(ភ្នំពេញ)៖ នៅព្រឹកថ្ងៃពុធ ៣រោច ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០ ២៤នេះ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា អញ្ជើញជាអធិបតីបិទសន្និបាតបូក សរុបលទ្ធផលការងារឆ្នាំ២០២៤ និងទិសដៅការងារបន្ត របស់គណៈចលនាមហាជនគណបក្សប្រជាជនកម្ពុជា នៅវិមាន៧មករា។ក្នុងពិធិបិទសន្និបាតនេះ ក៏មានការអញ្ជើញចូលរួមពីសមាជិក សមាជិកា អចិ ន្ត្រៃយ៍បក្ស ព្រមទាំងសមាជិក សមាជិកា នៃគណ:ក កម្មាធិការកណ្តាលគណបក្សជាច្រើនរូបទៀតផងដែរ។
សូមបញ្ជាក់ថា គណៈចលនាមហាជនគណបក្សប្រជាជនកម្ពុជា បានបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងទិសដៅការងារបន្តរបស់ខ្លួនកាលពីថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៤។ សន្និបាតនេះ មានការអញ្ជើញចូលរួមពីគណៈចលនាមហាជន តំណាងគណៈជំនាញ នៃគណៈកម្មាធិការកណ្តាល ព្រមទាំងសមាជិក សមាជិកានៃរចនាសម្ព័ន្ធគណៈចលនាមហាជនទូទាំងប្រទេស ប្រមាណ២,០០០ នាក់។
សន្និបាតនេះធ្វើឡើងដើម្បីបូកសរុបលទ្ធផលការងារក្នុងរយៈពេលមួយឆ្នាំកន្លងទៅ ក្នុងតួនាទីជាស្ថាប័នជំនួយការឱ្យគណៈកម្មាធិការកណ្តាល លើការងារដឹកនាំ តម្រង់ទិស និងសម្របសម្រួលការងារចលនាម ហាជនរបស់គណបក្ស ក្នុងស្រទាប់មហាជន រួមមាន យុវជន ស្ត្រី កម្មករនិយោជិត និងអង្គការសង្គមនានា សំដៅរៀបចំទិសដៅការងារបន្ត ដែលឆ្លើយតបទៅនឹ ងតម្រូវការ និងសំណូមពររបស់មហាជន ស្របតាមបរិបទនៃការវិវឌ្ឍថ្មីៗរបស់សង្គម។ពេញមួយថ្ងៃម្សិល មិញនេះ សន្និបាតបានបើកការជជែកពិភាក្សាយ៉ាងផុលផុស ហើយក៏មានការធ្វើបទបង្ហាញចែករំលែកបទពិសោធន៍ និងយុទ្ធសាស្ត្រមួយចំនួនពាក់ព័ន្ធកិច្ចការមហាជនផងដែរ៕