសរុប​លទ្ធផល​ការងារ​ឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ត របស់គណៈចលនាមហាជន​គណ​បក្សប្រជាជនកម្ពុជា - សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកការដ្ឋានសាងសង់គម្រោងអភិវឌ្ឍន៍ ទីក្រុងដ៏ទំនើបនៅក្រុងអរិយក្សត្រ ទល់មុខកោះនរា  - សម្តេច​បវរធិបតី ហ៊ុន ម៉ាណែត ប្រកាសសាងសង់ផ្សារបឹងឈូកនៅខេត្តបាត់ដំបងជូនអាជីវករឡើងវិញ ​និងផ្តល់ឱ្យអាជីវករកាន់កាប់តូបអស់មួយជីវិត ​បន្ទាប់ពីផ្សារនេះបានរងការឆាបឆេះកាលពីដើមខែវិច្ឆិកា - ពិធីដង្ហែអង្គកឋិនទានមហាសាមគ្គីគ្រួសារខ្មែរដឹកនាំដោយ​សម្តេចកិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានចាប់ផ្តើមប្រទក្សិណនៅជុំវិញព្រះវិហារវត្តពោធិគិរីវង្សារាម (ហៅវត្តស្វាយ​សៀម​ថ្មី) ចំនួន៣ជុំរួចមកក៏បានវេប្រគេនគ្រឿងបរិក្ខារប្រគេនដល់ព្រះសង្ឃ....! - សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាល បន្តយកចិត្តទុកដាក់វិនិយោគលើវិស័យអប់រំ ដើម្បីទទួលបានធនធានមនុស្សមានសមត្ថភាព មានឯករាជ្យម្ចាស់ការ មានសមត្ថភាពចាប់យកឱកាស មានភាពប្រកួតប្រជែង មានភាពបត់បែន និងមានភាពធន់លើគ្រប់វិស័យ - សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកការដ្ឋានសាងសង់ «អគារមជ្ឈមណ្ឌល​កណ្តាល អគារចំណតនិងរោងជាង និងអគារមជ្ឈមណ្ឌល​វេជ្ជសាស្ត្រស៊ីក្លូត្រុង» នៅមន្ទីរពេទ្យកាល់ម៉ែត - សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ចំណតផែកុងតឺន័របន្ថែមប្រវែង ២៥៣ម៉ែត្រនឹងធ្វើឱ្យកំពង់ផែស្វយ័តក្រុងព្រះសីហនុ ឆ្លើយតបនឹងកំណើនកុងតឺន័រឆ្លងកាត់ និងមានលទ្ធភាពប្រកួតប្រជែងជាមួយកំពង់ផែលើពិភពលោក  - សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការបង្កើតមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមបណ្ដោយព្រំដែនដោយផ្ដោតលើការកសាងផ្លូវក្រវាត់ព្រំដែន គឺដើម្បីឱ្យប្រជាពលរដ្ឋមានឱកាសចូលរួមដោយផ្ទាល់ក្នុងការការពារនិងអភិវឌ្ឍន៍នៅតំបន់ព្រំដែន - សម្តេចធិបតី ហ៊ុន ម៉ាណែត៖ បញ្ហាទំនាស់ដីធ្លី នឹងត្រូវដោះស្រាយ ហើយឈានទៅលុបបំបាត់នៅពេលខាងមុខ - សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការបើកការដ្ឋានព្រែកជីកហ្វូណនតេជោ មិនមែនបើកឱ្យតែបានទេ តែកម្ពុជាមានសមត្ថភាពគ្រប់គ្រង និងម្ចាស់ការសាងសង់ព្រែកជីកនេះដែលមានពលរដ្ឋទូទាំងប្រទេសគាំទ្រ ហើយត្រូវធ្វើឱ្យបាន 
គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ជា​របស់​ឯកជន មិនមែន​ជា​របស់​រដ្ឋ​
0

