ទាន់ហេតុការណ៍
សម្តេចតេជោ ហ៊ុន សែន អញ្ជើញបិទសន្និបាតបូកសរុប​លទ្ធផល​ការងារ​ឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ត របស់គណៈចលនាមហាជន​គណ​បក្សប្រជាជនកម្ពុជា - សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកការដ្ឋានសាងសង់គម្រោងអភិវឌ្ឍន៍ ទីក្រុងដ៏ទំនើបនៅក្រុងអរិយក្សត្រ ទល់មុខកោះនរា  - សម្តេច​បវរធិបតី ហ៊ុន ម៉ាណែត ប្រកាសសាងសង់ផ្សារបឹងឈូកនៅខេត្តបាត់ដំបងជូនអាជីវករឡើងវិញ ​និងផ្តល់ឱ្យអាជីវករកាន់កាប់តូបអស់មួយជីវិត ​បន្ទាប់ពីផ្សារនេះបានរងការឆាបឆេះកាលពីដើមខែវិច្ឆិកា - ពិធីដង្ហែអង្គកឋិនទានមហាសាមគ្គីគ្រួសារខ្មែរដឹកនាំដោយ​សម្តេចកិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានចាប់ផ្តើមប្រទក្សិណនៅជុំវិញព្រះវិហារវត្តពោធិគិរីវង្សារាម (ហៅវត្តស្វាយ​សៀម​ថ្មី) ចំនួន៣ជុំរួចមកក៏បានវេប្រគេនគ្រឿងបរិក្ខារប្រគេនដល់ព្រះសង្ឃ....! - សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាល បន្តយកចិត្តទុកដាក់វិនិយោគលើវិស័យអប់រំ ដើម្បីទទួលបានធនធានមនុស្សមានសមត្ថភាព មានឯករាជ្យម្ចាស់ការ មានសមត្ថភាពចាប់យកឱកាស មានភាពប្រកួតប្រជែង មានភាពបត់បែន និងមានភាពធន់លើគ្រប់វិស័យ - សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកការដ្ឋានសាងសង់ «អគារមជ្ឈមណ្ឌល​កណ្តាល អគារចំណតនិងរោងជាង និងអគារមជ្ឈមណ្ឌល​វេជ្ជសាស្ត្រស៊ីក្លូត្រុង» នៅមន្ទីរពេទ្យកាល់ម៉ែត - សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ចំណតផែកុងតឺន័របន្ថែមប្រវែង ២៥៣ម៉ែត្រនឹងធ្វើឱ្យកំពង់ផែស្វយ័តក្រុងព្រះសីហនុ ឆ្លើយតបនឹងកំណើនកុងតឺន័រឆ្លងកាត់ និងមានលទ្ធភាពប្រកួតប្រជែងជាមួយកំពង់ផែលើពិភពលោក  - សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការបង្កើតមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមបណ្ដោយព្រំដែនដោយផ្ដោតលើការកសាងផ្លូវក្រវាត់ព្រំដែន គឺដើម្បីឱ្យប្រជាពលរដ្ឋមានឱកាសចូលរួមដោយផ្ទាល់ក្នុងការការពារនិងអភិវឌ្ឍន៍នៅតំបន់ព្រំដែន - សម្តេចធិបតី ហ៊ុន ម៉ាណែត៖ បញ្ហាទំនាស់ដីធ្លី នឹងត្រូវដោះស្រាយ ហើយឈានទៅលុបបំបាត់នៅពេលខាងមុខ - សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការបើកការដ្ឋានព្រែកជីកហ្វូណនតេជោ មិនមែនបើកឱ្យតែបានទេ តែកម្ពុជាមានសមត្ថភាពគ្រប់គ្រង និងម្ចាស់ការសាងសង់ព្រែកជីកនេះដែលមានពលរដ្ឋទូទាំងប្រទេសគាំទ្រ ហើយត្រូវធ្វើឱ្យបាន 
គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ជា​របស់​ឯកជន មិនមែន​ជា​របស់​រដ្ឋ​
0

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការបង្កើតមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមបណ្ដោយព្រំដែនដោយផ្ដោតលើការកសាងផ្លូវក្រវាត់ព្រំដែន គឺដើម្បីឱ្យប្រជាពលរដ្ឋមានឱកាសចូលរួមដោយផ្ទាល់ក្នុងការការពារនិងអភិវឌ្ឍន៍នៅតំបន់ព្រំដែន

(ភ្នំពេញ)÷ នៅព្រឹកថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីភាពក្នុងពិធីប្រគល់វិញ្ញាបនបត្រសម្បទា ខាងវិជ្ជាជីវៈមេធាវីដល់សិស្សមេធាវីជំនាន់ទី១៥ ដល់ជំនាន់ទី ១៩ និង ប្រគល់វិញ្ញាបនបត្រ សុក្រឹតការវិជ្ជាជីវៈមេធាវីដល់សិក្ខាកាមមេធាវីវគ្គទី៣ ដល់វគ្គទី១៦ សរុបចំនួន១,៦៦០ នាក់។

