ភ្នំពេញ៖ ថ្ងៃចន្ទ ៧កើត ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០។
សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ជាប្រធាននៃរដ្ឋសភា បានអញ្ជើញជាអធិបតីបើកសម័យប្រជុំជាវិសាមញ្ញ នីតិកាលទី៦ ដើម្បីធ្វើការបោះឆ្នោតផ្តល់សេចក្តីទុកចិត្តលើការតែងតាំង និងកែសម្រួលសមាសភាពរាជរដ្ឋាភិបាលរបស់ព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០ នៅវិមានរដ្ឋសភា។