ភ្នំពេញ៖ ចេញផ្សាយ ថ្ងៃចន្ទ ១៤កើត ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី៦ ខែមេសា ឆ្នាំ២០២០។
នៅថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២០ វេលាម៉ោង ១៦:៣០ នាទី រដ្ឋបាលខណ្ឌពោធិ៍សែនជ័យ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះ ទឹកចិត្តសប្បុរសរបស់ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច ដែលបានផ្តល់នូវ ម៉ាស់ការពារ ទឹកបរិសុទ្ធ និងថវិកា ដល់រដ្ឋបាលខណ្ឌ ដើម្បីយកទៅប្រើប្រាស់រួមចំណែកក្នុងការបង្ការ ទប់ស្កាត់ ការរីករាលដាល នៃជម្ងឺកូវីដ១៩ (covid19)។
ប្រភព រដ្ឋបាលខណ្ឌពោធិ៍សែនជ័យ