ទាន់ហេតុការណ៍
សម្តេចតេជោ ហ៊ុន សែន អញ្ជើញបិទសន្និបាតបូកសរុប​លទ្ធផល​ការងារ​ឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ត របស់គណៈចលនាមហាជន​គណ​បក្សប្រជាជនកម្ពុជា - សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកការដ្ឋានសាងសង់គម្រោងអភិវឌ្ឍន៍ ទីក្រុងដ៏ទំនើបនៅក្រុងអរិយក្សត្រ ទល់មុខកោះនរា  - សម្តេច​បវរធិបតី ហ៊ុន ម៉ាណែត ប្រកាសសាងសង់ផ្សារបឹងឈូកនៅខេត្តបាត់ដំបងជូនអាជីវករឡើងវិញ ​និងផ្តល់ឱ្យអាជីវករកាន់កាប់តូបអស់មួយជីវិត ​បន្ទាប់ពីផ្សារនេះបានរងការឆាបឆេះកាលពីដើមខែវិច្ឆិកា - ពិធីដង្ហែអង្គកឋិនទានមហាសាមគ្គីគ្រួសារខ្មែរដឹកនាំដោយ​សម្តេចកិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានចាប់ផ្តើមប្រទក្សិណនៅជុំវិញព្រះវិហារវត្តពោធិគិរីវង្សារាម (ហៅវត្តស្វាយ​សៀម​ថ្មី) ចំនួន៣ជុំរួចមកក៏បានវេប្រគេនគ្រឿងបរិក្ខារប្រគេនដល់ព្រះសង្ឃ....! - សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាល បន្តយកចិត្តទុកដាក់វិនិយោគលើវិស័យអប់រំ ដើម្បីទទួលបានធនធានមនុស្សមានសមត្ថភាព មានឯករាជ្យម្ចាស់ការ មានសមត្ថភាពចាប់យកឱកាស មានភាពប្រកួតប្រជែង មានភាពបត់បែន និងមានភាពធន់លើគ្រប់វិស័យ - សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកការដ្ឋានសាងសង់ «អគារមជ្ឈមណ្ឌល​កណ្តាល អគារចំណតនិងរោងជាង និងអគារមជ្ឈមណ្ឌល​វេជ្ជសាស្ត្រស៊ីក្លូត្រុង» នៅមន្ទីរពេទ្យកាល់ម៉ែត - សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ចំណតផែកុងតឺន័របន្ថែមប្រវែង ២៥៣ម៉ែត្រនឹងធ្វើឱ្យកំពង់ផែស្វយ័តក្រុងព្រះសីហនុ ឆ្លើយតបនឹងកំណើនកុងតឺន័រឆ្លងកាត់ និងមានលទ្ធភាពប្រកួតប្រជែងជាមួយកំពង់ផែលើពិភពលោក  - សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការបង្កើតមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមបណ្ដោយព្រំដែនដោយផ្ដោតលើការកសាងផ្លូវក្រវាត់ព្រំដែន គឺដើម្បីឱ្យប្រជាពលរដ្ឋមានឱកាសចូលរួមដោយផ្ទាល់ក្នុងការការពារនិងអភិវឌ្ឍន៍នៅតំបន់ព្រំដែន - សម្តេចធិបតី ហ៊ុន ម៉ាណែត៖ បញ្ហាទំនាស់ដីធ្លី នឹងត្រូវដោះស្រាយ ហើយឈានទៅលុបបំបាត់នៅពេលខាងមុខ - សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការបើកការដ្ឋានព្រែកជីកហ្វូណនតេជោ មិនមែនបើកឱ្យតែបានទេ តែកម្ពុជាមានសមត្ថភាពគ្រប់គ្រង និងម្ចាស់ការសាងសង់ព្រែកជីកនេះដែលមានពលរដ្ឋទូទាំងប្រទេសគាំទ្រ ហើយត្រូវធ្វើឱ្យបាន 
គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ជា​របស់​ឯកជន មិនមែន​ជា​របស់​រដ្ឋ​
0

