លោក ឆុន ឆេងគ្រឿន ភេទ ប្រុស អាយុ ៣៧ឆ្នាំ កាន់អត្តសញ្ញាណប័ណ្ណ លេខ 150120852 មានមុខរបរ ធ្វើការរោងចក្រ និង ប្រពន្ធ ឈ្មោះ ចែម ស្រីមុំ ភេទ ស្រី អាយុ ៣៨ឆ្នាំ កាន់អត្តសញ្ញាណប័ណ្ណលេខ 150549394 មានមុខរបរ ធ្វើការរោងចក្រ។
មានទីលំនៅបច្ចុប្បន្ន៖ ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
បានជួបករណីចោរលួចគាស់ទ្វារឡាននិងលួចយកទ្រព្យសម្បត្តិអស់មួយចំនួន ដូចបានរៀបរាប់ប្រាប់ ក្រុមការងារ សារព័រមាន គេហទំព័រ សង្គមអភិវឌ្ឃន៍ យើងខ្ញុំដូចខាងក្រោម៖
ដោយខ្លួននិងមិត្តភក្ត្រ ម្នាក់ ឈ្មោះ ផុន ភេទ ប្រុស មុខរបរ (ទិញលក់ អចលនទ្រព្យ) បានធ្វើដំណើរជាមួយគ្នាតាមរថយន្តម៉ាក (Corola ពណ៌ ស្ក ) ត្រឡប់មកពីខេត្តកំពង់ស្ពឺវិញ។ លុះមកដល់កន្លែងកើតហេតុខាងលើ នៅព្រឹកថ្ងៃសៅរ៍ ៧រោច ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ វេលាម៉ោងប្រហែល ៣:១០ នាទីព្រឹក ត្រូវនឹងថ្ងៃ១៥ ខែកុម្ភៈ ឆ្នាំ២០២០។ ដោយសារតែពួកគាត់មានការអស់កំលាំងងងុយដេកខ្លាំងពេក ក៏សម្រេចចិត្តឈប់ឡានដេកមួយសន្ទុះ រហូតដល់ម៉ោង ៤:៣០នាទី ព្រឹកថ្ងៃដដែល បានភ្ញាក់ពីដេកវិញតែឃើញទ្វារថយន្ត ចម្ហរទ្វាខាងឆ្វេង។ ហើយពួកគាត់ក៏បានពិនិត្យមើលទ្រព្យសម្បត្តិដែលមាននៅក្នុងរថយន្ត ក៍ដឹងថាបាត់កាបូប ស្ពាយមួយ នៅក្នុងនោះមានឯកសារមួយចំនួន និងឯកសារដីឡូតិ៍ប្លង់ទន់ ដែលមានក្បាលដីលេខ(D18) មានទំហំស្មើរ ទទឹង 5m x បណ្តោយ 20m = 100ការ៉េ
មានទីតាំងស្ថិតនៅភូមិរការធំ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល។
ដែលមានព្រំប្រទល់៖
-ខាងកើតជាប់ផ្លូវ -ខាងលិចជាប់ដីឡូតិ៍(D17)
-ខាងជើងជាប់ដីឡូតិ៍(C19) -ខាងត្បូងជាប់ផ្លូវ។
គាត់បានបន្តទៀតថា៖ សូមសំណុំពរដល់សម្ថកិច្ច មូលដ្ឋានដែលបានកើតហេតុខាងលើនោះ មេត្តាជួយដឹងឮ និងស្នើសុំដល់អាជ្ញាធរ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល។ មេត្តាជួយពិនិត្យ និងសម្រួលក្នុងការចេញប័ណ្ណកម្មសិទ្ធិថ្មី ជូនដល់ពួកគាត់វិញដោយក្តីអនុគ្រោះផងចុះ។