ភ្នំពេញ៖ ចេញផ្សាយ ថ្ងៃព្រហស្បតិ៍ ៩រោច ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤, ត្រូវនឹងថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២០។
អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានរៀបចំធ្វើសន្និសីទសារព័ត៌មានស្ដីអំពី «វឌ្ឍនភាព និងទិសដៅការងារបន្ដរបស់ រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល» ដោយមាន ឯកឧត្តម ជា អូន រដ្ឋលេខាធិការប្រចាំការ និងជាអ្នកនាំពាក្យ អាកាសចរស៊ីវិល និងឯកឧត្តម ស៊ីន ចាន់សិរីវុត្ថា អ្នកនាំពាក្យ និងជាអគ្គនាយករងបច្ចេកទេស រដ្ឋលេខាធិការដ្ឋាន អាកាសចរស៊ីវិល ធ្វើជាវាគ្មិន ដែលសន្និសីទនេះប្រព្រឹត្តទៅនៅទីស្តីការគណៈរដ្ឋមន្រ្តី នាព្រឹកថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២០។