ទាន់ហេតុការណ៍
សម្តេចតេជោ ហ៊ុន សែន អញ្ជើញបិទសន្និបាតបូកសរុប​លទ្ធផល​ការងារ​ឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ត របស់គណៈចលនាមហាជន​គណ​បក្សប្រជាជនកម្ពុជា - សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកការដ្ឋានសាងសង់គម្រោងអភិវឌ្ឍន៍ ទីក្រុងដ៏ទំនើបនៅក្រុងអរិយក្សត្រ ទល់មុខកោះនរា  - សម្តេច​បវរធិបតី ហ៊ុន ម៉ាណែត ប្រកាសសាងសង់ផ្សារបឹងឈូកនៅខេត្តបាត់ដំបងជូនអាជីវករឡើងវិញ ​និងផ្តល់ឱ្យអាជីវករកាន់កាប់តូបអស់មួយជីវិត ​បន្ទាប់ពីផ្សារនេះបានរងការឆាបឆេះកាលពីដើមខែវិច្ឆិកា - ពិធីដង្ហែអង្គកឋិនទានមហាសាមគ្គីគ្រួសារខ្មែរដឹកនាំដោយ​សម្តេចកិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានចាប់ផ្តើមប្រទក្សិណនៅជុំវិញព្រះវិហារវត្តពោធិគិរីវង្សារាម (ហៅវត្តស្វាយ​សៀម​ថ្មី) ចំនួន៣ជុំរួចមកក៏បានវេប្រគេនគ្រឿងបរិក្ខារប្រគេនដល់ព្រះសង្ឃ....! - សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាល បន្តយកចិត្តទុកដាក់វិនិយោគលើវិស័យអប់រំ ដើម្បីទទួលបានធនធានមនុស្សមានសមត្ថភាព មានឯករាជ្យម្ចាស់ការ មានសមត្ថភាពចាប់យកឱកាស មានភាពប្រកួតប្រជែង មានភាពបត់បែន និងមានភាពធន់លើគ្រប់វិស័យ - សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកការដ្ឋានសាងសង់ «អគារមជ្ឈមណ្ឌល​កណ្តាល អគារចំណតនិងរោងជាង និងអគារមជ្ឈមណ្ឌល​វេជ្ជសាស្ត្រស៊ីក្លូត្រុង» នៅមន្ទីរពេទ្យកាល់ម៉ែត - សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ចំណតផែកុងតឺន័របន្ថែមប្រវែង ២៥៣ម៉ែត្រនឹងធ្វើឱ្យកំពង់ផែស្វយ័តក្រុងព្រះសីហនុ ឆ្លើយតបនឹងកំណើនកុងតឺន័រឆ្លងកាត់ និងមានលទ្ធភាពប្រកួតប្រជែងជាមួយកំពង់ផែលើពិភពលោក  - សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការបង្កើតមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមបណ្ដោយព្រំដែនដោយផ្ដោតលើការកសាងផ្លូវក្រវាត់ព្រំដែន គឺដើម្បីឱ្យប្រជាពលរដ្ឋមានឱកាសចូលរួមដោយផ្ទាល់ក្នុងការការពារនិងអភិវឌ្ឍន៍នៅតំបន់ព្រំដែន - សម្តេចធិបតី ហ៊ុន ម៉ាណែត៖ បញ្ហាទំនាស់ដីធ្លី នឹងត្រូវដោះស្រាយ ហើយឈានទៅលុបបំបាត់នៅពេលខាងមុខ - សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការបើកការដ្ឋានព្រែកជីកហ្វូណនតេជោ មិនមែនបើកឱ្យតែបានទេ តែកម្ពុជាមានសមត្ថភាពគ្រប់គ្រង និងម្ចាស់ការសាងសង់ព្រែកជីកនេះដែលមានពលរដ្ឋទូទាំងប្រទេសគាំទ្រ ហើយត្រូវធ្វើឱ្យបាន 
គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ជា​របស់​ឯកជន មិនមែន​ជា​របស់​រដ្ឋ​
0

ឯកឧត្ដម​​ កើត ឆែ អភិបាលរង និងជាតំណាង​ ឯកឧត្ដម​​ ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានអញ្ជើញទៅជួបសំណេះសំណាលសួរសុខទុក្ខ និងផ្តល់ជូនអំណោយមួយចំនួនដល់វរៈកងទ័ពជួរមុខ

ភ្នំពេញ៖ ចេញផ្សាយ ថ្ងៃអាទិត្យ  ១២រោច ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤, ត្រូវនឹងថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២០។

