ភ្នំពេញ៖ ចេញផ្សាយ ថ្ងៃអាទិត្យ ៦កើត ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២០។
ខេត្តត្បូងឃ្មុំ៖ ឯកឧត្តម ហ៊ុន ម៉ានី ជាតំណាងរាស្ត្រខេត្តកំពង់ស្ពឺ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ត្រូវជាកូនប្រុសទី២របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវបាននគរបាលចរាចណ៍ចាប់ផាកពិន័យ នៅព្រឹកមិញថ្ងៃទី២៩ខែមីនាឆ្នាំ២០២០នេះ។
នៅក្នុងគណនេយ្យហ្វេសប៊ុកផេក (Facebook Pag)ផ្លូវការរបស់ឯកឧត្តម ហ៊ុន ម៉ានី បានសរសេរថា (ថ្ងៃមុនភ្នំពេញថ្ងៃនេះខេត្ត😄
អរគុណពូៗប៉ូលីសដែលបានណែនាំនិងអនុវត្តច្បាប់សម្រាប់សុវត្ថិភាពប្រជាពលរដ្ឋគ្រប់ៗរូប
Happy Sunday everyone
Stay safe and obey the law 😉)
បើយោងទៅលើរូបថត ដែល ឯកឧត្តម ហ៊ុន ម៉ានី បានធ្វើការបង្ហោះបីសន្លឹក រួមមានជារូបថត២សន្លឹក និងបង្កាន់ដៃបង់ប្រាក់ មួយសន្លឹកចេញដោយនគរបាលស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ បានបញ្ជាក់ថា(ទឹកប្រាក់៦០០០០(ប្រាំមួយម៉ឺនរៀល) អត្ថន័យ ពិន័យលើករណីល្មើសនិងមាត្រា៩នៃអនុក្រឹតលេខ៨៥ អនក្រ.បក ចុះថ្ងៃទី០៨ខែកក្កដាឆ្នាំ២០១៥ ។ ស្លាកលេខយានយន្ត ភ្នំពេញ២AX១៨៣៥ ។
ទោះយ៉ាងមានរឿងហេតុយ៉ាងនេះក្តីក៏ ឯកឧត្តម ហ៊ុន ម៉ានី បានបញ្ចេញកាយវិការទន់ភ្លន់ រីករាយនូវការផាកពិន័យរបស់នគរបាលចរាចណ៍ ចំពោះរូបលោក ដោយមានការគាំទ្រយ៉ាងខ្លាំងពីប្រជាពលរដ្ឋ។