ទាន់ហេតុការណ៍
សម្តេចតេជោ ហ៊ុន សែន អញ្ជើញបិទសន្និបាតបូកសរុប​លទ្ធផល​ការងារ​ឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ត របស់គណៈចលនាមហាជន​គណ​បក្សប្រជាជនកម្ពុជា - សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកការដ្ឋានសាងសង់គម្រោងអភិវឌ្ឍន៍ ទីក្រុងដ៏ទំនើបនៅក្រុងអរិយក្សត្រ ទល់មុខកោះនរា  - សម្តេច​បវរធិបតី ហ៊ុន ម៉ាណែត ប្រកាសសាងសង់ផ្សារបឹងឈូកនៅខេត្តបាត់ដំបងជូនអាជីវករឡើងវិញ ​និងផ្តល់ឱ្យអាជីវករកាន់កាប់តូបអស់មួយជីវិត ​បន្ទាប់ពីផ្សារនេះបានរងការឆាបឆេះកាលពីដើមខែវិច្ឆិកា - ពិធីដង្ហែអង្គកឋិនទានមហាសាមគ្គីគ្រួសារខ្មែរដឹកនាំដោយ​សម្តេចកិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានចាប់ផ្តើមប្រទក្សិណនៅជុំវិញព្រះវិហារវត្តពោធិគិរីវង្សារាម (ហៅវត្តស្វាយ​សៀម​ថ្មី) ចំនួន៣ជុំរួចមកក៏បានវេប្រគេនគ្រឿងបរិក្ខារប្រគេនដល់ព្រះសង្ឃ....! - សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាល បន្តយកចិត្តទុកដាក់វិនិយោគលើវិស័យអប់រំ ដើម្បីទទួលបានធនធានមនុស្សមានសមត្ថភាព មានឯករាជ្យម្ចាស់ការ មានសមត្ថភាពចាប់យកឱកាស មានភាពប្រកួតប្រជែង មានភាពបត់បែន និងមានភាពធន់លើគ្រប់វិស័យ - សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកការដ្ឋានសាងសង់ «អគារមជ្ឈមណ្ឌល​កណ្តាល អគារចំណតនិងរោងជាង និងអគារមជ្ឈមណ្ឌល​វេជ្ជសាស្ត្រស៊ីក្លូត្រុង» នៅមន្ទីរពេទ្យកាល់ម៉ែត - សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ចំណតផែកុងតឺន័របន្ថែមប្រវែង ២៥៣ម៉ែត្រនឹងធ្វើឱ្យកំពង់ផែស្វយ័តក្រុងព្រះសីហនុ ឆ្លើយតបនឹងកំណើនកុងតឺន័រឆ្លងកាត់ និងមានលទ្ធភាពប្រកួតប្រជែងជាមួយកំពង់ផែលើពិភពលោក  - សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការបង្កើតមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមបណ្ដោយព្រំដែនដោយផ្ដោតលើការកសាងផ្លូវក្រវាត់ព្រំដែន គឺដើម្បីឱ្យប្រជាពលរដ្ឋមានឱកាសចូលរួមដោយផ្ទាល់ក្នុងការការពារនិងអភិវឌ្ឍន៍នៅតំបន់ព្រំដែន - សម្តេចធិបតី ហ៊ុន ម៉ាណែត៖ បញ្ហាទំនាស់ដីធ្លី នឹងត្រូវដោះស្រាយ ហើយឈានទៅលុបបំបាត់នៅពេលខាងមុខ - សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការបើកការដ្ឋានព្រែកជីកហ្វូណនតេជោ មិនមែនបើកឱ្យតែបានទេ តែកម្ពុជាមានសមត្ថភាពគ្រប់គ្រង និងម្ចាស់ការសាងសង់ព្រែកជីកនេះដែលមានពលរដ្ឋទូទាំងប្រទេសគាំទ្រ ហើយត្រូវធ្វើឱ្យបាន 
គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ជា​របស់​ឯកជន មិនមែន​ជា​របស់​រដ្ឋ​
0

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកការដ្ឋានសាងសង់គម្រោងអភិវឌ្ឍន៍ ទីក្រុងដ៏ទំនើបនៅក្រុងអរិយក្សត្រ ទល់មុខកោះនរា 

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃអង្គារ ២រោច ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស.២៥​៦៨ ត្រូវនឹងថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៤នេះ គម្រោងអភិវឌ្ឍន៍ទីក្រុងដ៏ទំនើប និងដំបូងបំផុតលើទឹកដីក្រុងអរិយក្សត្រ ខេត្តកណ្តាល ចាប់ផ្តើមដំណើរការសាងសង់ហើយ។ពិធីបើកការដ្ឋានសាងសង់គម្រោងអភិវឌ្ឍន៍ «ទីក្រុងមេគង្គឃី (Mekong Quay City)» ធ្វើឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។

