ភ្នំពេញ៖ ចេញផ្សាយ ថ្ងៃអង្គារ៍ ១៤រោច ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤, ត្រូវនឹងថ្ងៃទី២១ ខែមេសា ឆ្នាំ២០២០។
(ខេត្តសៀមរាប)៖ នាព្រឹកថ្ងៃទី២០ ខែ មេសា ឆ្នាំ ២០២០។ ឯកឧត្តម ទៀ សីហា អភិបាលនៃគណ:អភិបាលខេត្ត លោកបានជួបសំណេះសំ ណាលជាមួយរដ្ឋបាលក្រុងលីស៊ួយ ខេត្តជឺជាំ ដែលដឹកនាំដោយលោក (Mei Zhongmin) អនុប្រធានសមាគម ពាណិជ្ជកម្មខេត្តជឺជាំង ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ។ ក្នុងឱកាសនោះលោក Mei Zhongmin បានដឹកនាំយកអំណោយជាគ្រឿងបរិក្ខាពេទ្យ មានដូចជា (ម៉ាស់ N95 ចំនួន៥០០ សម្លៀកបំពាក់ពេទ្យ ១០០កំប្លេរ និង ម៉ាសធម្មតាចំនួន១ម៉ឺនម៉ាស) មកផ្តល់ជូនរដ្ឋបាលខេត្តសៀមរាប ។
មានប្រសាសន៍ក្នុងការសំណេះសំណាលនោះលោក Mei Zhongmin ក៏បានលើកឡើងផងដែរថា អំពីកិច្ចសហប្រតិបត្តិការល្អ រវាងកម្ពុជា ចិន ពិសេសខេត្តសៀមរាប និងក្រុងលីស៊ួយ នៃខេត្តជឺជាំង ប្រទេសចិន ខណ:ប្រទេសយើងទាំងពីរបាននឹងកំពុងជួបវិបត្តិជំងែកូវិដ ១៩ ដូចគ្នា ។ កន្លងមករដ្ឋបាលខេត្តសៀមរាប ធ្លាប់បានជួយឧបត្ថម្ភនូវសម្ភារៈបរិក្ខាពេទ្យ ក្នុងនាមជាបងប្អូនរួមជីវិតតែមួយ ក្នុងការរួមគ្នាប្រយុទ្ធប្រឆាំងនឹងជម្ងឺឆ្លងកូវិដ១៩។ លោកបានបន្តទៀតថា ដោយកាយវិកាដ៏សប្បុរសធម៌របស់រដ្ឋបាលខេត្តសៀមរាប ដែលធ្វើឲ្យក្រុង ខេត្តសម្ព័ន្ធមេត្រីភាពនឹងគ្នា មិនអាចបំភ្លេចបាននូវគ្រាលំបាកនោះឡើយ ។ ក្នុងនោះដែរលោកក៏បានសាទរចំពោះកម្ពុជា បានព្យាបាលជាសះស្បើយជាបន្តបន្ទាប់ ហើយប៉ុន្មានថ្ងៃនេះមិនបានរកឃើញអ្នកឆ្លងជម្ងឺកូវិដ១៩ថ្មីទៀតឡើុយ ទាំងនេះគឺជាសញ្ញាដ៏ល្អរបស់រាជរដ្ឋាភិបាលកម្ពុជា និងក្រសួង សុខាភិបាលដែលមានវិធីសាស្ត្រ ក្នុងការទប់ស្កាត់ ការពារការរីករាលដាលនៃជម្ងឺកូវិដ១៩ ។
ឯកឧត្តម ទៀ សីហា ក៏បានរំលឹកថា ខេត្តសៀមរាប មានចំណងសម្ព័ន្ធមេត្រីភាពជាមួយខេត្ត-ក្រុងចំនួន៤នៃប្រទេសចិន កន្លងមកភាគីចិននិងកម្ពុជា បានចាប់ដៃគ្នាក្នុងក្របខ័ណ្ឌនៃកិច្ចសហការប្រតិបត្តិការយ៉ាងល្អប្រសើរលើគ្រប់វិស័យ ដើម្បីការអភិវឌ្ឍន៍រួមគ្នា ។ សម្រាប់ស្ថិតក្នុងគ្រាដ៏លំបាកនៃវិបត្តិកូវីដ-១៩នេះ បានបង្កើនកម្រឹតលើអត្ថន័យបន្ថែមទៀត នៃការរួមជីវិតតែមួយ លើចំណងសម្ព័ន្ធមេត្រីភាពនេះ ។ ការគាំទ្ររបស់ភាគីចិន និងការផ្តល់ជំនួយសម្ភារៈ បរិក្ខានិងអ្នកជំនាញវេជ្ជសាស្រ្តមកកាន់កម្ពុជា គឺជាការយកចិត្តទុកដាក់លើសពីក្របខ័ណ្ឌនៃចំណងមិត្តភាព តែជាការរួមបេះដួងតែមួយជាបងប្អូនចិន-កម្ពុជា ៕
ដោយ ម៉ុន សាមាស