ភ្នំពេញ៖ ចេញផ្សាយ ថ្ងៃអង្គារ៍ ៧រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣, ត្រូវនឹងថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២០។
ករណីបង្ក្រាបល្បែងស៊ីសង(លេងបៀរ)
កើតហេតុថ្ងៃទី១២.០៤.២០២០វេលាម៉ោង១៤.០០នាទី នៅចំណុចខាងក្រោយផ្ទះឈ្មោះ អាំងគ្រីក្នុងភូមិទួលសង្កែ ឃុំកំពង់កុង ស្រុកកោះធំ ខេត្តកណ្តាល។
ជនសង្ស័យ២នាក់ត្រូវបានចាប់ឃាត់ខ្លួន
១.ឈ្មោះគន ទិត្យ ភេទប្រុសអាយុ៤២ឆ្នាំជនជាតិខ្មែរ នៅភូមិលេខ1 ឃុំជ្រោយតាកែវ ស្រុកោះធំ(ឃាត់ខ្លួន)។
២.ឈ្មោះថាន ចាន់ធី ភេទស្រីអាយុ៣៩ឆ្នាំជនជាតិខ្មែរ នៅភូមិកំពង់ស្វាយក្រោម ឃុំព្រែកថ្មី ស្រុកកោះធំ(ឃាត់ខ្លួន)។
វត្ថុតាងចាប់យកបាន៖
១-កំរាលក្រណាត់២
២-បៀរ១០៦សន្លឹក
៣-ស្បែកជើង៤គូ
៤-ប្រាក់83.000៛។
សភាពរឿងហេតុ
នៅពេលវេលានិងថ្ងៃ ខែ ឆ្នាំ ខាងលើកម្លាំង ប៉ុស្តិ៍ នគរបាលបានសហការជាមួយប្រជាការពារចុះល្បាតក្នុង ភូមិសាស្ត្រ ឃុំ បានចុះបង្ក្រាបល្បែងស៊ីសង(បៀរ)នៅចំណុចខាងលើ។ ក្នុងខណៈពេលនោះ
កម្លាំងចុះបង្ក្រាបជាក់ស្តែងឃាត់ខ្លួនបានមនុស្ស២នាក់និងវត្ថុតាងដូចបានរៀបរាប់ជូនខាងលើ ហើយបាននាំយកមកប៉ុស្តិ៍និងបញ្ជូនបន្ត មកអធិការដ្ឋាននគរបាលស្រុកដើម្បីក៏សាងសំណុំរឿងបន្ត ចាត់ការតាមនីតិវិធីច្បាប់ ។
(ប្រភពព័ត៌មានពីហ្វេសបុកផេក នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល)