ភ្នំពេញ ផ្សាថ្ងៃព្រហស្បតិ៍ ៣កើត ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២០ ។
លោកជំទាវ ពុំ ចន្ទីនី ជាអគ្គលេខាធិការ កាកបាទក្រហមកម្ពុជា បានជួបសំណេះសំណាល និងបានប្រគល់អំណោយរួមមានអាល់កុលសរុបចំនួន ២៩០កាន (ស្មើនឹង ៥,៨០០លីត្រ) និងម៉ាស់ចំនួន ១៥០ប្រអប់ (ស្មើនឹង ៧,៥០០ម៉ាស់) ជូនសាខាកាកបាទក្រហមកម្ពុជាទាំង ២៥រាជធានី ខេត្ត សម្រាប់មន្ត្រី បុគ្គលិក និងអ្នកស្ម័គ្រចិត្តរបស់សាខា ក្នុងពេលបំពេញបេសកកម្មមនុស្សធម៌។ ជាមួយគ្នានេះ កាកបាទក្រហមកម្ពុជា ក៏បានផ្តល់ជូនសាខាទាំង ២៥រាជធានីខេត្តទាំងអស់ នូវផ្ទាំងរូបភាពផ្សព្វផ្សាយស្តីពីវិធីទប់ស្កាត់ និងកាត់បន្ថយហានិភ័យពីការឆ្លងជំងឺកូវីដ-១៩ ចំនួន ១៧,០០០សន្លឹក សាប៊ូដុំចំនួន២០,០០០ដុំ និងឯកសារស្តីពីជំងឺកូវីដ-១៩ សម្រាប់បន្តចែកជូន និងផ្សព្វផ្សាយដល់ប្រជាពលរដ្ឋនៅតាមមូលដ្ឋានរាជធានី ខេត្តនីមួយៗ ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងយុទ្ធនាការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩នៅព្រះរាជាណាចក្រកម្ពុជា។ ពិធីប្រគល់ និងទទួលនេះ បានធ្វើឡើងនៅព្រឹកថ្ងៃព្រហស្បតិ៍ ៣កើត ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី ២៦ ខែមីនា ឆ្នាំ២០២០ នៅកាកបាទក្រហមកម្ពុជា។