ឯកឧត្តម ទេសរដ្ឋមន្ត្រី គន់ គីម បានជំរុញឱ្យស្វែងរកអតីតយុទ្ធជនកម្សត់ គ្មានទីជម្រកនៅ ដើម្បីរៀបចំធ្វើផ្ទះ និងប្រគល់ដីជូនពួកគាត់បានរស់មានជីវភាពសមរម្យនឹងគេ

ភ្នំពេញ៖ ចេញផ្សាយ ថ្ងៃអាទិត្យ ១៤រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤, ត្រូវនឹងថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២០។

បន្ទាប់ពីត្រូវបានប្រកាសតែងតាំង និងប្រគល់តួនាទីជាអនុប្រធាន និងអគ្គលេខាធិការសមាគមអតីតយុទ្ធជនសម្រាប់អាណត្តិថ្មី លោកទេសរដ្ឋមន្ត្រី គន់ គីម បានបើកកិច្ចប្រជុំជាមួយតំណាងមកពីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ព្រមទាំងថ្នាក់ដឹកនាំសមាគមអតីតយុទ្ធជនទូទាំង២៥រាជធានី-ខេត្ត។ កិច្ចប្រជុំធ្វើឡើងនៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២០ ដើម្បីផ្សព្វផ្សាយទិសដៅ និងផែនការងារ ដែលសមាគមបានដាក់ចេញសម្រាប់អាណត្តិថ្មី ព្រមទាំងណែនាំនូវអនុសាសន៍ណែនាំមួយចំនួនរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា។

ក្នុងកិច្ចប្រជុំនេះលោកទេសរដ្ឋមន្ត្រី គន់ គីម ក្នុងនាមជាអគ្គលេខាធិការសមាគមដែលជាអ្នកប្រតិបត្តិការងារផ្ទាល់នោះ បានថ្លែងអំណរគុណដល់តំណាងក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវជននីតិសម្បទា ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីសមាគមទាំងអស់ ដែលបានប្រឹងប្រែងរួមគ្នាដោះស្រាយរាល់បញ្ហា និងសម្រេចបាននូវសមិទ្ធផលល្អប្រសើរជូនដល់អតីតយុទ្ធជនកម្ពុជាក្នុងអាណត្តិកន្លងទៅ។ លោក គន់ គីម ក៏បាននាំយកនូវប្រសាសន៍កោតសរសើរ និងវាយតម្លៃខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន ជូនចំពោះថ្នាក់ដាកនាំ មន្ត្រី ព្រមទាំងអាជ្ញាធរពាក់ព័ន្ធ ដែលបានខិតខំបំពេញការងារបម្រើសមាជិក សមាជិកអតីតយុទ្ធជន។

លោកទេសរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា «សមិទ្ធិផលការងារដែលសមាគម ក៏ដូចជាអាជ្ញាធរពាក់ព័ន្ធ ជាពិសេសអាជ្ញាធរនៅតាមមូលដ្ឋានប្រឹងប្រែងរួមគ្នាសម្រេចបាននៅក្នុងអាណត្តិចាស់កន្លងទៅនេះ ទទួលបានការពេញចិត្តពេញថ្លើម និងសរសើរខ្ពស់ពីសំណាក់សម្តេចតេជោ ហ៊ុន សែន ប្រធានសមាគម»។ ទន្ទឹមនឹងបង្ហាញនូវការលើកសរសើររបស់សម្តេចតេជោ ហើយនោះ លោកទេសរដ្ឋមន្ត្រី ក៏បានលើកយកនូវប្រសាសន៍ក្រើនរំលឹកដាស់តឿនរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី ជូនដល់មន្ត្រីសមាគម ព្រមទាំងអាជ្ញាធរពាក់ព័ន្ធឱ្យខិតខំរួមគ្នាដោះស្រាយរាល់បញ្ហារបស់សមាជិកអតីតយុទ្ធជនឱ្យមានប្រសិទ្ធភាពខ្ពស់ថែមទៀតនៅក្នុងអាណត្តិថ្មី។ «ទន្ទឹមនឹងការលើកសរសើរសម្តេចប្រធាន លោកក៏បានក្រើនរំលឹមឱ្យពួកយើងប្រឹងប្រែងបន្តទៀត ដើម្បីសម្រេចបានសមិទ្ធផលបានកាន់តែប្រសើរថែមទៀតជូនដល់បងប្អូនអតីតយុទ្ធជន។ ដូច្នេះសម្រាប់អាណត្តិថ្មីយើងក៏ត្រូវតែបន្តប្រឹងប្រែងរួមគ្នាបំពេញការងារនេះឱ្យបានខ្ជាប់ខ្ជួនបន្ថែមទៀត ដើម្បីសម្រេចតាមបំណងរបស់សម្តេចប្រធាន»។ នេះជាការបញ្ជាក់បន្ថែមរបស់លោកទេសរដ្ឋមន្ត្រី គន់ គីម។

