ព្រះសីហនុ៖ ចេញផ្សាយ ថ្ងៃពុធ ២កើត ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០។
ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០។ លោក គាំ សុខុម នាយកសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ ដឹកនាំមន្ត្រី សាខា អនុសាខា និងយុវជនស្ម័គ្រចិត្តសាខាកាក បាទក្រហមកម្ពុជាខេត្តព្រះសីហនុ ចុះអប់រំ ផ្សព្វផ្សាយវិធីកាត់បន្ថយហានិភ័យពីការឆ្លងជំងឺកូវីដ-១៩ និងបិទ Poster តាមទីប្រជុំជនផ្សារ និងតាមខ្នងផ្ទះប្រជាជនក្នុងក្រុងព្រះសីហនុ មានចំនួន២០៨ផ្ទាំង និងសារអប់រំផ្សព្វផ្សាយ តាមខ្នងផ្ទះបានចំនួន ៦៥ខ្នងផ្ទះ កាលពីថ្ងៃអង្គារ ១កើត ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២០។
បាននាំគ្នាធ្វើយុទ្ធនាការអប់រំផ្សព្វផ្សាយ និង បិទ Poster នេះ មានការចូលរួមពីមន្ត្រីសាខាអនុ សាខា អ្នកស្ម័គ្រចិត្តយុវជនកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ សហការជាមួយមន្ទីរសុខា ភិបាលខេត្ត ដោយមានអ្នកស្ម័គ្រចិត្តចូលរួមសរុប ២៥នាក់។ លោកនាយកសាខាកាកបាទ ក្រហមកម្ពុជាខេត្តព្រះសីហនុបានឱ្យដឹងថា យុទ្ធនាការផ្សព្វផ្សាយបានធ្វើនៅក្នុងសង្កាត់ លេខ១ សង្កាត់ លេខ៣ និងសង្កាត់លេខ៤ ក្រុង ខេត្តព្រះសីហនុ ។
លោកបានបន្តថា ដោយមានការ យកចិត្តទុកដាក់ និងការណែនាំរបស់ឯកឧត្តម គួច ចំរើន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ បន្តផ្សព្វផ្សាយ ពីវិធីកាត់បន្ថយហានិភ័យពីការឆ្លងជំងឺកូវីដ-១៩ ជូនដល់សាធារណជនឱ្យបានទូលំទូលាយ នៅតាមទីប្រជុំជននូវខ្លឹមសារចំនួន៤ និងបានបិទ Poster មួយចំនួនដូចជា៖ ១-និយមន័យ ករណីសង្ស័យជំងឺកូវីដ-១៩, ២-បង្ការជំងឺផ្លូវដង្ហើមផ្តើមចេញពីអ្នក, ៣-វិធីកាត់បន្ថយហានិភ័យ ពីការឆ្លងជំងឺកូវីដ-១៩ និងទី៤-របៀប លាងសម្អាតដៃជាមួយសាប៊ូ និងទឹកឱ្យបានញឹកញាប់ ដើម្បីបង្ការជំងឺកូវីដ-១៩, និងខ្លឹមសារសម្រាប់កាត់បន្ថយហានិភ័យពីការឆ្លងជំងឺ កូវីដ-១៩ ដែលឧបត្ថម្ភដោយ UNICEF តាមរយៈកាកបាទក្រហមកម្ពុជា។
មន្ត្រី និងអ្នកស្ម័គ្រចិត្តសាខាកាកបាទក្រហមខេត្តបានធ្វើសកម្មភាព ចងបដាសម្រាប់ផ្សព្វផ្សាយស្តីពីការកាត់ បន្ថយហានិភ័យពីការឆ្លងជំងឺកូវីដ-១៩ បានចំនួន ៤៦ផ្ទាំង លើទីតាំងសំខាន់ចំនួន ៩មាន ក្នុង នោះមានដូចជា ផ្សារលើក្រុងព្រះសីហនុ, សាលាបឋមសិក្សាផ្សារលើ, ផ្សារទំនប់ រលក សង្កាត់លេខ១, កំពង់ផែស្វយ័តខេត្តក្រុងព្រះសីហនុ, ផែទូកទេសចរណ៍៥០២, ផ្លូវទំនប់ រលកបំបែកជាបួន, វិមានឯករាជ្យ, ទីប្រជុំជនភូមិកំពេញសង្កាត់៣ និងការិយាល័យជលផល ទំនប់រលក។ ក្នុងនោះក៏បានបិទ Poster តាមទីប្រជុំជន និងតាមខ្នងផ្ទះប្រជាពលរដ្ឋ ក្នុង សង្កាត់ទាំង ៣ខាងលើ អស់ចំនួន ២០៨ផ្ទាំង និងសារអប់រំផ្សព្វ ផ្សាយតាមខ្នងផ្ទះប្រជា ពលរដ្ឋបានចំនួន ៦៥ខ្នងផ្ទះ ដែលមានប្រជាពលរដ្ឋចូលរួមសរុប ១១៦នាក់។