ភ្នំពេញ៖ ចេញផ្សាយ ថ្ងៃពុធ ១រោច ខែចេត្រ ត្រូវនឹងថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២០។
ព្រៃវែង៖សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៃព្រះរាជាណាចក្រកម្ពុជាបានអញ្ជើញចុះសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋដែលកំពុងតែនៅដាច់ដោយឡែករយៈ ១៤ថ្ងៃ ដល់ទីកន្លែង និងបានពិនិត្យមើលទីតាំងសម្រាប់ដាក់ពួកគាត់ដាច់ដោយឡែកពីគ្នា នៅស្រុកពារាំង ស្រុកស្វាយអន្ទរ និងស្រុកពាមរក៍ ក្នុងខេត្តព្រៃវែង នារសៀលថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២០ផងដែរ។