​(ព្រះ​វិហារ)​៖​ នៅវេលាព្រឹកថ្ងៃទី១៨មេសា ឆ្នាំ២០២០ ប្រតិភូរដ្ឋបាលរាជធានីភ្នំពេញដឹកនាំដោយ​ ឯកឧត្ដម​​ កើត ឆែ អភិបាលរងនិងជាតំណាង​ ឯកឧត្ដម​​ ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានអញ្ជើញទៅជួបសំណេះសំណាលសួរសុខទុក្ខ និងផ្តល់ជូនអំណោយមួយចំនួនដល់វរៈកងទ័ពជួរមុខមានកងពលធំអន្តរាគមន៏លេខ៣,កងពលតូចអន្តរាគមន៏លេខ៩,វរះនគរបាលលេខ៧៩៣,បញ្ជាការដ្ឋាន​អង្គរក្សខេត្តព្រះវិហារ និងកងពលតូចអន្តរាគមន៏លេខ១២៨ប្រចាំស្រុកសៀម ប៉ាង ខេត្តស្ទឹងត្រែង។
​អង្គភាពកងទ័ព និងនគរបាលនៅទិសជួរមុខទាំងនៅខេត្តព្រះវិហារ ក៏ដូចជានៅខេត្តស្ទឹងត្រែងសុទ្ធសឹងជាអង្គភាពដែលចងសម្ពន្ធ័មេត្រីភាពជាមួយរដ្ឋ បាលរាជធានីភ្នំពេញហើយរដ្ឋបាលរាជធានីភ្នំពេញតែងបានផ្សាភ្ជាប់នូវមនោ សញ្ចេតនារវាងសមរភូមិមុខ និងសមរភូមិក្រោយនិងបានជួយឧបត្ថម្ភដល់កងទ័ព ក៏ដូចជាគ្រួសារកងទ័ពដែលកំពុងឈរជើងការពារបូរណៈភាពទឹកដីជាប់ជា ប្រចាំតាំងពីថ្នាក់ក្រុងដល់ថ្នាក់ខណ្ឌផងដែរ។ជាពិសេសគឺបាននាំយកនូវអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេបតីតេជោហ៊ុនសែន និងសម្តេចគតិ ព្រឹទ្ធបណ្ឌិតប៊ុនរ៉ានី ហ៊ុនសែន ទៅផ្តលជូនបងប្អូនដើម្បីសំរាលការលំបាកខ្វះខាតនិងលើកកំពស់ជីវភាពកងទ័ព និងគ្រួសារកងទ័ពឲ្យបានប្រសើរឡើង។
​ ឯកឧត្ដម​ ឧត្តមសេនី ស្រី ឌឹក មេបញ្ជាការកងពលធំអន្តរាគមន៏លេខ៣ទិស
ព្រះវិហារបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះសម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានិងសម្តេច គត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានី ហ៊ុនសែនដែលជានិច្ចកាលតែងផ្តល់ការជួយឧបត្តម្ភដល់កងទ័ពនៅសមរភូមិមុខនិងគិតគូពីសុខទុក្ខបងប្អូនកងទ័ព និងគ្រួសារកងទ័ពតាមរយះ​ ឯកឧត្ដម​​ ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ។​ ឧត្តមសេនីយ័ស្រី ឌឹក ក៏បានលើកឡើងពីសភាពការណ៏តាមបណ្តោយព្រំដែនកម្ពុជា.ថៃទិសប្រាសាទព្រះវិហារមានសភាពស្ងប់ស្ងាត់ល្អដែលកំពុងក្លាយជាព្រំ ដែននៃសន្តិភាព អភិវឌ្ឍន៏និងពាណិជ្ជកម្ម។ពាក់ពន្ធ័នឹងបញ្ហាជំងឺកូវីដ.១៩ដែល កំពុងរីករាលដាលនៅជុំវិញពិភពលោកដែលកម្ពុជាក៏ទទួលរងផលប៉ះពាល់ដែរនោះ មេបញ្ជាការបានថ្លែងថា៖កងទ័ព និងគ្រួសារកងទ័ពឈរជើងនៅទិស ប្រាសាទព្រះវិហារ ទិសស្រុកជាំក្សាន្តគឺពុំមានកងទ័ពយើងណាម្នាក់មានឆ្លងជំងឺ កូវីដ.១៩នោះឡើយដោយបងប្អូនបានប្រកាន់ខ្ជាប់នូវបទបញ្ជាររបស់សម្តេចអគ្គ មហាសេនាបតីតេជោហ៊ុនសែន និងការណែនាំពីការសំអាតអានាម័យរបស់ក្រសួងសុខាភិបាល។​ ឯកឧត្ដម​ ឧត្តមសេនីស្រី ឌឹក បន្តទៀតថា​ ជំងឺកូវីដ.