ភ្នំពេញ៖ ចេញផ្សាយ ថ្ងៃចន្ទ ៧កើត ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០។
ដោយមានគោលការណ៍ដឹកនាំពីលោក ពេជ្រ កែវមុនី អភិបាល នៃគណៈអភិបាលខណ្ឌមានជ័យ ។
នៅវេលាម៉ោង១៤ : ០០ នាទី រសៀល ថ្ងៃចន្ទ ៧កើត ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០។ រដ្ឋបាល សង្កាត់ ស្ទឹងមានជ័យទី១ ដឹកនាំ លោកស្រី សឹង មុំ ចៅសង្កាត់រងស្តីទី និង កញ្ញា សីផា សាវ៉េត ចៅរង និង ប៉ុស្តិ៍រដ្ឋបាលស្ទឹងមានជ័យទី១ ។
ចុះត្រួតពិនិត្យ គ្រប់ទីតាំងអាជីវកម្ម និង ឪសថស្ថាននានា ក្នុងមូលដ្ឋានសង្កាត់ ស្ទឹងមានជ័យទី១ មានចំនួន១៣ ទីតាំង។
ចំពោះទីតាំងនិមួយៗកម្លាំងអាជ្ញាធរ និង សមត្ថកិច្ចនគរបាល បានធ្វើកំណត់ហេតុសាកសួរនាំ អំពី ឧបករណ៍ធ្វើតេស្ត រកមេរោគជំងឺរាតត្បាតផ្លូវដង្ហើម ឬ Covid 19 គ្រប់ឪសថស្ថាន ដែលមាននៅទីតាំង ក្នុងសង្កាត់ ស្ទឹងមានជ័យទី១ (គ្មានលក់ដូរឩបករណ៍ធ្វើតេស្ត Covid 19 នោះទេ) បន្ថែមលើនេះទៀត កងកម្លាំងចម្រុះ បានណែនាំដល់ម្ចាស់ទីតាំងគ្រប់អាជីវកម្ម និង ឪសថស្ថាន ដែលមានការដាក់តាំងលក់ដូចជា (ម៉ាស, អាល់កុល, ជៀល)ជាដើម សូមកុំដំឡើងថ្លៃហួសហេតុពេក ។
អនុវត្តន៍លើផែនការចុះពន្យល់បងប្អូនប្រជាពលរដ្ឋកុំអោយចាញ់ឧបាយកលរបស់អ្នកលក់ផលិតផលតាម Online ដែរទាក់ទងទៅនិងឧបករណ៍ធ្វើតេស្តរកមេរោគកូវិត១៩ ព្រោះអ្នកទាំងនោះមិនទាន់មានការអនុញ្ញាតិ្តពីក្រសួង សុខាភិបាល និងអង្គការ សុខភាពពិភពលោកនៅឡើយទេ ៕
ប្រភពពី សាលាសង្កាត់ស្ទឹងមានជ័យ ផេក
ដោយនិពន្ធនាយក