ភ្នំពេញ៖ ចេញផ្សាយ ថ្ងៃអាទិត្យ ១២រោច ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤, ត្រូវនឹងថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២០។
ប្រភពពីគណនីយ្យហ្វេសបុក (ហ៊ូ សុខខឿន ស្រលាញ់សន្តិភាព) ដោយបានថតរូបជាសន្លឹក/វីដេអូ និងសសេររៀបរាប់ដូចខាងក្រោម៖
ត្រើយស្លា,ព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២០
ចុះផ្សព្វផ្សាយនិងទប់ស្កាត់ការរីករាលដាលជំងឺ covid-19 នៅតាមផ្សារចំនួន៥ក្នុងឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្តាល ដែលមានការចូលរួមពីក្រុមការងារគណៈពង្រឹងមូលដ្ឋានឃុំត្រេីយស្លា សហការជាមួយអាជ្ញាធរមូលដ្ឋានឃុំ លោកមេឃុំ ក្រុមប្រឹក្សាឃុំ កម្លាំងប៉ុស្តិ៍រដ្ឋបាលឃុំ ក្រុមគ្រូពេទ្យមណ្ឌលសុខភាពឃុំ
មេភូមិ ប្រជាការពារភូមិ ក្រុមយុវជនសរុបៈ៦៨នាក់ ស្រី២៣នាក់ និងមានចាក់មេក្រូចល័តទូទាំងឃុំត្រើយស្លាផងដែរ។
💜💜💜 ក្រុមការងារបានចុះណែនាំដូចខាងក្រោម៖
១/ ត្រូវចេះសំអាតអនាម័យលាងដៃនឹងសាប៊ូ រឺ អាល់កុល ពាក់ម៉ាស និងពាក់ស្រោមដៃ សម្រាប់អ្នកលក់ដូរ ។
២/ បើមានប្រជាពលរដ្ឋចំណាកស្រុកក្រៅប្រទេស ត្រូវរាយការណ៍ជូនអជ្ញាធរមូលដ្ឋាន និងដាក់អោយនៅដោយឡែករយៈពេល១៤ថ្ងៃ
៣/ បានពិនិត្យកំដៅជូនប្រជាពលរដ្ឋ និងបាញ់អាល់កុល ជូនពួកគាត់ផងដែរ។