គម្រោងអភិវឌ្ឍន៍ «ទីក្រុងមេគង្គឃី» ស្ថិតក្នុងក្រុងអរិយក្សត្រ ជាប់ដងទន្លេ​មេគង្គត្រើយខាងកើត ទល់មុខគម្រោងអភិវឌ្ឍន៍កោះនរា។ គម្រោងនេះជាការអភិវឌ្ឍរួមគ្នារវាងក្រុមហ៊ុន TP Moral Group (TPMG) និងក្រុមហ៊ុន Khun Sea Group។

គម្រោង «ទីក្រុងមេគង្គឃី» ជាគម្រោងមួយត្រូវបានសិក្សាដោយមានការយកចិត្តទុកដាក់យ៉ាងល្អិតល្អន់លើផ្ទៃដីទំហំប្រមាណ២១០ហិកតា។ គម្រោងនេះត្រូវបានគិតគូរលើការអភិវឌ្ឍន៍ដោយបែងចែកជាពីរផ្នែក។ ផ្នែកទី១ លើផ្ទៃដីប្រមាណ១៤០ហិកតា ក្រុមហ៊ុននឹងរៀបចំសាងសង់ ដោយបែង​ចែក​ជាផ្នែកសំខាន់ៗ ដូចខាងក្រោម៖

១៖ ផ្នែកអគារពាណិជ្ជកម្មលក្ខណៈទំនើប៖ ផ្នែកនេះជាការអភិវឌ្ឍដ៏សំខាន់ ដែលអគារពាណិជ្ជកម្មទាំងនោះ នឹងក្លាយជាគោលដៅជំរុញ សេដ្ឋកិច្ចដ៏សំខាន់ ប្រកបដោយភាពទាក់ទាញបំផុតសម្រាប់បម្រើតម្រូវការជាច្រើន ដល់អ្នកវិនិយោគទាំងក្នុង និងក្រៅប្រទេស។

២៖ ផ្សារទំនើបតាមដងទន្លេ៖ ផ្សារទំនើប ត្រូវបានគ្រោងដោយធ្វើការសាងសង់តាមការរចនាបែបទំនើបប្រណីត និងមានអត្ថន័យវប្បធម៌ រួមទាំងផ្ដល់​ជម្រើសទំនិញដ៏សម្បូរបែប ជាមួយសេវាកម្មមានស្តង់ដារខ្ពស់ ដើម្បីបំពេញតម្រូវការទាំងភ្ញៀវជាតិ និងអន្តរជាតិ។

៣៖ មជ្ឈមណ្ឌលអប់រំ៖ មជ្ឈមណ្ឌលនេះ នឹងក្លាយជាទីតាំងដ៏សំខាន់​សម្រាប់​​ការអភិវឌ្ឍចំណេះដឹង ជំនាញ ជាឱកាសដល់អ្នកជំនាន់ក្រោយ និងសហគមន៍ ជាពិសេសគឺពោរពេញទៅដោយបរិក្ខារទំនើប និងបរិយាកាសល្អដែលនឹងលើកស្ទួយការរៀនសូត្រ និងភាពច្នៃប្រឌិតខ្ពស់។

៤៖ សណ្ឋាគារស្តង់ដាអន្តរជាតិ៖ ដើម្បីផ្ដល់ភាពទាក់ទាញសម្រាប់​ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ក្នុងការស្នាក់នៅប្រកបដោយឧត្តមភាព សេវាកម្ម​មាន​គុណភាពខ្ពស់ ដែលជាផ្នែកមួយនៃការលើកស្ទួយវិស័យទេសចរណ៍នៅកម្ពុជា។

៥៖ មជ្ឈមណ្ឌលទេសចរណ៍ និងវប្បធម៌៖ ផ្នែកនេះនឹងត្រូវបង្កើតឡើង​ដើម្បីលើកស្ទួយការផ្សព្វផ្សាយវប្បធម៌ជាតិ និងជាមជ្ឈមណ្ឌលទាក់ទាញ​ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ។

ទីតាំងនេះនឹងរួមបញ្ចូលសារៈមន្ទីរ រោងមហោស្រប សម្ដែងសិល្បៈប្រពៃណី ប្រវត្តិសាស្រ្តខ្មែរ និងជាកន្លែង​បង្ហាញ​សិប្បកម្មក្នុងស្រុក។ ជាពិសេស នឺងមានការរួមបញ្ចូលជាមួយបច្ចេកវិទ្យា បញ្ញាសិប្បនិមិ្មត AI និង VR ដែលអាចផ្ដល់នូវភាពទាក់ទាញ បទពិសោធន៏ថ្មីជូនភ្ញៀវទេសចរកាន់តែទទួលបានភាពងាយស្រួលក្នុងការស្វែងយល់ពីវប្បធម៌ខ្មែរ។

