ទាន់ហេតុការណ៍
សម្តេចតេជោ ហ៊ុន សែន អញ្ជើញបិទសន្និបាតបូកសរុប​លទ្ធផល​ការងារ​ឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ត របស់គណៈចលនាមហាជន​គណ​បក្សប្រជាជនកម្ពុជា - សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកការដ្ឋានសាងសង់គម្រោងអភិវឌ្ឍន៍ ទីក្រុងដ៏ទំនើបនៅក្រុងអរិយក្សត្រ ទល់មុខកោះនរា  - សម្តេច​បវរធិបតី ហ៊ុន ម៉ាណែត ប្រកាសសាងសង់ផ្សារបឹងឈូកនៅខេត្តបាត់ដំបងជូនអាជីវករឡើងវិញ ​និងផ្តល់ឱ្យអាជីវករកាន់កាប់តូបអស់មួយជីវិត ​បន្ទាប់ពីផ្សារនេះបានរងការឆាបឆេះកាលពីដើមខែវិច្ឆិកា - ពិធីដង្ហែអង្គកឋិនទានមហាសាមគ្គីគ្រួសារខ្មែរដឹកនាំដោយ​សម្តេចកិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានចាប់ផ្តើមប្រទក្សិណនៅជុំវិញព្រះវិហារវត្តពោធិគិរីវង្សារាម (ហៅវត្តស្វាយ​សៀម​ថ្មី) ចំនួន៣ជុំរួចមកក៏បានវេប្រគេនគ្រឿងបរិក្ខារប្រគេនដល់ព្រះសង្ឃ....! - សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាល បន្តយកចិត្តទុកដាក់វិនិយោគលើវិស័យអប់រំ ដើម្បីទទួលបានធនធានមនុស្សមានសមត្ថភាព មានឯករាជ្យម្ចាស់ការ មានសមត្ថភាពចាប់យកឱកាស មានភាពប្រកួតប្រជែង មានភាពបត់បែន និងមានភាពធន់លើគ្រប់វិស័យ - សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកការដ្ឋានសាងសង់ «អគារមជ្ឈមណ្ឌល​កណ្តាល អគារចំណតនិងរោងជាង និងអគារមជ្ឈមណ្ឌល​វេជ្ជសាស្ត្រស៊ីក្លូត្រុង» នៅមន្ទីរពេទ្យកាល់ម៉ែត - សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ចំណតផែកុងតឺន័របន្ថែមប្រវែង ២៥៣ម៉ែត្រនឹងធ្វើឱ្យកំពង់ផែស្វយ័តក្រុងព្រះសីហនុ ឆ្លើយតបនឹងកំណើនកុងតឺន័រឆ្លងកាត់ និងមានលទ្ធភាពប្រកួតប្រជែងជាមួយកំពង់ផែលើពិភពលោក  - សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការបង្កើតមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមបណ្ដោយព្រំដែនដោយផ្ដោតលើការកសាងផ្លូវក្រវាត់ព្រំដែន គឺដើម្បីឱ្យប្រជាពលរដ្ឋមានឱកាសចូលរួមដោយផ្ទាល់ក្នុងការការពារនិងអភិវឌ្ឍន៍នៅតំបន់ព្រំដែន - សម្តេចធិបតី ហ៊ុន ម៉ាណែត៖ បញ្ហាទំនាស់ដីធ្លី នឹងត្រូវដោះស្រាយ ហើយឈានទៅលុបបំបាត់នៅពេលខាងមុខ - សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការបើកការដ្ឋានព្រែកជីកហ្វូណនតេជោ មិនមែនបើកឱ្យតែបានទេ តែកម្ពុជាមានសមត្ថភាពគ្រប់គ្រង និងម្ចាស់ការសាងសង់ព្រែកជីកនេះដែលមានពលរដ្ឋទូទាំងប្រទេសគាំទ្រ ហើយត្រូវធ្វើឱ្យបាន 
គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ជា​របស់​ឯកជន មិនមែន​ជា​របស់​រដ្ឋ​
0

សម្ដេចតេជោ ហ៊ុន សែន បានរម្លឹកឡើងវិញនូវរឿងរ៉ាវពីការឡើងកាន់អំណាចក្លែងក្លាយរបស់ពួកខ្មែរក្រហម កាលពី៤៥ឆ្នាំមុន

ភ្នំពេញ៖ ចេញផ្សាយ ថ្ងៃសុក្រ  ១០រោច ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤, ត្រូវនឹងថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២០។

នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២០ ប្រមុខរាជរដ្ឋាភិបាលនៃប្រទេសកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានថ្លែងរម្លឹកអំពី ថ្ងៃ១៧ ខែមេសា ឆ្នាំ១៩៧៥ ដែលជាខួបលើកទី៤៥ នៃការឡើងកាន់អំណាចនៃរបប  «កម្ពុជាប្រជាធិបតេយ្យ»ក្លែងក្លាយ បន្ទាប់មកបានក្លាយជារបប «ប្រល័យពូជសាសន៍ប៉ុល ពត» ឬហៅថារបបខ្មែរក្រហម ដែលពួកនេះបានសម្លាប់ប្រជាជនកម្ពុជាអស់ជាង៣លាននាក់ ក្រោមការគ្រប់គ្រងប្រទេសរបស់ពួកគេ ក្នុងរយៈពេល ៣ឆ្នាំ ៨ខែ និង២០ថ្ងៃនោះ។