សម្តេចធិបតី បានលើកឡើងថារាជរដ្ឋាភិបាលបានចាត់ទុកគណៈមេធាវីជាតួអង្គដ៏សំខាន់មួយក្នុងការចូលរួមការកែទម្រង់ប្រព័ន្ធយុត្តិធម៌នៅកម្ពុជា តាមរយៈការធ្វើអន្តរកម្មរវាងមេធាវីដែលជាអ្នកចូលរួមអនុវត្តច្បាប់ផ្ទាល់ជាមួយក្រសួងយុត្តិធម៌។ គណៈមេធាវីកម្ពុជាបានចួលរួមជួយដោះស្រាយបញ្ហាផ្នែកច្បាប់សម្រាប់ប្រជាជន ចូលរួមចំណែកកាត់បន្ថយការកកស្ទះសំណុំរឿង ចូលរួមជំរុញការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ និងបានរៀបចំមេធាវីស្ម័គ្រចិត្តជួយក្នុងកិច្ចការសង្គមផ្សេងៗ។ ជាមួយគ្នានេះ សម្តេចធិបតី បានសម្រេចបង្កើតក្រុមអ្នកច្បាប់ផ្ទាល់របស់សម្តេច ដើម្បីរួមចំណែកជួយដល់ប្រជាពលរដ្ឋលើតម្រូវការផ្លូវច្បាប់ ជាពិសេសប្រជាជនក្រីក និងជនងាយរងគ្រោះ។

សម្តេចធិបតី បានលើកឡើងថាការប្រើប្រាស់យន្តការច្បាប់ដើម្បីធានាឱ្យសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋនៅក្នុងការបញ្ចេញមតិ ក៏ដូចជាការធារនូវសេចក្តីសុខរបស់ប្រជាពលរដ្ឋទូទៅ គឺជាររឿសំខាន់បំផុត ដែលអាចធានាបាននូវសេចក្តីសុខទាំងអស់គ្នា។ ក្នុងន័យនេះ ការប្រើប្រាស់វិធានការច្បាប់ដើម្បីទប់ស្កាត់នូវអំពើក្រុមជ្រុលនិយមមួយក្រុមនៅក្រៅប្រទេសដែលមានគំនិតទុច្ចរិតបំផុសចលាចលបាតុកម្មហឹង្សាផ្តួលរំលំរាជរដ្ឋាភិបាលកាលពីថ្ងៃទី១៨ ខែសីហា កន្លងទៅមិនឱ្យបានសម្រេច គឺជាការសម្រេចចិត្តដ៏ត្រឹមត្រូវ និងស្របតាមក្រប់ខណ្ឌច្បាប់ និងរដ្ឋធម្មនុញ្ញរបស់ពព្រះរាជាណាចក្រកម្ពុជា។ រាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៧ បានប្ររសូត្រចេញពីការបោះឆ្នោតស្របច្បាប់ ចេញពីឆន្ទៈរបស់ប្រជាពលរដ្ឋ ៦,៤លាននាក់ ក្នុងចំណោម ៨,២លាននាក់នៃអ្នកបោះឆ្នោត បានបោះឆ្នោតផ្តល់សេចក្តីទុកចិត្តជូនគណបក្សប្រជាជនកម្ពុជាឱ្យដឹកនាំប្រទេស បន្តការក្សាសន្តិភាព ស្ថេរភាព និងការអភិវឌ្ឍន៍ជាតិ។ ការផ្លាស់ប្តូររដ្ឋាភិបាលនៅកម្ពុជាត្រូវបានកំណត់យ៉ាងច្បាស់ក្នុងរដ្ឋធម្មនុញ្ញ គឺដោយការបោះឆ្នោតរៀងរាល់៥ឆ្នាំម្តង។ ដូចច្នេះការអនុវត្តច្បាប់ចំពោះក្រុមជ្រុលនិយមដែលប៉ុនប៉ងផ្តួលរំលំរដ្ឋាភិបាលដោយអំពើហិង្សាមិនប្រជាធិបតេយ្យ គឺរឿងត្រឹមត្រូវ ដែលជាការអនុវត្តច្បាប់ ដើម្បីការពារច្បាប់ ការពារសន្តិភាព ស្ថិរភាព និងភាពសុខសាន្តនៃសង្គមជាតិ។