សម្រាប់ផ្នែកទី២ លើផ្ទៃដី៧០ហិកតា ត្រូវបានក្រុមហ៊ុនគ្រោងទុកសម្រាប់​រៀបចំហេដ្ឋារចនាសម្ព័ន្ធ ក្នុងនោះរួមមានរៀបចំបណ្ដាញផ្លូវសាធារណៈ ដូចជា (ផ្លូវបើកបរយានជំនិះ ផ្លូវថ្មើរជើង សួនច្បារសាធារណៈ កន្លែងហាត់ប្រាណ និងរៀបចំតំបន់សួនច្បារបៃតង​តាមដងទន្លេដ៏ធំទូលាយ ដែល​មានទទឹងរហូតដល់ទៅ ៥០ម៉ែត្រ និងប្រវែង ៦គីឡូម៉ែត្រក្នុងគោលដៅលើកស្ទួយគុណភាពនៃការរស់នៅរបស់ប្រជាពលរដ្ឋ និងបម្រើជាផលប្រយោជន៍សាធារណៈ។

មុនឈានដល់ដំណើរការអភិវឌ្ឍន៍នៃគម្រោងខាងលើនេះ ក្រុមហ៊ុនបាន​សិក្សាវាយតម្លៃពីផលប៉ះពាល់ផ្នែកបរិស្ថាន និងសង្គម (EIA) រយៈពេលជិត៣ឆ្នាំ។ ការសិក្សានេះមានកិច្ចសហការយ៉ាងស្វិតស្វាញពីក្រសួងបរិស្ថាន និងអង្គភាពជំនាញពាក់ព័ន្ធ ដើម្បធានាឱ្យបានថា ការអភិវឌ្ឍគម្រោង​ស្របតាមនីតិវិធីច្បាប់ស្តីពីកិច្ចការពារបរិស្ថាន ធនធានធម្មជាតិប្រកបដោយនិរន្ដរភាព និងចរីភាព។

តាមរយៈគម្រោងនេះ ក្រុមហ៊ុនមានចក្ខុវិស័យប្រែក្លាយដងទន្លេភាគខាងកើតនៃរាជធានីភ្នំពេញឱ្យលេចចេញជាទីក្រុងរណបថ្មី។ ជាពិសេសការ​អភិវឌ្ឍនេះមានមហិច្ឆតាពង្រីក​វិសាលភាពរបស់ខ្លួន​នៅតាមដងទន្លេមេគង្គ​ក្នុងប្រទេសកម្ពុជា ឱ្យកាន់តែមានភាពប្រណីត និងទំនើប ដូចបណ្តាប្រទេស​ជឿនលឿន ដោយបង្កើតជា​សហគមន៍​ទីក្រុងទំនើប រួមបញ្ចូលគ្នានូវលំនៅឋានប្រណិត បណ្ដុំអគារពាណិជ្ជកម្មខ្ពស់ៗ និងទីលំហែកម្សាន្តដ៏សំបូរបែប ភ្ជាប់ជាមួយទំនាក់ទំនងដ៏រឹងមាំទៅនឹងធម្មជាតិ។ ការអភិវឌ្ឍនេះមានគោលបំណង​បង្កើតគោលដៅនៃការរស់នៅ ដែលរួមបញ្ចូលគ្នានូវប្រណីតភាព វប្បធម៌ និងការរចនាប្រកបដោយនិរន្តរភាព។

គម្រោងអភិវឌ្ឍន៍នេះ ត្រូវបានរំពឹងថា នឹងរួមចំណែកយ៉ាងសំខាន់ធ្វើឱ្យក្រុងអរិយក្សត្រ ខេត្តកណ្តាលក្លាយខ្លួនជាទីក្រុងឆ្លាតវៃ សម្រាប់ពេលបច្ចុប្បន្ន និងទៅថ្ងៃអនាគត និងជាបណ្ដុំសកម្មភាពសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការស្នាក់នៅយ៉ាងសម្បូរបែប ជាមួយទីប្រជុំជន ដែលមានសណ្តាប់ធ្នាប់ល្អសោភ័ណភាពល្អ បរិយាកាសបរិសុទ្ធ និងទន្លេព័ទ្ធជុំវិញ៕

Filed in: ព័ត៌មានជាតិ, សន្តិសុខ សង្គម, សេដ្ឋកិច្ច

Leave a Reply

Submit Comment
សង្គមអភិវឌ្ឍន៍ ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 088 88 55 555 ឬ តាម Whatsapp : 088 88 55 555 | Telegram : 088 88 55 555 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិ ដោយសារព័ត៌មាន សង្គមអភិវឌ្ឍន៍ | ទូរស័ព្ទ៖ 088 88 55 555

សហការផ្តល់ព័ត៌មាន | អ៊ីម៉ែល ៖ soksros937@gmail.com