ក្រសួងអប់រំ ចេញសេចក្តីណែនាំពីការពន្យារពេលការចូលរៀនឡើងវិញ គ្រប់កម្រិតគ្រប់ប្រភេទ

ភ្នំពេញ៖ ចេញផ្សាយ ថ្ងៃសុក្រ  ១០រោច ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤, ត្រូវនឹងថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២០។

(ភ្នំពេញ)៖ ក្រសួងអប់រំ យុវជន និងកីឡា នាថ្ងៃសុក្រ ទី១៧ ខែមេសា ឆ្នាំ២០២០នេះ បានចេញសេចក្តីណែនាំស្តីពីការពន្យារពេល នៃការចូលរៀនឡើងវិញ សម្រាប់គ្រឹះស្ថានសិក្សាគ្រប់កម្រិត គ្រប់ប្រភេទទាំងសាធារណៈ និងឯកជន និងគ្រឹះស្ថានបណ្តុះបណ្តាលគ្រូ នៅទូទាំងប្រទេស។

បើតាមសេចក្តីណែនាំដដែល បានឲ្យដឹងថា ផ្អែកតាមរបាយការណ៍ស្ថានភាពរាតត្បាត នៃជំងឺកូវីដ១៩ របស់ក្រសួងសុខាភិបាល ដែលតម្រូវឲ្យបន្តអនុវត្តន៍វិធានការបង្ការ និងទប់ស្កាត់ ការរីករាលដាល និងតាមការណែនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រសួងអប់រំ សូមណែនាំដល់គ្រឹះស្ថានសិក្សាគ្រប់កម្រិត គ្រប់ប្រភេទ ទាំងសាធារណៈ និងឯកជន នៅទូទាំងប្រទេស ដូចតទៅ៖

១៖ គ្រឹះស្ថានសិក្សាចំណេះទូទៅសាធារណៈ (បឋមសិក្សា ដល់មធ្យមសិក្សាទុតិយភូមិ) និងមត្តេយ្យសិក្សា * ពន្យារពេលនៃការចូលរៀនឡើងវិញ រហូតដល់មានការជូនដំណឹងជាថ្មី * ផ្សព្វផ្សាយនឹងសហការល្អជាមួយមាតាបិតា អ្នកអាណាព្យាបាលសិស្ស អាជ្ញាធរដែនដី ដើម្បីជំរុញគាំទ្រដល់ «ការសិក្សាពីចម្ងាយ និងការសិក្សាតាមប្រព័ន្ធអេឡិចត្រូនិច» ដល់សិស្សានុសិស្សនៅតាមលំនៅស្ថាន និងសហគមន៍ តាមមធ្យោបាយ និងលទ្ធភាពជាក់ស្តែង * អនុវត្តន៍ការសម្អាតបរិវេណគ្រឹះស្ថានសិក្សាជាប្រចាំ * ត្រូវរៀបចំវេនយាមប្រចាំការ ដើម្បីធានាសុវត្ថិភាព និងសន្តិសុខ * លើកទឹកចិត្តឲ្យសិស្សខ្ចីសៀវភៅសិក្សាគោល ដើម្បីលើកកម្ពស់ស្វ័យសិក្សា និងសិក្សាពីចម្ងាយ។

២៖ គ្រឹះស្ថានសិក្សាចំណេះទូទៅឯកជន (បឋមសិក្សា ដល់មធ្យមសិក្សាទុតិយភូមិ) និងមត្តេយ្យសិក្សា * ពន្យារពេលនៃការចូលរៀនឡើងវិញ រហូតដល់មានការជូនដំណឹងជាថ្មី * បន្តអនុវត្តន៍វិធានការ «ការសិក្សាពីចម្ងាយ និងការសិក្សាតាមប្រព័ន្ធអេឡិចត្រូនិច» ជាពិសេសសេចក្តីណែនាំចុះថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២០ ស្តីពីការលើកកម្ពស់ការបង្រៀន និងរៀនពីចម្ងាយ ឬតាមប្រព័ន្ធអេឡិចត្រូនិច ដោយគ្រឹះស្ថានសិក្សាឯកជនគ្រប់កម្រិត * អនុវត្តន៍ការសម្អាតបរិវេណគ្រឹះស្ថានសិក្សាជាប្រចាំ។

