ភ្នំពេញ៖ ចេញផ្សាយ ថ្ងៃអាទិត្យ ៦កើត ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២០។
នៅថ្ងៃទី២៩ខែមីនា ឆ្នាំ២០២០ នេះ រដ្ឋបាលនៃខេត្តព្រះសីហនុបានជម្រាបជូនដល់សាធារណៈជនថា ទូទាំងខេត្តព្រះសីហនុទាំងមូលគ្មានករណីបិទក្រុងនោះទេ អាស្រ័យដូច្នេះ សូមប្រជាពលរដ្ឋកុំជឿព័ត៌មានក្លែងក្លាយ មិនមានប្រភពច្បាស់លាស់ ដែលបានផ្សព្វផ្សាយកន្លងមក។
រដ្ឋបាលខេត្តព្រះសីហនុសូមច្រានចោលចំពោះព័ត៌មានបិទក្រុងក្នុងខេត្តព្រះសីហនុនោះ គឺជាការប្រឌិតព័ត៌មានសុទ្ធសាធ
ក្នុងចេតនាបង្កចលាចលវឹកវរក្នុងសង្គមតែប៉ុណ្ណោះ។ អាស្រ័យហេតុនេះសូមប្រជាពលរដ្ឋកុំជឿព័ត៌មានមិនពិតទាំងនោះ។
សូមបញ្ជាក់ថា នៅថ្ងៃទី២៩ខែមីនានេះ ខេត្តព្រះសីហនុទាំងមូលនៅតែមានសាធារណៈជនចេញចូលជាធម្មតា ដោយគ្មានការហាមប្រាមអ្វីឡើយ។