ទាន់ហេតុការណ៍
សម្តេចតេជោ ហ៊ុន សែន អញ្ជើញបិទសន្និបាតបូកសរុប​លទ្ធផល​ការងារ​ឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ត របស់គណៈចលនាមហាជន​គណ​បក្សប្រជាជនកម្ពុជា - សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកការដ្ឋានសាងសង់គម្រោងអភិវឌ្ឍន៍ ទីក្រុងដ៏ទំនើបនៅក្រុងអរិយក្សត្រ ទល់មុខកោះនរា  - សម្តេច​បវរធិបតី ហ៊ុន ម៉ាណែត ប្រកាសសាងសង់ផ្សារបឹងឈូកនៅខេត្តបាត់ដំបងជូនអាជីវករឡើងវិញ ​និងផ្តល់ឱ្យអាជីវករកាន់កាប់តូបអស់មួយជីវិត ​បន្ទាប់ពីផ្សារនេះបានរងការឆាបឆេះកាលពីដើមខែវិច្ឆិកា - ពិធីដង្ហែអង្គកឋិនទានមហាសាមគ្គីគ្រួសារខ្មែរដឹកនាំដោយ​សម្តេចកិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានចាប់ផ្តើមប្រទក្សិណនៅជុំវិញព្រះវិហារវត្តពោធិគិរីវង្សារាម (ហៅវត្តស្វាយ​សៀម​ថ្មី) ចំនួន៣ជុំរួចមកក៏បានវេប្រគេនគ្រឿងបរិក្ខារប្រគេនដល់ព្រះសង្ឃ....! - សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាល បន្តយកចិត្តទុកដាក់វិនិយោគលើវិស័យអប់រំ ដើម្បីទទួលបានធនធានមនុស្សមានសមត្ថភាព មានឯករាជ្យម្ចាស់ការ មានសមត្ថភាពចាប់យកឱកាស មានភាពប្រកួតប្រជែង មានភាពបត់បែន និងមានភាពធន់លើគ្រប់វិស័យ - សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកការដ្ឋានសាងសង់ «អគារមជ្ឈមណ្ឌល​កណ្តាល អគារចំណតនិងរោងជាង និងអគារមជ្ឈមណ្ឌល​វេជ្ជសាស្ត្រស៊ីក្លូត្រុង» នៅមន្ទីរពេទ្យកាល់ម៉ែត - សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ចំណតផែកុងតឺន័របន្ថែមប្រវែង ២៥៣ម៉ែត្រនឹងធ្វើឱ្យកំពង់ផែស្វយ័តក្រុងព្រះសីហនុ ឆ្លើយតបនឹងកំណើនកុងតឺន័រឆ្លងកាត់ និងមានលទ្ធភាពប្រកួតប្រជែងជាមួយកំពង់ផែលើពិភពលោក  - សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការបង្កើតមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមបណ្ដោយព្រំដែនដោយផ្ដោតលើការកសាងផ្លូវក្រវាត់ព្រំដែន គឺដើម្បីឱ្យប្រជាពលរដ្ឋមានឱកាសចូលរួមដោយផ្ទាល់ក្នុងការការពារនិងអភិវឌ្ឍន៍នៅតំបន់ព្រំដែន - សម្តេចធិបតី ហ៊ុន ម៉ាណែត៖ បញ្ហាទំនាស់ដីធ្លី នឹងត្រូវដោះស្រាយ ហើយឈានទៅលុបបំបាត់នៅពេលខាងមុខ - សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការបើកការដ្ឋានព្រែកជីកហ្វូណនតេជោ មិនមែនបើកឱ្យតែបានទេ តែកម្ពុជាមានសមត្ថភាពគ្រប់គ្រង និងម្ចាស់ការសាងសង់ព្រែកជីកនេះដែលមានពលរដ្ឋទូទាំងប្រទេសគាំទ្រ ហើយត្រូវធ្វើឱ្យបាន 
គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ជា​របស់​ឯកជន មិនមែន​ជា​របស់​រដ្ឋ​
0

បទបញ្ជា​ហាមមិន​ឲ្យ​មានការ​ធ្វើ​ដំណើរ​ពី​ខេត្ត​មួយ​ទៅ​កាន់​ខេត្ត​-​ក្រុង​មួយទៀត ក្នុង​ន័យ​ទប់ស្កាត់​នូវ​ការ​រីក​រាលដាល​នៃ​វីរុស​កូ​វី​ដ ១៩ នៅ​កម្ពុជា

ភ្នំពេញ៖ ចេញផ្សាយថ្ងៃព្រហស្បតិ៍ ២រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២០។

ប្រមុខ​​រាជរដ្ឋាភិបាលនៃ​កម្ពុជា​បាន​ដាក់​បញ្ជា​ទៅ​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ឲ្យ​ធ្វើការ​ប្រជុំ​ជា​បន្ទាន់ភ្លាម ដើម្បី​សិក្សាស្វែងរក​លទ្ធភាព​ណាមួយ​ដើម្បី​ដាក់​ចេញ​នូវ​បទបញ្ជា​ហាមមិន​ឲ្យ​មានការ​ធ្វើ​ដំណើរ​ពី​ខេត្ត​មួយ​ទៅ​កាន់​ខេត្ត​-​ក្រុង​មួយទៀត ក្នុង​ន័យ​ទប់ស្កាត់​នូវ​ការ​រីក​រាលដាល​នៃ​វីរុស​កូ​វី​ដ ១៩ នៅ​កម្ពុជា​ ។

