ទាន់ហេតុការណ៍
សម្តេចតេជោ ហ៊ុន សែន អញ្ជើញបិទសន្និបាតបូកសរុប​លទ្ធផល​ការងារ​ឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ត របស់គណៈចលនាមហាជន​គណ​បក្សប្រជាជនកម្ពុជា - សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកការដ្ឋានសាងសង់គម្រោងអភិវឌ្ឍន៍ ទីក្រុងដ៏ទំនើបនៅក្រុងអរិយក្សត្រ ទល់មុខកោះនរា  - សម្តេច​បវរធិបតី ហ៊ុន ម៉ាណែត ប្រកាសសាងសង់ផ្សារបឹងឈូកនៅខេត្តបាត់ដំបងជូនអាជីវករឡើងវិញ ​និងផ្តល់ឱ្យអាជីវករកាន់កាប់តូបអស់មួយជីវិត ​បន្ទាប់ពីផ្សារនេះបានរងការឆាបឆេះកាលពីដើមខែវិច្ឆិកា - ពិធីដង្ហែអង្គកឋិនទានមហាសាមគ្គីគ្រួសារខ្មែរដឹកនាំដោយ​សម្តេចកិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានចាប់ផ្តើមប្រទក្សិណនៅជុំវិញព្រះវិហារវត្តពោធិគិរីវង្សារាម (ហៅវត្តស្វាយ​សៀម​ថ្មី) ចំនួន៣ជុំរួចមកក៏បានវេប្រគេនគ្រឿងបរិក្ខារប្រគេនដល់ព្រះសង្ឃ....! - សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាល បន្តយកចិត្តទុកដាក់វិនិយោគលើវិស័យអប់រំ ដើម្បីទទួលបានធនធានមនុស្សមានសមត្ថភាព មានឯករាជ្យម្ចាស់ការ មានសមត្ថភាពចាប់យកឱកាស មានភាពប្រកួតប្រជែង មានភាពបត់បែន និងមានភាពធន់លើគ្រប់វិស័យ - សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកការដ្ឋានសាងសង់ «អគារមជ្ឈមណ្ឌល​កណ្តាល អគារចំណតនិងរោងជាង និងអគារមជ្ឈមណ្ឌល​វេជ្ជសាស្ត្រស៊ីក្លូត្រុង» នៅមន្ទីរពេទ្យកាល់ម៉ែត - សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ចំណតផែកុងតឺន័របន្ថែមប្រវែង ២៥៣ម៉ែត្រនឹងធ្វើឱ្យកំពង់ផែស្វយ័តក្រុងព្រះសីហនុ ឆ្លើយតបនឹងកំណើនកុងតឺន័រឆ្លងកាត់ និងមានលទ្ធភាពប្រកួតប្រជែងជាមួយកំពង់ផែលើពិភពលោក  - សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការបង្កើតមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមបណ្ដោយព្រំដែនដោយផ្ដោតលើការកសាងផ្លូវក្រវាត់ព្រំដែន គឺដើម្បីឱ្យប្រជាពលរដ្ឋមានឱកាសចូលរួមដោយផ្ទាល់ក្នុងការការពារនិងអភិវឌ្ឍន៍នៅតំបន់ព្រំដែន - សម្តេចធិបតី ហ៊ុន ម៉ាណែត៖ បញ្ហាទំនាស់ដីធ្លី នឹងត្រូវដោះស្រាយ ហើយឈានទៅលុបបំបាត់នៅពេលខាងមុខ - សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការបើកការដ្ឋានព្រែកជីកហ្វូណនតេជោ មិនមែនបើកឱ្យតែបានទេ តែកម្ពុជាមានសមត្ថភាពគ្រប់គ្រង និងម្ចាស់ការសាងសង់ព្រែកជីកនេះដែលមានពលរដ្ឋទូទាំងប្រទេសគាំទ្រ ហើយត្រូវធ្វើឱ្យបាន 
គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ជា​របស់​ឯកជន មិនមែន​ជា​របស់​រដ្ឋ​
0

សារអំពាវនាវសារជាថ្មីម្តងទៀតដល់ប្រជាពលរដ្ឋទាំងអស់ កុំធ្វើដំណើរជាបណ្តោះអាសន្ន នៅក្នុងកាលៈទេសៈនេះ របស់ក្រសួងសុខាភិបាល

ភ្នំពេញ៖ ចេញផ្សាយ ថ្ងៃអាទិត្យ ៥រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ត្រូវនឹងថ្ងៃទី១២ ខែមេសា ឆ្នាំ២០២០។