ក្នុងឱកាសនេះដែរ សម្តេចធិបតី បានអំពាវនាវដល់ជនរួមជាតិសូមកុំឱ្យមានការចង់ចាញ់ចង់ឈ្នះគ្នាលើប្រធានបទ(CLV-DTA) សម្តេចធិបតី បានអះអាងថា ដើម្បីឆ្លើយតបទៅនឹងកង្វល់របស់ប្រជាពរដ្ឋ និងជាចំណុចរួមរបស់សាធារណមតិទូទៅ គឺការដាក់ចេញនូវផែនការច្បាស់លាស់មួយចំនួន ដោយផ្តោតលើការការពារទឹកដី ការពារអធិបតេយ្យភាព និងអភិវឌ្ឍខេត្តទាំង៤ជាប់ព្រំដែននេះ ឱ្យបានកាន់តែរីកចម្រើន។ សម្តេចធិបតី បានបញ្ជាក់ថា ទាំនេះមិនមែនជារឿងថ្មីនោះទេ រាជរដ្ឋាភិបាលគ្រប់អាណត្តិកន្លងទៅតែងតែយកចិត្តទុកដាក់ខ្ពស់បំផុតចំពោះទឹកដី និងអធិបតេយ្យភាពជាតិ។ យើងបានដាក់ចេញនូវយន្តការជាក់លាក់ដូចជា ការបោះបង្គោលព្រំដែនដោយផ្អែកលើផែនទីដែលបានតម្កល់នៅអង្គការសហប្រជាជាតិ; ការអភិវឌ្ឍន៍តំបន់ព្រំដែន; ការរុញហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ដែលមានផ្លូវព្រំដែនជាគោល; ជំរុញកំណើនប្រជាជននៅតាមតំបន់ព្រំដែន និងការអនុវត្តច្បាប់អន្តោប្រវេសន៍។  ម្តេចធិបតី បានថ្លែងថា ផ្លូវក្រវាត់ព្រំដែនជាង ២,៦៦០គីឡូម៉ែត្រ យើបានបន្តធ្វើរួចប្រវែង ១,៣០០គីឡូម៉ែត្រ នៅសល់១,៣០០គីឡូម៉ែត្រទៀត បានដាក់ផែនការកសាងឱ្យហើយនៅក្នុងរយៈពេល១០ឆ្នាំ ខាងមុខ ហើយកាលពីខែកក្កដាថ្មីៗនេះ សម្តេចបានចុះហត្ថលេខាផ្តល់ថវិកាជាង ២០០លានដុល្លារ។

សម្តេចធិបតី បានលើកឡើងថាការបង្កើតមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមបណ្ដោយព្រំដែនដោយផ្ដោតលើការកសាងផ្លូវក្រវាត់ព្រំដែន គឺដើម្បីឱ្យប្រជាពលរដ្ឋមានឱកាសចូលរួមដោយផ្ទាល់ក្នុងការការពារនិងអភិវឌ្ឍន៍នៅតំបន់ព្រំដែន។ សម្តេចធិបតី ក៏បានថ្លែងអំណរគុណចំពោះសាធារជនដែលបានចូលរួមដោយបរិច្ចាគដោយស្ម័គ្រចិត្តក្នុងមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែនចាប់ពី១០០រៀល រហូតដល់ ១លានដុល្លារ ដែលបានបង្ហាញពីស្មារតីស្នេហាជាតិពិតប្រាកដ ហើយការចូលរួមពីគ្រប់មជ្ឈដ្ឋានមិនត្រឹមតែជាកាយវិការព្រួយបារម្ភប៉ុន្តែ ជាសកម្មភាពជាក់ស្តែងក្នុងការការពារទឹកដីរបស់ប្រទេស។

មុននឹងបញ្ចប់ សម្តេចធិបតី បានប្រកាស់ជូននូវថវិកាដែលមូលនិធិទទួលបានពីការបរិច្ចាគរបស់ប្រជាពលរដ្ឋជាង៤០ម៉ឺននាក់ ទទួលបានថវិកាប្រមាណ១៩លានដុល្លារ។ ចំពោះការធានានូវតម្លាភាព នឹងបង្កើតគណៈកម្មការគ្រប់គ្រង និងផ្សព្វផ្សាយដំណឹងជូនប្រជាពលរដ្ឋ ដោយ ឯកឧត្តម នាយឧត្តមសេនីយ៍ ខ្វាន់ ស៊ាម នឹងធ្វើផែនការលម្អិត និងរាយការណ៍ជាសាធារណៈ ជូនប្រជាពលរដ្ឋអំពីគម្រោងដែលត្រូវធ្វើ៕

Filed in: ព័ត៌មានជាតិ, សន្តិសុខ សង្គម

Leave a Reply

Submit Comment
សង្គមអភិវឌ្ឍន៍ ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 088 88 55 555 ឬ តាម Whatsapp : 088 88 55 555 | Telegram : 088 88 55 555 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិ ដោយសារព័ត៌មាន សង្គមអភិវឌ្ឍន៍ | ទូរស័ព្ទ៖ 088 88 55 555

សហការផ្តល់ព័ត៌មាន | អ៊ីម៉ែល ៖ soksros937@gmail.com