បទបញ្ជាររាជរដ្ឋាភិបាលចេញរសៀលថ្ងៃទី៩ មេសា បានបញ្ជាក់ថា «ហាមឃាត់ការធ្វើដំណើរនៅក្នុងផ្ទៃប្រទេស រួមមានការធ្វើដំណើរឆ្លងកាត់ចេញ-ចូលរាជធានីភ្នំពេញ (ដោយមិនប៉ះពាល់ដល់ការធ្វើដំណើរផ្ទៃប្រទេសក្នុងរាជធានីភ្នំពេញនោះទេ) ការធ្វើដំណើរឆ្លងកាត់ពីស្រុកមួយទៅស្រុកមួយ និងការធ្វើដំណើរឆ្លងកាត់ពីខេត្តមួយទៅខេត្តមួយទៀត» ។ ដែលអនុវត្តន៍ចាប់ពីម៉ោង ២៤ យប់​ថ្ងៃ​ទី ០៩ នេះដល់​ថ្ងៃ​ទី ១៦ ខែមេសា គឺ​មិន​ឲ្យ​រថយន្ត ចេញ​តែ​ម្តង​។

មុនមានសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាលនោះ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​កម្ពុជា​បាន​ថ្លែង​សារ​ទៅ​កាន់​មន្ត្រី​រាជរដ្ឋាភិបាល​ថា «​ខ្ញុំ​សូម​ស្នើ​ឲ្យ​មាន​គោលការណ៍ ដែល​ដឹកនាំ​ដោយ​សម្តេច​ក្រឡាហោម ពាក់ព័ន្ធ​នឹង​រឿង​សំខាន់​គឺថា មាន​បងប្អូន​កម្មករ​មួយ​ចំនួន ហាក់ដូចជា​មិន​យល់​ស្រប អ​ញ្ចឹ​ង​ខ្ញុំ​ចង់​ចេញ​បទបញ្ជារ តាម​របៀប​មួយ​គឺថា ហាមឃាត់​ការ​ធ្វើ​ដំណើរ​ឆ្លងកាត់​ពី​ខេត្ត​មួយ​ទៅ​កាន់​ខេត្ត​មួយ គិត​ចាប់ពី​ថ្ងៃ​ទី ១២ មិន​អ​ញ្ចឹ​ង​ទេ ​គឺថា​កម្មករ​របស់​យើង​នឹង​ធ្វើ​ដំណើរ មិន​ព្រម​ស្តាប់បង្គាប់​» ។

សម្តេចបាន​បន្ត​ថា «​អ​ញ្ចឹ​ង​ទេ​គឺថា​យក​វិធាន​ការណ៍​បន្ទាន់​ភ្លាម ដើម្បី​នឹង​ធ្វើ​រឿង​ហ្នឹង​គឺ​សុំ​ជូន​យោបល់​ត្រឡប់​មក​ខ្ញុំ​វិញ គឺ​ក្នុង​នាម​គណៈកម្មាធិការ​កូ​វី​ដ ១៩ ហើយ​សម្តេច​ក៏​នឹង​ប​ញ្ជួ​ន​រឿង​នេះ​ទៅ​ក្នុង​គណៈ​អចិន្ត្រៃយ៍​ផង​ដែរ ហើយ​សុំ​ផ្តល់​យោបល់​តាម​អន​ឡាញ ត្រឡប់​មក​វិញ ថា​គួរ​ចេញ​បទបញ្ជារ ផ្អាក​ធ្វើ​ដំណើរ​ឆ្លងខេត្ត ពី​ខេត្ត​មួយ​ទៅ​ខេត្ត​មួយ ពី​ស្រុក​មួយ​ទៅ​ស្រុក​មួយ ចាប់ពីម៉ោង ២៤ យប់​ថ្ងៃ​ទី ០៩ នេះដល់​ថ្ងៃ​ទី ១៦ ខែមេសា គឺ​មិន​ឲ្យ​រថយន្ត ចេញ​តែ​ម្តង​។

សម្តេច​តេ​ជោ បន្ថែម​ថា «​អ​ញ្ចឹ​ង​រឿង​នេះ​សំខាន់​ណាស់ បើ​បងប្អូន​មិន​ស្តាប់ មិន​អាច​ធ្វើ​ច្បាប់​បន្ទាន់​ដែរ … ហើយ​រថយន្តឈ្នួល​ទាំងអស់​មិន​ឲ្យ​ចេញ មិន​អ​ញ្ចឹ​ង​អន្តរាយ​ស្រុក​ទេស​» ៕

បទបញ្ជា​ហាមមិន​ឲ្យ​មានការ​ធ្វើ​ដំណើរ​ពី​ខេត្ត​មួយ​ទៅ​កាន់​ខេត្ត​-​ក្រុង​មួយទៀត ក្នុង​ន័យ​ទប់ស្កាត់​នូវ​ការ​រីក​រាលដាល​នៃ​វីរុស​កូ​វី​ដ ១៩ នៅ​កម្ពុជា

 

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី Tags: 

Leave a Reply

Submit Comment
សង្គមអភិវឌ្ឍន៍ ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 088 88 55 555 ឬ តាម Whatsapp : 088 88 55 555 | Telegram : 088 88 55 555 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិ ដោយសារព័ត៌មាន សង្គមអភិវឌ្ឍន៍ | ទូរស័ព្ទ៖ 088 88 55 555

សហការផ្តល់ព័ត៌មាន | អ៊ីម៉ែល ៖ soksros937@gmail.com