ភ្នំពេញ៖ ចេញផ្សាយ ថ្ងៃព្រហស្បតិ៍ ១០កើត ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២ ខែមេសា ឆ្នាំ២០២០។
ថ្ងៃទី២ ខែមេសា ឆ្នាំ២០២០ ក្រសួងសុខាភិបាល បានប្រកាសអោយដឹងថា អ្នកជំងឺ៩នាក់ បានជាសះស្បើយ ហើយក៏បានរកឃើញអ្នជំងឺកូវីដ១៩ថ្មីម្នាក់ទៀត ដែលជាអ្នកជួបផ្ទាល់ជាមួយជនជាតិបារាំង ដែលឆ្លងមេរោគកូវីដ១៩ នៅខេត្តព្រះសីហនុ ។
ក្នុងចំណោមអ្នកជាសះស្បើយទាំង៩នាក់នោះ គឺមាន២នាក់ជាជនជាតិខ្មែរ និង៧នាក់ផ្សេងទៀត ជាជនជាតិបារាំង ។ ចំណែកបុរសដែលត្រូវបានរកឃើញថា មានផ្ទុកមេរោគកូវីដ១៩នោះ គឺជាអ្នកធ្វើការងារនៅសណ្ឋាគារដែលបានជួបទទួល និងស្វាគមន៍ជនជាតិបារាំង ដែលមកសណ្ឋាគារ និងបានរកឃើញមានមេរោគកូវីដ១៩ កាលពីពេលកន្លងមក ។