នៅលើផេកផ្លូវការ នាថ្ងៃទី ១៧ ខែមេសា ឆ្នាំ២០២០ សម្ដេចតេជោ​នាយករដ្ឋ​មន្ត្រីបាន​សរសេរថា ចងចាំថ្ងៃ១៧ មេសា នៃរបបប្រល័យពូជសាសន៍ប៉ុលពត។ ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២០នេះ គឺជាខួបលើកទី៤៥ឆ្នាំ នៃការឡើងកាន់អំណាច នៃរបប “ កម្ពុជា​ប្រជាធិប​តេយ្យ” ក្លែងក្លាយ ដែលបន្ទាប់មកបានក្លាយទៅជារបប “ប្រល័យពូជសាសន៍ប៉ុលពត” ឬហៅ​ថា “របបខ្មែរក្រហម”។ សម្ដេចតេជោបន្តថា ចំថ្ងៃនេះ កាលពី៤៥ឆ្នាំមុន គឺថ្ងៃដែលរបបអាវខ្មៅ បានបង្ខំប្រជាពលរដ្ឋនៅទីក្រុងភ្នំពេញទាំងមូលឱ្យចាកចេញទៅតាមបណ្តាខេត្ត ហើយ​បន្ទាប់​មកពួកគេបានជម្លៀសប្រជាពលរដ្ឋពីតាមបណ្តាខេត្តទៅកាន់ជនបទ នឹងបានបង្ខំឱ្យធ្វើការដូច​គោ​ ក្របីទាំងយប់ទាំងថ្ងៃ គ្មានថ្ងៃសម្រាក និងបានបានជួបជុំក្រុមគ្រួសារឡើយ។ សម្ដេច​តេជោបានគូសបញ្ជាក់ថា សិទ្ធិសេរីភាពពលរដ្ឋ រួមទាំងសិទ្ធិរស់រាន នៅក្នុងរបបយង់​ឃ្នងនោះគឺគ្មានទេ សូម្បីតែស្លៀកពាក់ខោអាវ ក៏ពួកគេតម្រូវឱ្យស្លៀកពាក់តែខោអាវពណ៌​ខ្មៅ​មួយពណ៌មួយកំប៉្លេគត់។ ទន្ទឹមនេះ ក្រៅពីបង្ខំឱ្យធ្វើការគ្មានថ្ងៃសម្រាក របបព្រៃផ្សៃនេះបាន​ធ្វើទារុណកម្ម និងវាយកម្ទេចសម្លាប់ប្រជាពលរដ្ឋតាមអំពើចិត្តដោយចោទថាជាខ្មាំង។ នៅក្នុង​សម័យនោះ គ្រប់យ៉ាងត្រូវបានបោះបង់ចោល រួមទាំង គេហដ្ឋាន សាលារៀន វត្តអារាម មន្ទីរពេទ្យ និងធនាគារជាដើម​…។

សម្ដេចតេជោបានបន្ថែមថា ក្រោមការគ្រប់គ្រង នឹងដឹកនាំរបស់របបប៉ុល​ពតអស់​រយៈពេល ៣ឆ្នាំ ៨ ខែ ២០ ថ្ងៃ គឺបានធ្វើឱ្យប្រជាពលរដ្ឋស្លាប់បាត់បង់ជីវិត​អស់ជាង៣​លាន​នាក់ ហើយនៅពេលនោះក៏គ្មានវត្តមានអង្គការសិទ្ធិមនុស្សណាមកជួយប្រទេស​កម្ពុជាដែរ​នៅក្នុងសម័យនោះ។  សម្ដេចតេជោនាយករដ្ឋមន្ត្រីបានបន្ថែមទៀតថា យើងចងចាំរបបដ៏ព្រៃ​ផ្សៃ​នេះ ហើយចូលរួមទប់ស្កាត់កុំឱ្យកើតឡើងសារជាថ្មីនៅលើទឹកដី នៃព្រះរាជាណា​ចក្រ​កម្ពុជា។​​ អរគុណសន្តិភាព ៕

 

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី Tags: 

Leave a Reply

Submit Comment
សង្គមអភិវឌ្ឍន៍ ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 088 88 55 555 ឬ តាម Whatsapp : 088 88 55 555 | Telegram : 088 88 55 555 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិ ដោយសារព័ត៌មាន សង្គមអភិវឌ្ឍន៍ | ទូរស័ព្ទ៖ 088 88 55 555

សហការផ្តល់ព័ត៌មាន | អ៊ីម៉ែល ៖ soksros937@gmail.com