(ថ្ងៃទី១២ ខែមេសា ឆ្នាំ២០២០ )

ក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា តាមរយៈលិខិតចុះថ្ងៃទី១២ ខែមេសា ឆ្នាំ២០២០ បានអំពាវនាវ សារជាថ្មី និងក្រើនរំលឹកដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ កុំឱ្យធ្វើដំណើរចល័តជាបណ្តោះអាសន្ននៅក្នុងកាលៈទេសៈនេះ ព្រោះវាជាការប្រថុយប្រថាននឹងគ្រោះថ្នាក់ខ្ពស់ ដោយត្រូវអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានអនាម័យ គម្លាតសុវត្ថិភាពនៅទីកន្លែងដែលមានមនុស្សច្រើន ការលាងដៃឱ្យបានញឹកញាប់ជាមួយសាប៊ូ ទឹកស្អាត អាល់កុល ឬជែលលាងដៃ និងការប្រើប្រាស់ម៉ាស់ការពារជាដើម។

ក្រសួងសុខាភិបាល បានបញ្ជាក់នៅក្នុងលិខិតផងដែរថា “សូមអំពាវនាវ និងក្រើនរំលឹកដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមប្រកាន់យកការផ្លាស់ប្តូរឥរិយាបទ ឬទម្លាប់របស់ខ្លួនជាចាំបាច់នៅក្នុងដំណាក់កាលដែលវីរុសកូវីដ១៩ ត្រូវបានរកឃើញក្នុងចំណោមជនបរទេសជាបន្តបន្ទាប់នោះ និងការដាក់ឱ្យនៅដាច់ដោយឡែកចំនួន១៤ថ្ងៃ សម្រាប់បងប្អូនចំណាកស្រុកដែលបានវិលត្រលប់មកមាតុប្រទេសវិញ ដើម្បីចៀសផុតពីការចម្លងកូវីដ១៩ ដោយអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានការនានា ដែលដាក់ចេញដោយរាជរដ្ឋាភិបាល ក៏ដូចជាក្រសួងសុខាភិបាល និងអាជ្ញាធរពាក់ព័ន្ធ។”

គួររំលឹកផងដែរថា នៅព្រឹកនេះក្រសួងសុខាភិបាលក៏បានប្រកាសអំពី ករណីឆ្លងចំនួន០២ ករណីបន្ថែមទៀត ហើយបានព្យាបាលជាសះស្បើយចំនួន០២ករណីផងដែរ។

ចំពោះករណីថ្មីចំនួនពីរនោះ គឺត្រូវបានរកឃើញទៅលើអ្នកទេសចរជនជាតិវៀតណាមអាយុ២៤ឆ្នាំនៅរាជធានីភ្នំពេញ និងប្តីរបស់គាត់ជាជនជាតិកាណាដាអាយុ៥០ឆ្នាំ ហើយពួកគេត្រូវបានចាត់ចែងបញ្ជូនទៅមណ្ឌលសុខភាពចាក់អង្រែក្រោម ដើម្បីតាមដានសុខភាព និងព្យាបាល។

ចំណែកឯករណីដែលបានព្យាបាលជាសះស្បើយវិញ គឺជនជាតិម៉ាឡេស៊ី ចំនួន២នាក់ អាយុ៣៤ និង ៥៨ឆ្នាំ នៅខេត្តកំពង់ចាម។

កម្ពុជាមានករណីកូវីដ១៩សរុប ចំនួន១២២នាក់ ព្យាបាលជាសះស្បើយ ចំនួន៧៧នាក់ និងកំពុងព្យាបាល៤៥នាក់។ បើទោះជាពុំទាន់មានសញ្ញាណាមួយនៃការឆ្លងរាលដាលនៅក្នុងសហគមន៍ក៏ដោយ ក៏លទ្ធភាពអាចនឹងមាន ហេតុដូច្នេះហើយសូមបងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវអនុវត្តនូវវិធានអនាម័យជាប់ជានិច្ច។

 

 

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី Tags: 

Leave a Reply

Submit Comment
សង្គមអភិវឌ្ឍន៍ ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 088 88 55 555 ឬ តាម Whatsapp : 088 88 55 555 | Telegram : 088 88 55 555 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិ ដោយសារព័ត៌មាន សង្គមអភិវឌ្ឍន៍ | ទូរស័ព្ទ៖ 088 88 55 555

សហការផ្តល់ព័ត៌មាន | អ៊ីម៉ែល ៖ soksros937@gmail.com