ភ្នំពេញ៖ ចេញផ្សាយ ថ្ងៃចន្ទ ១៣រោច ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤, ត្រូវនឹងថ្ងៃទី២០ ខែមេសា ឆ្នាំ២០២០។
(កំពង់ឆ្នាំង)៖ នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២០នេះ នៅក្នុងស្រុកទឹកផុស និងក្នុងស្រុកកំពង់ឡាច។ ក្រោមការយកចិត្តទុកដាក់របស់ ក្រុមការងារនៃមន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្តកំពង់ឆ្នាំង បានចុះអនុវត្តន៍តការងារថែទាំផ្លូវខួប និងថែទាំផ្លូវជាប្រចាំចំនួន ៣ខ្សែដូចខាងក្រោម៖
១-សកម្មភាពថែទាំខួប ដោយបន្តការងារ កៀរនិងកិនបង្ហាប់តួថ្នល់ លើការងារកាត់ជួសជុលកំណាត់ផ្លូវជាតិលេខ៥៣ ក្នុងស្រុកទឹកផុស។
២-សកម្មភាពថែទាំប្រចាំ លើការងារស្រោចកៅស៊ូគ្របលើស្នាមប្រេះ លើកំណាត់ផ្លូវជាតិលេខ៥៣ ក្នុងស្រុកទឹកផុស។
៣-សកម្មភាពថែទាំប្រចាំ ដោយបន្តការងារកៀរសម្រួលដីក្រួសក្រហមលើកំណាត់ផ្លូវខេត្តលេខ ១៥៣ A៥ ក្នុងស្រុកកំពង់ឡាច៕
ម៉ុន សាមាស