ភ្នំពេញ៖ ចេញផ្សាយ ថ្ងៃព្រហស្បតិ៍ ១០កើត ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២ ខែមេសា ឆ្នាំ២០២០។
ដោយសារតែបច្ចុប្បន្ននេះពិភពលោកយើងបានទទួលរងគ្រោះនូវវីរុសមួយឈ្មោះ Corona or Covid-19 កូវីដ-១៩ ដ៏សាហាវបានឆកយកទាំងអាយុជីវិត្ត និង សេដ្ឋកិច្ចទីផ្សារនៅលើពិភពលោកទាំងមូល។
យ៉ាងណាមិញនៅប្រទេសកម្ពុជាយើងក៏មានការជួបនៅវិបត្តនេះខ្លះៗផងដែរ ដោយហេតុនេះហើយទើបអាជ្ញាធរគ្រប់សម្ថកិច្ច កំពង់តែរៀបចំវិធានការដោះស្រាយចំពោះការលំបាករបស់ប្រជាពលរដ្ឋ ស្របតាមអនុសាសន៍ណែនាំដ៏ថ្លៃថ្លារបស់ប្រមុខរាជរដ្ឋាភិបាលយើង។
ដោយហេតុផលនេះហើយទើប ឯកឧត្តម នាយឧត្តមសេនីយ៍ ម៉ឹង សំផនអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តស្វាយរៀង និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយក្រុងបាវិត និង ស្រុកចន្ទ្រា ខេត្តសា្វយរៀងនៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០២០ បានជួបប្រជុំក្រុមការងារចុះជួយក្រុងបាវិត និង ស្រុកចន្ទ្រា នៃខេត្តសា្វយរៀង ដើម្បីរៀបចំវិធានការដោះស្រាយចំពោះការលំបាករបស់ប្រជាពលរដ្ឋ ស្របតាមអនុសាសន៍ណែនាំដ៏ថ្លៃថ្លារបស់រាជរដ្ឋាភិបាល ក្នុងពេលដែលរាជរដ្ឋាភិបាល បានកំពង់ចាត់វិធានការទប់ស្កាត់ និង ជំងឺកូវីដ ១៩។
ថ្លែងនៅក្នុងកិច្ចប្រជុំក្រុមការងារចុះជួយក្រុងបាវិត និង ស្រុកចន្ទ្រា ខេត្តសា្វយរៀងនាពេលនោះ ឯកឧត្តម ម៉ឹង សំផន បានមានប្រសាសន៍ថា៖ រាជរដ្ឋាភិបាល ក៏ដូចជាគណៈបក្សប្រជាជនកម្ពុជា បានកំពង់ខិតខំប្រឹងប្រែងយកចិត្តទុកដាក់យ៉ាងខ្លាំងក្នុងការបង្ការ និងទប់ស្កាត់ ការឆ្លងរីករាលដាលជំងឺកូវីត ១៩ នៅទូទាំងប្រទេសក្នុងនោះ រាជរដ្ឋាភិបាលបាន ជំរុញអោយក្រុមការងារត្រូវចុះទៅតាមបណ្តាភូមិ ឃុំ ដើម្បីជួយណែនាំ និងផ្សព្វផ្សាយពីវិធានការអនាម័យ រៀបចំផ្ទះសំបែង ការរស់នៅអោយបានស្អាត និង ជួយដោះស្រាយការលំបាកចំពោះប្រជាពលរដ្ឋដែលមានជីវភាពរស់នៅទីទ័លក្រ អោយបានប្រសើរឡើងវិញ។
ឯកឧត្តម ម៉ឹង សំផន បានរំលឹកឡើងវិញថា៖ ក្នុងជំនួបជាមួយក្រុមគ្រូពេទ្យស្ម័គ្រចិត្តប្រយុទ្ធនឹងជំងឺកូវីដ១៩ កាលពីថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០កន្លងទៅនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានណែនាំដល់ក្រុមការងារថ្នាក់ជាតិទាំងអស់ អោយចុះជយយប្រជាពលរដ្ឋជួបការលំបាកក្នុងជីវភាពរស់នៅ ដែលបណ្តាល មកពីការរង ឥទ្ធិពល នៃ ជំងឺកូវីដ១៩ ហើយត្រូវរៀបចំចាត់ចែង ស្បៀងអាហារ គ្រឿងឧបភោគបរិភោគ ដូចជាការរៀបចំក្រមាជាដើម ដើម្បីចែកជូនដល់ប្រជាពលរដ្ឋ។ ឯកឧត្តម ម៉ឹង សំផន បានសង្កត់ធ្ងន់ថា៖ តាម រយៈការណែនាំរបស់សម្តេចតេជោ នាយករដ្ឋមន្ត្រីនេះ បានបង្ហាញឱ្យឃើញពីស្មារតីយកចិត្តទុកដាក់ខ្ពស់បំផុត របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងគណបក្សប្រជាជនកម្ពុជា ក្នុងការដោះស្រាយបញ្ហារបស់សង្គមជាតិ និងប្រជាពលរដ្ឋនៅពេលជួបទុក្ខលំបាក ដូចដែលសម្តេចតេជោធ្លាប់ថ្លែងថា៖ ទីណាមានទុក្ខលំបាក តែងមានវត្តមានថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជាចុះជួយជានិច្ច។ ឯកឧត្តម ប្រធានក្រុមការងារ ក៏បានណែនាំ និងចាត់ចែងឱ្យក្រុមការងារចុះជួយក្រុងបាវិត និង ស្រុកចន្ទ្រា ខេត្តសា្វយរៀង ត្រូវរៀបចំ ដើម្បីដាក់ចេញវិធានការ និង ចំណាត់ការទាំងឡាយ សំរាប់ដោះស្រាយការលំបាករបស់ប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា ទទឹមនេះត្រូវចុះទៅផ្ទាល់ជួបប្រពលរដ្ឋក្នុងមូលដ្ឋានរបស់ខ្លួនដែលទទួលខុសត្រូវ ដោយធ្វើការណែនាំ និង ពន្យល់ពីគោលការណ៍ការការពារមេរាគឆ្លង កូវីដ-១៩ តាមការណែនាំរបស់ក្រសួងសុខាភិបាលបានដាក់ចេញ ដោយអោយពួកគាត់ចេះធ្វើអនាម័យ លាងដៃ អោយបានញឹកញាប់ និង សូមកុំនៅប្រមូលផ្តុំគ្នា ជៀសវាងការឆ្លងមេរោគនេះ និង ត្រូវ រួមគ្នាទប់ស្កាត់ការឆ្លងមេរោគ កូវីដ-១៩ នេះអោយទទួលជោគជ័យដើម្បីសុខភាពល្អទាំងអស់គ្នា។ ក្នុងកិច្ចប្រជុំនាពេលនោះ អង្គប្រជុំក៏បាន ធ្វើការ ពិភាក្សាគ្នា ផងដែរ ដើម្បីរិះរកវិធានការដោះស្រាយបញ្ហាប្រឈមនានាអោយមានប្រសិទ្ធភាពជូនប្រជាពលរដ្ឋរស់នៅ។
ជាចុងក្រោយ ឯកឧត្តម ម៉ឹង សំផន បានបញ្ជាក់ថា៖ ជានិច្ចកាល សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹត្តបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន តែងតែយកចិត្តទុកដាក់គិតគូរជានិច្ច ចំពោះសុខទុក្ខ និងការលំបាករបស់ប្រជាពលរដ្ឋ ៕