៣៖ គ្រឹះស្ថានបណ្តុះបណ្តាលគ្រូ * ពន្យារពេលនៃការចូលរៀនឡើងវិញ រហូតដល់មានការជូនដំណឹងជាថ្មី * ត្រៀមលក្ខណៈអនុវត្តន៍ «ការសិក្សាពីចម្ងាយ និងការសិក្សាតាមប្រព័ន្ធអេឡិចត្រូនិច» * អនុវត្តន៍ការសម្អាតបរិវេណគ្រឹះស្ថានសិក្សាជាប្រចាំ។

៤៖ គ្រឹះស្ថានឧត្តមសិក្សាទាំងសាធារណៈ និងឯកជន * ពន្យារពេលនៃការចូលរៀនឡើងវិញ រហូតដល់មានការជូនដំណឹងជាថ្មី * បន្តអនុវត្តន៍វិធានការ «ការសិក្សាពីចម្ងាយ និងការសិក្សាតាមប្រព័ន្ធអេឡិចត្រូនិច» ជាពិសេសសេចក្តីណែនាំចុះថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២០ ស្តីពីការលើកកម្ពស់ការបង្រៀន និងរៀនពីចម្ងាយ ឬតាមប្រព័ន្ធអេឡិចត្រូនិច ដោយគ្រឹះស្ថានសិក្សាឯកជនគ្រប់កម្រិត * រៀបចំ កែលម្អ និងអភិវឌ្ឍន៍វេទិកាឌីជីថល សម្រាប់គ្រឹះស្ថានឧត្តមសិក្សា ដើម្បីផ្តល់សេវាអប់រំតាមប្រព័ន្ធអេឡិចត្រូនិច * អនុវត្តន៍ការសម្អាតបរិវេណគ្រឹះស្ថានសិក្សាជាប្រចាំ។

៥៖ មន្ទីរអប់រំយុវជន និងកីឡា រាជធានី-ខេត្ត * ផ្សព្វផ្សាយ និងជំរុញ «ការសិក្សាពីចម្ងាយ និងការសិក្សាតាមប្រព័ន្ធអេឡិចត្រូនិច» ដល់គ្រប់ភាគីពាក់ព័ន្ធ * បន្តតាមដាន និងរាយការណ៍ហេតុការណ៍ ដែលអាចកើតមានឡើងចំពោះបុគ្គលិកអប់រំ និងសិស្សានុសិស្ស និងផ្តល់ព័ត៌មានដល់ក្រសួងអប់រំ យុវជន និងកីឡា រៀងរាល់ថ្ងៃ តាមប្រព័ន្ធទំនាក់ទំនង ដែលមានស្រាប់ ក្នុងករណីដែលមានការសង្ស័យណាមួយ * ដោះស្រាយនូវសំណូមពររបស់ថ្នាក់មូលដ្ឋាន តាមសមត្ថភាព និងលទ្ធភាព។

៦៖ មាតាបិតា អ្នកអាណាព្យាបាល * ក្រសួងសូមលើកទឹកចិត្តដល់មាតាបិតា អ្នកអាណាព្យាបាលសិស្សគ្រប់រូប ត្រូវបន្តជំរុញឲ្យកូនចៅ ធ្វើស្វ័យសិក្សានៅតាមផ្ទះ សិក្សាពីចម្ងាយ ឬតាមប្រព័ន្ធអេឡិចត្រូនិក និងត្រូវមើលថែកូនចៅ អនុវត្តន៍វិធានការអនាម័យ និងចៀសវាងទៅកន្លែងមួយចំនួន ដែលប្រឈមនឹងការឆ្លងខ្ពស់៕

ខាងក្រោមនេះ ជាសេចក្តីណែនាំរបស់ក្រសួងអប់រំ៖

 

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី Tags: 

Leave a Reply

Submit Comment
សង្គមអភិវឌ្ឍន៍ ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 088 88 55 555 ឬ តាម Whatsapp : 088 88 55 555 | Telegram : 088 88 55 555 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិ ដោយសារព័ត៌មាន សង្គមអភិវឌ្ឍន៍ | ទូរស័ព្ទ៖ 088 88 55 555

សហការផ្តល់ព័ត៌មាន | អ៊ីម៉ែល ៖ soksros937@gmail.com