ថ្ងៃអាទិត្យ ៧រោច ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២០។អំឡុងពេលធ្វើដំណេីរត្រឡប់ពីបុណ្យទន្លេនៅខេត្តបាត់ដំបងវិញ ឯកឧត្តម គួច ចំរេីន អភិបាលខេត្តព្រះសីហនុ បានចុះជួយសំរួលចរាចរណ៍ និងហៅឡានពេទ្យបង្អែកស្រុកបាកាន ខេត្តពោធិ៍សាត់ ដើម្បីដឹកអ្នករបួសដោយគ្រោះថ្នាក់ចរាចរណ៍លេីកំណាត់ផ្លូវជាតិលេខ៥ រវាងឡានតួរីសម(Tourism) និងឡានដឹកដី នៅភូមិអូរតាប៉ោង ឃុំអូរតាប៉ោង ស្រុកបាកាន ខេត្តពោធិ៍សាត់ វេលាម៉ោង ០៧:៥០នាទីព្រឹក ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២០។
https://www.facebook.com/sihaknouk.citizens/videos/236742707501627/
ប្រភពពីប្រជាជន ខេត្តព្រះសីហនុ