ភ្នំពេញ៖ ចេញផ្សាយ ថ្ងៃអង្គារ៍ ៨កើត ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០។
កាលពីថ្មីៗនេះ លោកនាយករដ្ឋមន្ត្រីបានប្រកាសសំណូមពរឱ្យវិស័យឯកជនមានការយោគយល់គ្នាក្នុងកាលៈទេសៈដ៏លំបាក ខណៈប្រទេសកំពុងប្រឈមនឹងការរីករាលដាលនៃជំងឺកូវីដ១៩។ ប្រមុខរដ្ឋាភិបាលកម្ពុជា បានស្នើឱ្យម្ចាស់ទីតាំងជួលសម្រាប់ប្រកបអាជីវកម្មនានា ម្ចាស់ផ្ទះជួល និងធនាគារជាដើម ពន្យាពេលបង់ការប្រាក់ ពន្យាពេលបង់ថ្លៃជួលទីតាំង ឬរំលស់ផ្ទះ ដើម្បីសម្រួលការលំបាកដល់អតិថិជន ជួយរក្សាលំនឹងសេដ្ឋកិច្ចជាតិ។
ស្រាប់តែមានគណនីយ្យហ្វេសបុកមួយ ឈ្មោះ (សែនមនោរម្យក្លាសុិក) បានសរសេសារ និងរូបថតផ្ទះជួលមួយកន្លែង បង្ហោះជាសាធារណៈ ដែលមានខ្លឹមសារដូចខាងក្រោម៖
(ជំរាបសួរពុកម៉ែបងប្អូនទាំងអស់ ខ្ញុំបាទព្រមទាំងក្រុមគ្រួសារដែលជាម្ចាស់ហាង សែនមនោរម្យក្លាសុិក ទាំង៤សាខានិងជាម្ចាស់ផ្ទះជួលដែលមានចំនួន១០បន្ទប់ដែលមានបងប្អូនស្នាក់នៅគ្រប់បន្ទប់នៅភូមិត្រពាំងត្រែងសង្កាត់សាលាកំរើកស្រុក-ខេត្ត សៀមរាប ដោយសារតែជម្ងឺ COVID-19ដ៍កាចសាហាវនេះ ខ្ញុំបាទជាម្ចាស់ផ្ទះមិនយកថ្លៃបន្ទប់ជួលរយះពេល៣ខែចាប់ពីខែមេសានេះតទៅ ។)
នាយកនិពន្ធ