១៩គឺប្រៀបបានទៅនឹងខ្មាំងសត្រូវលាក់មុខដែលយើងមើលមិនឃើញធ្វើឧ្យិយើងលំបាកក្នុងការប្រយុទ្ធប្រឆាំង។ដូច្នេះមានតែការខិតខំអនុវត្តការសំអាតដោយ ឧស្សាហ៏លាងដៃនឹងសាប៉ូ ,អាល់កុលឬជេលសម្លាប់មេរោគ,ការប្រើម៉ាសការពារ និងជៀសវាងការប្រមូលផ្តុំគ្នានិងត្រូវរក្សាគម្លាតសុវត្ថិភាពពីមនុស្សម្នាក់ទៅម្នាក់យ៉ាងតិច២ម៉ែត្រ។
​ ក្នុង​នាម​ ឯកឧត្ដម​​ ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ឯកឧត្ដម​​ កើត ឆែ បានលើកឡើងថា​ ទោះបីរដ្ឋបាលរាជធានីភ្នំពេញមានភាពមមាញឹកលើការងារអភិវឌ្ឍន៏ទីក្រុង ពិសេសក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺកូវីដ.១៩យ៉ាងណាក្តីក៏រដ្ឋបាលរាជធានីភ្នំពេញមិនភ្លេចវរះ កងទ័ព,វរះនគរបាលយើងដែលកំពុងឈរការពារទឹកដីតាមបណ្តោយព្រំដែនទិសប្រាសាទព្រះវិហារ និងស្ទឹងត្រែងនោះដែរដែលជាមនោសញ្ចេតនាផ្សារភ្ជាប់ រវាងសមរភូមិមុខនឹងសមរភូមិក្រោយ។​ អភិបាលរង​រាជធានីភ្នំពេញ​ក៏បានអំពាវនាវដល់កងទ័ព​និងកងនគរបាលបាលទាំងអស់ដែលកំពុងឈរជើងនៅទិសជួរមុខប្រសាទព្រះវិហារ និងស្ទឹងត្រែងត្រូវចេះការពារខ្លួនឲ្យបានខ្ជាប់ខ្ជួនតាមរយះការធ្វើអនា ម័យជាប់ជាប្រចាំគឺការពារកុំឲ្យឆ្លងជំងឺដ៏កាចសាហាវកូវីដ.១៩ដែលជាសត្រូវបំបាំងកាយយើងមើលមិនឃើញនេះ។
​ ក្នុងឱកាស​នោះ​ ឯកឧត្ដម​​ កើត ឆែ ក៏បាននាំយកអំណោយជាថវិការបស់រដ្ឋបាលរាជធានីភ្នំពេញទៅផ្តល់ជូនវរះកងទ័ព និងនគរបាល,បញ្ជាការដ្ឋានអង្គរក្ស ដែលក្នុងនោះផ្តល់ជូនសំរាប់អង្គភាពកងពលធំអន្តរាគមន៏លេខ៣មានទឹកប្រាក់ ១០លានរៀល,ផ្តល់ជូនកងពលតូចអន្តរាគមន៏លេខ៩. ៥លានរៀល,វរះនគរ បាលការពារព្រំដែនលេខ៧៩៣ចំនួន៥លានរៀល,បញ្ជាការដ្ឋានអង្គរក្ស២០លានរៀល,កងពលតូចអន្តរាគមន៏លេខ១២៨ . ៥លានរៀលនឹងផ្តល់ជូនវរះសេនាតូចអន្តរាគមន៏លេខ២៨១.២៨២.២៨៣,២៨៤និង២៨៥ រួមទាំងការផ្តល់ជូន ដល់នាយទាហាន,នាយទាហានរង និងពលទាហានសរុបជាថវិកាចំនួន
៤២០.៣៥០.០០០រៀល៕

(ប្រភពពីវិទ្យុជាតិកម្ពុជា)

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី Tags: 

Leave a Reply

Submit Comment
សង្គមអភិវឌ្ឍន៍ ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 088 88 55 555 ឬ តាម Whatsapp : 088 88 55 555 | Telegram : 088 88 55 555 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិ ដោយសារព័ត៌មាន សង្គមអភិវឌ្ឍន៍ | ទូរស័ព្ទ៖ 088 88 55 555

សហការផ្តល់ព័ត៌មាន | អ៊ីម៉ែល ៖ soksros937@gmail.com