ទាន់ហេតុការណ៍
សម្តេចតេជោ ហ៊ុន សែន អញ្ជើញបិទសន្និបាតបូកសរុប​លទ្ធផល​ការងារ​ឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ត របស់គណៈចលនាមហាជន​គណ​បក្សប្រជាជនកម្ពុជា - សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកការដ្ឋានសាងសង់គម្រោងអភិវឌ្ឍន៍ ទីក្រុងដ៏ទំនើបនៅក្រុងអរិយក្សត្រ ទល់មុខកោះនរា  - សម្តេច​បវរធិបតី ហ៊ុន ម៉ាណែត ប្រកាសសាងសង់ផ្សារបឹងឈូកនៅខេត្តបាត់ដំបងជូនអាជីវករឡើងវិញ ​និងផ្តល់ឱ្យអាជីវករកាន់កាប់តូបអស់មួយជីវិត ​បន្ទាប់ពីផ្សារនេះបានរងការឆាបឆេះកាលពីដើមខែវិច្ឆិកា - ពិធីដង្ហែអង្គកឋិនទានមហាសាមគ្គីគ្រួសារខ្មែរដឹកនាំដោយ​សម្តេចកិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានចាប់ផ្តើមប្រទក្សិណនៅជុំវិញព្រះវិហារវត្តពោធិគិរីវង្សារាម (ហៅវត្តស្វាយ​សៀម​ថ្មី) ចំនួន៣ជុំរួចមកក៏បានវេប្រគេនគ្រឿងបរិក្ខារប្រគេនដល់ព្រះសង្ឃ....! - សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាល បន្តយកចិត្តទុកដាក់វិនិយោគលើវិស័យអប់រំ ដើម្បីទទួលបានធនធានមនុស្សមានសមត្ថភាព មានឯករាជ្យម្ចាស់ការ មានសមត្ថភាពចាប់យកឱកាស មានភាពប្រកួតប្រជែង មានភាពបត់បែន និងមានភាពធន់លើគ្រប់វិស័យ - សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកការដ្ឋានសាងសង់ «អគារមជ្ឈមណ្ឌល​កណ្តាល អគារចំណតនិងរោងជាង និងអគារមជ្ឈមណ្ឌល​វេជ្ជសាស្ត្រស៊ីក្លូត្រុង» នៅមន្ទីរពេទ្យកាល់ម៉ែត - សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ចំណតផែកុងតឺន័របន្ថែមប្រវែង ២៥៣ម៉ែត្រនឹងធ្វើឱ្យកំពង់ផែស្វយ័តក្រុងព្រះសីហនុ ឆ្លើយតបនឹងកំណើនកុងតឺន័រឆ្លងកាត់ និងមានលទ្ធភាពប្រកួតប្រជែងជាមួយកំពង់ផែលើពិភពលោក  - សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការបង្កើតមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមបណ្ដោយព្រំដែនដោយផ្ដោតលើការកសាងផ្លូវក្រវាត់ព្រំដែន គឺដើម្បីឱ្យប្រជាពលរដ្ឋមានឱកាសចូលរួមដោយផ្ទាល់ក្នុងការការពារនិងអភិវឌ្ឍន៍នៅតំបន់ព្រំដែន - សម្តេចធិបតី ហ៊ុន ម៉ាណែត៖ បញ្ហាទំនាស់ដីធ្លី នឹងត្រូវដោះស្រាយ ហើយឈានទៅលុបបំបាត់នៅពេលខាងមុខ - សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការបើកការដ្ឋានព្រែកជីកហ្វូណនតេជោ មិនមែនបើកឱ្យតែបានទេ តែកម្ពុជាមានសមត្ថភាពគ្រប់គ្រង និងម្ចាស់ការសាងសង់ព្រែកជីកនេះដែលមានពលរដ្ឋទូទាំងប្រទេសគាំទ្រ ហើយត្រូវធ្វើឱ្យបាន 
គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ជា​របស់​ឯកជន មិនមែន​ជា​របស់​រដ្ឋ​
0

ព្រះមហាក្សត្រ និងសម្តេចម៉ែ យាងទៅទីក្រុងប៉េកាំង នៃប្រទេសចិនដើម្បី……!!!

ភ្នំពេញ៖​ ចេញផ្សាយ ថ្ងៃពុធ ៩កើត ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១ ខែមេសា ឆ្នាំ២០២០។

ដោយសារតែវីរុស កូវីដ ១៩ បានវាយប្រហារនូជីវិត្តមនុស្សលោកអស់ជាច្រើនពាន់អ្នកនៅតាមប្រទេសនានា ថែមទាំងបន្តរាតត្បាតមិនទាន់ឈប់ឈរ ធ្វើឱ្យអាកខាននូព្រះរាជដំណើររបស់ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ក្នុងការយាងទៅពិនិត្យព្រះរោគនៅទីក្រុងបេកាំងនៃប្រទេសចិន។

លុះរហូតមកដល់ថ្ងៃពុធ ទី០១ ខែមេសា ឆ្នាំ២០២០នេះ ទើបព្រះមហាក្សត្រខ្មែរ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ជាទីគោរពសក្តារៈដ៏ខ្ពង់ខ្ពស់ និងព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ  បានយាងទៅពិនិត្យព្រះរាជសុខភាព នៅទីក្រុងប៉េកាំង ប្រទេសចិន។

ក្នុងព្រះរាជសាររបស់ព្រះមហាក្សត្របានបញ្ជាក់យ៉ាងដូច្នេះថា «ទូលព្រះបង្គំ ខ្ញុំព្រះករុណា ខ្ញុំ និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមព្រះអនុញ្ញាត និងអនុញ្ញាតពីសម្តេចព្រះមហាសង្ឃរាជទាំងពីរគណៈ និងព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ សម្តេច ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី លោកតា លោកយាយ មាមីង បងប្អូន ក្មួយៗ ជនរួមជាតិទាំងអស់ អវត្តមានពីមាតុប្រទេសចាប់ពី ថ្ងៃទី០១ ខែមេសា ឆ្នាំ២០២០តទៅ ធ្វើដំណើរទៅទីក្រុងប៉េកាំង នៃសាធារណរដ្ឋប្រជាមានិតចិន ដើម្បីពិនិត្យព្យាបាលព្រះរាជសុខភាព។

នៅក្នុងឱកាសអវត្តមានរបស់ទូលព្រះបង្គំ ខ្ញុំព្រះករុណា ខ្ញុំខាងលើនេះ សម្តេចវិបុលសេនាភក្តី សាយឈុំ ប្រធានព្រឹទ្ធសភា នឹងទទួលជួយទូលព្រះបង្គំ ខ្ញុំព្រះករុណាខ្ញុំ ក្នុងឋានៈជាប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា»៕

ព្រះរាជសាររបស់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា មានខ្លឹមសារដូចខាងក្រោម៖

 

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី Tags: 

Leave a Reply

Submit Comment
សង្គមអភិវឌ្ឍន៍ ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 088 88 55 555 ឬ តាម Whatsapp : 088 88 55 555 | Telegram : 088 88 55 555 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិ ដោយសារព័ត៌មាន សង្គមអភិវឌ្ឍន៍ | ទូរស័ព្ទ៖ 088 88 55 555

សហការផ្តល់ព័ត៌មាន | អ៊ីម៉ែល ៖ soksros937@gmail.com