ភ្នំពេញ៖ ចេញផ្សាយ ថ្ងៃពុធ ២កើត ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០។
ក្រសួងទេសចរណ៍បានចេញសារលិខិតមួយច្បាប់ដើម្បីជម្រាបជូន ឯកឧត្តមលោកជំទាវអភិបាលនៃគណៈអភិបាលរាជធានី ខេត្ត។
ស្តីពីបិទអាជីវកម្មបៀហ្កាឌិន នៅទូទាំងប្រទេស ជាបណ្តោះអាសន្ន។
ក្រោមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សូមឱ្យបិទអាជីវកម្មបៀហ្កាឌិន នៅគ្រប់រាជធានី ខេត្ត ជាបណ្តោះអាសន្នចាប់ពីថ្ងៃទី ២៥ ខែមីនា ឆ្នាំ២០២០ រហូតដល់មានការជូនដំណឹងជាថ្មី។