លោកអគ្គលេខាធិការសមាគមអតីយុទ្ធជន បានលើកឡើងថា ការងារអាទិភាពរបស់សមាគមនៅក្នុងអាណត្តិថ្មីនេះ គឺការប្រឹងប្រែងធ្វើបច្ចុប្បន្នភាពសមាជិកសមាគម ដោយកំណត់អត្តសញ្ញាណឱ្យបានច្បាស់លាស់ ដើម្បីអតីតយុទ្ធជនទទួលបានអត្ថប្រយោជន៍ផ្សេងៗ ដែលជាគោលនយោបាយផ្តល់ជូនដោយរាជរដ្ឋាភិបាលកម្ពុជា។ បន្ថែមពីលើនេះលោកទេសរដ្ឋមន្ត្រី គន់ គីម ក៏បានជំរុញឱ្យស្វែងរក និងកំណត់អត្តសញ្ញាណអតីតយុទ្ធជន ដែលជួបការលំបាកខ្លាំងគ្មានផ្ទះសម្បែង ដើម្បីរៀបចំធ្វើផ្ទះសម្បែងជូនពួកគាត់ ក៏ដូចជាផ្តល់ដីធ្លីដែលជាគោលនយោបាយរបស់រាជរដ្ឋាភិបាល។ លោក គន់ គីម ក៏បានណែនាំដល់មន្ត្រីសមាគមនៅទូទាំងខេត្ត ឱ្យប្រឹងប្រែងរួមគ្នាផ្សព្វផ្សាយ និងទប់ស្កា ត់កុំឱ្យមានការរំលោ ភយកដីសង្គមកិច្ចដែលរាជរដ្ឋាភិបាលផ្តល់ជូនសមាគម ដើម្បីទុកបែងចែកជូនដល់អតីតយុទ្ធជនកម្ពុជា។

ក្នុងកិច្ចប្រជុំនេះលោកទេសរដ្ឋមន្ត្រី គន់ គីម បានបង្ហាញក្តីរំពឹងមុតមាំថា ថ្នាក់ដឹកនាំសមាគមទាំងអស់ ព្រមទាំងអាជ្ញាធរពាក់ព័ន្ធទាំងអស់ នឹងប្រឹងប្រែងអស់កម្លាំងកាយចិត្តនៅក្នុងអាណត្តិថ្មីនេះ ដើម្បីសម្រេចបាននូវសមិទ្ធផលជាឧត្តមប្រយោជន៍សម្រាប់អតីតយុទ្ធជន ដែលសុទ្ធសឹងជាអ្នកមានគុណបំណាច់សម្រាប់ជាតិមាតុភូមិ៕

ប្រភព៖ www.langveknews.com

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី Tags: 

Leave a Reply

Submit Comment
សង្គមអភិវឌ្ឍន៍ ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 088 88 55 555 ឬ តាម Whatsapp : 088 88 55 555 | Telegram : 088 88 55 555 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិ ដោយសារព័ត៌មាន សង្គមអភិវឌ្ឍន៍ | ទូរស័ព្ទ៖ 088 88 55 555

សហការផ្តល់ព័ត៌មាន | អ៊ីម៉ែល ៖ soksros937@gmail.com