ទាន់ហេតុការណ៍
សម្តេចតេជោ ហ៊ុន សែន អញ្ជើញបិទសន្និបាតបូកសរុប​លទ្ធផល​ការងារ​ឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ត របស់គណៈចលនាមហាជន​គណ​បក្សប្រជាជនកម្ពុជា - សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកការដ្ឋានសាងសង់គម្រោងអភិវឌ្ឍន៍ ទីក្រុងដ៏ទំនើបនៅក្រុងអរិយក្សត្រ ទល់មុខកោះនរា  - សម្តេច​បវរធិបតី ហ៊ុន ម៉ាណែត ប្រកាសសាងសង់ផ្សារបឹងឈូកនៅខេត្តបាត់ដំបងជូនអាជីវករឡើងវិញ ​និងផ្តល់ឱ្យអាជីវករកាន់កាប់តូបអស់មួយជីវិត ​បន្ទាប់ពីផ្សារនេះបានរងការឆាបឆេះកាលពីដើមខែវិច្ឆិកា - ពិធីដង្ហែអង្គកឋិនទានមហាសាមគ្គីគ្រួសារខ្មែរដឹកនាំដោយ​សម្តេចកិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានចាប់ផ្តើមប្រទក្សិណនៅជុំវិញព្រះវិហារវត្តពោធិគិរីវង្សារាម (ហៅវត្តស្វាយ​សៀម​ថ្មី) ចំនួន៣ជុំរួចមកក៏បានវេប្រគេនគ្រឿងបរិក្ខារប្រគេនដល់ព្រះសង្ឃ....! - សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាល បន្តយកចិត្តទុកដាក់វិនិយោគលើវិស័យអប់រំ ដើម្បីទទួលបានធនធានមនុស្សមានសមត្ថភាព មានឯករាជ្យម្ចាស់ការ មានសមត្ថភាពចាប់យកឱកាស មានភាពប្រកួតប្រជែង មានភាពបត់បែន និងមានភាពធន់លើគ្រប់វិស័យ - សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកការដ្ឋានសាងសង់ «អគារមជ្ឈមណ្ឌល​កណ្តាល អគារចំណតនិងរោងជាង និងអគារមជ្ឈមណ្ឌល​វេជ្ជសាស្ត្រស៊ីក្លូត្រុង» នៅមន្ទីរពេទ្យកាល់ម៉ែត - សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ចំណតផែកុងតឺន័របន្ថែមប្រវែង ២៥៣ម៉ែត្រនឹងធ្វើឱ្យកំពង់ផែស្វយ័តក្រុងព្រះសីហនុ ឆ្លើយតបនឹងកំណើនកុងតឺន័រឆ្លងកាត់ និងមានលទ្ធភាពប្រកួតប្រជែងជាមួយកំពង់ផែលើពិភពលោក  - សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការបង្កើតមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមបណ្ដោយព្រំដែនដោយផ្ដោតលើការកសាងផ្លូវក្រវាត់ព្រំដែន គឺដើម្បីឱ្យប្រជាពលរដ្ឋមានឱកាសចូលរួមដោយផ្ទាល់ក្នុងការការពារនិងអភិវឌ្ឍន៍នៅតំបន់ព្រំដែន - សម្តេចធិបតី ហ៊ុន ម៉ាណែត៖ បញ្ហាទំនាស់ដីធ្លី នឹងត្រូវដោះស្រាយ ហើយឈានទៅលុបបំបាត់នៅពេលខាងមុខ - សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការបើកការដ្ឋានព្រែកជីកហ្វូណនតេជោ មិនមែនបើកឱ្យតែបានទេ តែកម្ពុជាមានសមត្ថភាពគ្រប់គ្រង និងម្ចាស់ការសាងសង់ព្រែកជីកនេះដែលមានពលរដ្ឋទូទាំងប្រទេសគាំទ្រ ហើយត្រូវធ្វើឱ្យបាន 
គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ជា​របស់​ឯកជន មិនមែន​ជា​របស់​រដ្ឋ​
0

ប្រមុខនៃរដ្ឋាភិបាលកម្ពុជាបានតាក់តែងសេចក្តីព្រាងច្បាប់ស្តីពីការគ្រប់គ្រងប្រទេសនៅគ្រាអាសន្នរួចរាល់ហើយ

ភ្នំពេញ៖ចេញផ្សាយ ថ្ងៃចន្ទ ៧កើត ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០។

