ខេត្តបាត់ដំបង-ស្រុកសំពៅលូន ៖ កម្លាំងអធិការដ្ឋាននគរបាលស្រុកសំពៅលូន ដឹកនាំលោកវរសេនីយ៍ឯកពេជ្រ សារ៉ែន សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលតាស្ដាបានចុះបង្ក្រាបបទល្មើសចំនួន២ករណី នៅថ្ងៃទី២៨ខែមករា ឆ្នាំ២០២០វេលាម៉ោង១៤ :០៥ នាទី នៅចំណុចភូមិវាលវង់ ឃុំតាស្តា ស្រុកសំពៅលូន ចុះបង្ក្រាបករណី កែច្នៃ អាវុធ និងកាន់កាប់ខុសច្បាប់ និងធ្វើការ ឃាត់ខ្លួនជនសង្ស័យ ឈ្មោះ វួន សារួន ភេទប្រុស អាយុ៣៣ ឆ្នាំ មានទីលំនៅភូមិថ្នល់បត់ ឃុំសំពៅលូន ស្រុកសំពៅលូន ខេត្តបាត់ដំបង ។
ក្នុងនោះសមត្ថកិច្ចដកហូតវត្ថុតាង បាន កាំភ្លើងខ្លីកែច្នៃ បាញ់គ្រាប់ពិត ចំនួន ០១ដើម គ្រាប់អាកា ចំនួន១១គ្រាប់ រំសេវចំនួនមួយកូនកំពង់ជ័រ ទូរស័ព្ទដៃ ចំនួន០១គ្រឿង (ចាស់)នៅថ្ងៃទី២៨,ខែមករា ឆ្នាំ២០២០ដដែល វេលាម៉ោង១៤:៣០នាទី នៅចំណុចឃុំវាលវង់ ឃុំតាស្តា ស្រុកសំពៅលូន លោកវរសេនីយ៍ឯក ពេជ្រ សារ៉ែន បន្តសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលតាស្ដា បានចុះបង្ក្រាបករណី ជួញដូរចែកចាយគ្រឿងញៀននិងកែច្នៃកាំភ្លើង ខុសច្បាប់មួយករណីទៀត ។
ក្នុងការបង្រាបសមត្ថកិច្ច ឃាត់ខ្លួនជនសង្ស័យបានម្នាក់ ឈ្មោះ អួន ណុប ភេទប្រុស អាយុ៣៤ ឆ្នាំ មានទីលំនៅចំណុចខាងលើ ដកហូតវត្ថុតាង ដែលសមត្ថកិច្ចដកហូតមាន ៖
– ថ្នាំញៀនម៉ាទឹកកក ចំនួន០១កូនថង់
– ជញ្ជីង សម្រាប់ថ្លឹងគ្រឿងញៀនលក់ចំ នួន ០១គ្រឿង
– ទូរស័ព្ទដៃចំនួន ០១គ្រឿង (ចាស់)ប្រាក់ចំនួន២៣៣៩០០០រៀល , ប្រាក់បាត ២២៥៣០ បាត , ប្រាក់ដុល្លារ១៧៥ ដុល្លារ កូនកាំបិត ចំនួន០៣ ,កូនពូថៅចំនួន ០២ , ម៉ូទ័រឆក់ត្រី ចំនួន០១កាំភ្លើងកែច្នៃ បាញ់គ្រាប់កង់ ចំនួន០៣ ដើម ម៉ូទ័រកាត់ ចំនួន ០១, ម៉ូទ័រស្វានចំនួន០១ សំបកបង់កាំភ្លើង អាកា ចំនួន មួយ
– ប៉ុស្តិ៍ផ្សារដែក ចំនួន មួយនិងសម្ភារៈសម្រាប់ប្រើប្រាស់ គ្រឿងញៀនមួយចំនួន ។
ជនសង្សយ័ទាំង ២ និងវត្ថុតាងត្រូវបានកម្លាំងសមត្ថកិច្ច កំពុងកសាងសំណុំរឿង បញ្ជូនជនសង្ស័យ ទៅសាលាដំបូងខេត្តបាត់ដំបង ចាត់ការតាមនីតិវិធីច្បាប់ ៕