ភ្នំពេញ៖ ចេញផ្សាយ ថ្ងៃពុធ ៨រោច ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤, ត្រូវនឹងថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២០។
ប្រភពព័ត៌មានតាមបណ្តាញសង្គមបានឱ្យដឹងថា៖ បុរសដែលបានសម្រេចចិត្តធ្វើអតឃាត ដោយចងកសម្លាប់ខ្លួនឯងតែម្តង ក្នុងបន្ទប់ឃុំឃាំងនៅប៉ុស្តិ៍នគរបាលស្ទឹងមានជ័យ២ ខណ្ឌមានជ័យ គឺប្រហែលជាបណ្តាលមកពី មានការខ្មាស់អៀនដែលខ្លួនបានប្រព្រិត្តនូវរឿងអាស្រូវមួយគឺ (ចាប់រំលោភកូនស្រីបង្កើតខ្លួនឯង) !!!
ជនសង្ស័យម្នាក់ដែលចាប់រំលោភកូនស្រីបង្កើតរបស់ខ្លួនបានសម្រេច ត្រូវសមត្ថកិច្ចបានឃាត់ខ្លួននោះ បានសម្រេចចិត្តចង.ក សម្លាប់ខ្លួនឯងនៅក្នុងបន្ទប់ឃុំឃាំងក្នុងប៉ុស្តិ៍នគរបាលតែម្ដង បង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋយ៉ាងខ្លាំងកាលពីវេលាម៉ោង៧ព្រឹកថ្ងៃទី១៤ខែមេសា ឆ្នាំ២០២០នេះ នៅក្នុងប៉ុស្តិ៍នគរបាលស្ទឹងមានជ័យ២ ខណ្ឌមានជ័យ ។
ជនសង្ស័យខាងលើត្រូវបានសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យ២ ធ្វើការឃាត់ខ្លួននៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០២០ តាមពាក្យបណ្តឹងរបស់ប្រធានអង្គការស្គុត ដែលកូនស្រីបង្កើតរបស់ជនសង្ស័យបានរៀបរាប់ប្រាប់ដល់បុគ្គលិករបស់អង្គការស្គុតថា ឪពុករបស់ខ្លួនបានចាប់រំលោភនាងបានសម្រេច២ដងមកហើយ។
សមត្ថកិច្ចមិនទាន់បង្ហើបឲ្យដឹងពីអត្តសញ្ញាណជនសង្ស័យនៅឡើយទេ។
ក្រោយពេលសមត្ថកិច្ចបានឃាត់ខ្លួន ជនសង្ស័យក៍បានសារភាពថារូបគេពិតជាបានធ្វើសកម្មភាពចាប់រំលោភកូនស្រីរបស់ខ្លួនពិតប្រាកដមែន។ បន្ទាប់ពីបានសារភាពចម្លើយរួចរាល់ សមត្ថកិច្ចនគរបាលប៉ុស្តិ៍ស្ទឹងមានជ័យ២ ក៏បានកសាងសុំនុំរឿងចាត់ការតាមនិតិវិធី។
ប៉ុន្តែដោយសារជនសង្ស័យមានការខ្មាសអៀននឹងទង្វើររបស់ខ្លួន ដែលធ្វើទៅលើកូនស្រីបង្កើតរបស់ខ្លួនបែបនេះ ទើបជនសង្ស័យបានសម្រេចចិត្តចង.ក សម្លាប់ខ្លួនក្នុងបន្ទប់ឃុំឃាំងតែម្តង ។