ប្រមុខរាជរដ្ឋាភិបាលនៃកម្ពុជាបានតាក់តែងសេចក្តីព្រាងច្បាប់មួយស្តីពីការគ្រប់គ្រងប្រទេសនៅគ្រាមានអាសន្នរួចរាល់ហើយ ក្នុងគោលដៅធានាបានប្រសិទ្ធភាពប្រយុទ្ធប្រឆំាងជម្ងឺឆ្លងកូវីសនៅព្រះរាជាណាចក្រកម្ពុជាយើង។
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ ក្នុងសន្និសីទសារព័ត៌មាន នៅព្រឹកថ្ងៃទី៣០ ខែ មីនា នាវិមានរដ្ឋសភាពថា សេចក្តីព្រាងច្បាប់ការគ្រប់គ្រងប្រទេសនៅគ្រាអាសន្ន បានតាក់តែងរួចរាល់ហើយ ដោយគ្រោងប្រជុំឆ្លងគណៈរដ្ឋមន្ត្រីនៅថ្ងៃសុក្រចុងសប្តាហ៍នេះ ដើម្បីប្រញាប់បញ្ជូនទៅរដ្ឋសភាអនុម័ត អាចបានប្រើប្រាស់ក្នុងការគ្រប់គ្រងប្រទេសកំពុងតែមានជម្ងឺកូវីដ១៩ (COVID 19 ) ។
សម្តេចតេជោបានបន្តថា សេចក្តីព្រាងច្បាប់នេះមានគោលបំណង ក្នុងត្រួតត្រាសភាពការនៅពេលដែលប្រទេសមានអាសន្ន ដោយឲ្យរាជរដ្ឋាភិបាលបានធ្វើការងារផ្សេងៗដោយរលូន ។
សម្តេចអគ្គមហាសេនាបតីតេជោបានបញ្ជាក់បន្ថែមទៀតថា រាជរដ្ឋាភិបាលនៅមិនទាន់បានប្រើប្រាស់សេចក្តីព្រាងច្បាប់ស្តីពីការគ្រប់គ្រងប្រទេសនៅពេលមានអាសន្នភ្លាមៗនោះទេ ប៉ុន្តែគឺទុកប្រើប្រាស់នៅពេលដែលប្រទេសកម្ពុជាគ្រប់គ្រងលែងបាន ដូច្នេះសូមប្រជាពលរដ្ឋទាំងអស់កុំមានការព្រួយបារម្ភ ។
«ឥលូវសេចក្តីព្រាងច្បាប់បានធ្វើរួចរាល់ហើយ ខ្ញុំនិងដឹងនាំគណៈរដ្ឋមន្ត្រី អចិន្ត្រៃយ៍នៅថ្ងៃស្អែកថ្ងៃទី៣១នេះ ដើម្បីពិនិត្យមុនពេលដាក់ប្រជុំគណៈរដ្ឋមន្រ្តីនៅថ្ងៃសុក្រក្នុងសប្តាហ៍នេះតែម្តង។ហេតុអ្វីបានជាយើងត្រូវធ្វើច្បាប់នេះឡើង? ខ្ញុំសូមយកឱកាសនេះអំពាវនាវចំពោះប្រជាពលរដ្ឋ សូមកុំមានការព្រួយបារម្ភ ហើយនិងត្រូវគិតថាកម្ពុជានិងត្រូវបិទប្រទេស កម្ពុជានិងប្រើច្បាប់អាជ្ញាសឹក កម្ពុជាត្រូវប្រើនេះ ធ្វើនេះ ធ្វើនោះ ។ ក៏ប៉ុន្តែខ្ញុំក៏និយាយបានថា យើងត្រូវមានឧបករណ៍ច្បាប់នៅក្នុងដៃ ។ប្រទេសជាច្រើនបានអនុវត្តន៍នូវវិធានការចាំបាច់នានា ដើម្បីឆ្លើយតបទៅនិងការរីករាលដាលនៃកូដវី១៩ នេះ »៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី Tags: 

Leave a Reply

Submit Comment
សង្គមអភិវឌ្ឍន៍ ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 088 88 55 555 ឬ តាម Whatsapp : 088 88 55 555 | Telegram : 088 88 55 555 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិ ដោយសារព័ត៌មាន សង្គមអភិវឌ្ឍន៍ | ទូរស័ព្ទ៖ 088 88 55 555

សហការផ្តល់ព័ត៌មាន | អ៊ីម៉ែល ៖ soksros937@gmail.com