ទាន់ហេតុការណ៍
សម្តេចតេជោ ហ៊ុន សែន អញ្ជើញបិទសន្និបាតបូកសរុប​លទ្ធផល​ការងារ​ឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ត របស់គណៈចលនាមហាជន​គណ​បក្សប្រជាជនកម្ពុជា - សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកការដ្ឋានសាងសង់គម្រោងអភិវឌ្ឍន៍ ទីក្រុងដ៏ទំនើបនៅក្រុងអរិយក្សត្រ ទល់មុខកោះនរា  - សម្តេច​បវរធិបតី ហ៊ុន ម៉ាណែត ប្រកាសសាងសង់ផ្សារបឹងឈូកនៅខេត្តបាត់ដំបងជូនអាជីវករឡើងវិញ ​និងផ្តល់ឱ្យអាជីវករកាន់កាប់តូបអស់មួយជីវិត ​បន្ទាប់ពីផ្សារនេះបានរងការឆាបឆេះកាលពីដើមខែវិច្ឆិកា - ពិធីដង្ហែអង្គកឋិនទានមហាសាមគ្គីគ្រួសារខ្មែរដឹកនាំដោយ​សម្តេចកិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានចាប់ផ្តើមប្រទក្សិណនៅជុំវិញព្រះវិហារវត្តពោធិគិរីវង្សារាម (ហៅវត្តស្វាយ​សៀម​ថ្មី) ចំនួន៣ជុំរួចមកក៏បានវេប្រគេនគ្រឿងបរិក្ខារប្រគេនដល់ព្រះសង្ឃ....! - សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាល បន្តយកចិត្តទុកដាក់វិនិយោគលើវិស័យអប់រំ ដើម្បីទទួលបានធនធានមនុស្សមានសមត្ថភាព មានឯករាជ្យម្ចាស់ការ មានសមត្ថភាពចាប់យកឱកាស មានភាពប្រកួតប្រជែង មានភាពបត់បែន និងមានភាពធន់លើគ្រប់វិស័យ - សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកការដ្ឋានសាងសង់ «អគារមជ្ឈមណ្ឌល​កណ្តាល អគារចំណតនិងរោងជាង និងអគារមជ្ឈមណ្ឌល​វេជ្ជសាស្ត្រស៊ីក្លូត្រុង» នៅមន្ទីរពេទ្យកាល់ម៉ែត - សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ចំណតផែកុងតឺន័របន្ថែមប្រវែង ២៥៣ម៉ែត្រនឹងធ្វើឱ្យកំពង់ផែស្វយ័តក្រុងព្រះសីហនុ ឆ្លើយតបនឹងកំណើនកុងតឺន័រឆ្លងកាត់ និងមានលទ្ធភាពប្រកួតប្រជែងជាមួយកំពង់ផែលើពិភពលោក  - សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការបង្កើតមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមបណ្ដោយព្រំដែនដោយផ្ដោតលើការកសាងផ្លូវក្រវាត់ព្រំដែន គឺដើម្បីឱ្យប្រជាពលរដ្ឋមានឱកាសចូលរួមដោយផ្ទាល់ក្នុងការការពារនិងអភិវឌ្ឍន៍នៅតំបន់ព្រំដែន - សម្តេចធិបតី ហ៊ុន ម៉ាណែត៖ បញ្ហាទំនាស់ដីធ្លី នឹងត្រូវដោះស្រាយ ហើយឈានទៅលុបបំបាត់នៅពេលខាងមុខ - សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការបើកការដ្ឋានព្រែកជីកហ្វូណនតេជោ មិនមែនបើកឱ្យតែបានទេ តែកម្ពុជាមានសមត្ថភាពគ្រប់គ្រង និងម្ចាស់ការសាងសង់ព្រែកជីកនេះដែលមានពលរដ្ឋទូទាំងប្រទេសគាំទ្រ ហើយត្រូវធ្វើឱ្យបាន 
គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ជា​របស់​ឯកជន មិនមែន​ជា​របស់​រដ្ឋ​
0

ព្រះសីហនុ! សម្លាប់គេទម្លាក់ទឹកសមុទ្រ រត់មកសម្ងំនៅព្រៃវែង ចុងក្រោយជនសង្ស័យ ត្រូវសមត្ថកិច្ចចាប់វ៉ៃខ្នោះ…….!!!

(ព្រៃវែង)៖ ជនសង្ស័យដៃឆៅម្នាក់ ត្រូវបានកម្លាំងនគរបាលស្រុកស៊ីធរកណ្ដាល ខេត្តព្រៃវែង ចាប់ឃាត់ខ្លួន និងបញ្ជូនទៅឱ្យអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់ ក្រោយជនរូបនេះបានប្រព្រឹត្តអំពើឃាតកម្មលើជនរងគ្រោះម្នាក់ទៀត នៅក្រុងព្រះសីហនុ រួចក៏រត់ទៅសម្ងំលាក់ខ្លួន នៅស្រុកស៊ីធរកណ្ដាល។

តាមការឱ្យដឹងពីសមត្ថកិច្ចបានបញ្ជាក់ថា ជនសង្ស័យម្នាក់នោះមានឈ្មោះ ធី វណ្ណៈ ហៅ ធីស៊ីវ អាយុ២៥ឆ្នាំ មានទីលំនៅភូមិត្រពាំងចាម ឃុំពោធិ៍ទី ស្រុកស៊ីធរកណ្ដាល ខេត្តព្រៃវែង មុខរបរកម្មករនេសាទនៅក្រុងព្រះសីហនុ។

រូបគេបានត្រូវបានឃាត់ខ្លួនពាក់ព័ន្ធ នឹងអំពើឃាតកម្មលើជនរងគ្រោះម្នាក់ទៀត ដោយសម្លាប់ហើយទម្លាក់ចូលទឹកសមុទ្រ នៅខេត្តព្រះសីហនុ។ លុះដល់វេលាម៉ោង ១០៖០០នាទី ថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២០ គេបានប្រទះឃើញសាកសពជនរងគ្រោះអណ្ដែតទឹកនៅម្ដុំកោះរុង។

ក្រោយទទួលបានព័ត៌មាននេះហើយ ស្នងការដ្ឋាននគរបាលខេត្តព្រៃវែង បានធ្វើការភ្លាម ដោយបញ្ជាឱ្យកម្លាំងសមត្ថកិច្ច នៃអធិការដ្ឋាននគរបាលស្រុកស៊ីធរកណ្ដាល ចាំឃ្លាំមើលមុខសញ្ញាជនសង្ស័យ រហូតបានទទួលព័ត៌មានជាក់លាក់ ទើបសមត្ថកិច្ចនៃអធិការដ្ឋានស្រុកស៊ីធរកណ្ដាល បានចុះឃាត់ខ្លួនជនសង្ស័យ យកមកអធិការដ្ឋាននគរបាលស្រុកស៊ីធរកណ្ដាលភ្លាម នាវេលាម៉ោង១៦៖៤៥នាទី ថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២០។

ក្នុងថ្ងៃដដែលនោះ កម្លាំងសមត្ថកិច្ចនៃអធិការដ្ឋាននគរបាលស្រុកស៊ីធរកណ្តាល ក៏បានប្រគល់ជនសង្ស័យឈ្មោះ ធី វណ្ណៈ នេះឱ្យទៅសមត្ថកិច្ច នៃអធិការនគរបាលដ្ឋានក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ដើម្បីរៀបចំសំណុំរឿង និងបញ្ជូនជនសង្ស័យទៅតុលាការអនុវត្តតាមនីតិវិធីច្បាប់៕

Filed in: សន្តិសុខ សង្គម Tags: 

Leave a Reply

Submit Comment
សង្គមអភិវឌ្ឍន៍ ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 088 88 55 555 ឬ តាម Whatsapp : 088 88 55 555 | Telegram : 088 88 55 555 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិ ដោយសារព័ត៌មាន សង្គមអភិវឌ្ឍន៍ | ទូរស័ព្ទ៖ 088 88 55 555

សហការផ្តល់ព័ត៌មាន | អ៊ីម៉ែល ៖ soksros937@gmail.com