ភ្នំពេញ៖ ចេញផ្សាយ ថ្ងៃពុធ ៩កើត ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១ ខែមេសា ឆ្នាំ២០២០។
ដោយសារតែវីរុស កូវីដ ១៩ បានវាយប្រហារនូជីវិត្តមនុស្សលោកអស់ជាច្រើនពាន់អ្នកនៅតាមប្រទេសនានា ថែមទាំងបន្តរាតត្បាតមិនឈប់មិនឈរ ធ្វើឱ្យមានការប៉ះពាល់ដល់សេដ្ឋកិច្ចពិភពលោកយ៉ាងខ្លាំង ជាពិសេសប៉ះពាល់ដល់ជីវភាពរបស់ប្រជាពលរដ្ឋកម្ពុជាផងដែរ។ ក្នុងនោះក៏មានការចូលរួមចំណែកចំណែកបរិចាកពីសំណាក់សប្បុរសជន ជាច្រើនផងដែរ ដើម្បីចូលរួមជ្រុំជ្រែងទប់ស្កាត់នៅវិបត្តទាំងនោះ។
យ៉ាងណាមិញនៅថ្ងៃទី១ ខែមេសា ឆ្នាំ២០២០ នេះ ប្រមុខនៃរាជរដ្ឋាភិបាល គឺសម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានលះបង់នូវប្រាក់ខែផ្ទាល់ខ្លួន ចំនួន៧ខែ ដោយគិតចាប់ត្រឹមពីខែមីនា រហូតដល់ខែកញ្ញា ឆ្នាំ២០២០។
សារលិតរបស់សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន មានខ្លឹមសារដូចខាងក្រោម៖