ទាន់ហេតុការណ៍
សម្តេចតេជោ ហ៊ុន សែន អញ្ជើញបិទសន្និបាតបូកសរុប​លទ្ធផល​ការងារ​ឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ត របស់គណៈចលនាមហាជន​គណ​បក្សប្រជាជនកម្ពុជា - សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកការដ្ឋានសាងសង់គម្រោងអភិវឌ្ឍន៍ ទីក្រុងដ៏ទំនើបនៅក្រុងអរិយក្សត្រ ទល់មុខកោះនរា  - សម្តេច​បវរធិបតី ហ៊ុន ម៉ាណែត ប្រកាសសាងសង់ផ្សារបឹងឈូកនៅខេត្តបាត់ដំបងជូនអាជីវករឡើងវិញ ​និងផ្តល់ឱ្យអាជីវករកាន់កាប់តូបអស់មួយជីវិត ​បន្ទាប់ពីផ្សារនេះបានរងការឆាបឆេះកាលពីដើមខែវិច្ឆិកា - ពិធីដង្ហែអង្គកឋិនទានមហាសាមគ្គីគ្រួសារខ្មែរដឹកនាំដោយ​សម្តេចកិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានចាប់ផ្តើមប្រទក្សិណនៅជុំវិញព្រះវិហារវត្តពោធិគិរីវង្សារាម (ហៅវត្តស្វាយ​សៀម​ថ្មី) ចំនួន៣ជុំរួចមកក៏បានវេប្រគេនគ្រឿងបរិក្ខារប្រគេនដល់ព្រះសង្ឃ....! - សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាល បន្តយកចិត្តទុកដាក់វិនិយោគលើវិស័យអប់រំ ដើម្បីទទួលបានធនធានមនុស្សមានសមត្ថភាព មានឯករាជ្យម្ចាស់ការ មានសមត្ថភាពចាប់យកឱកាស មានភាពប្រកួតប្រជែង មានភាពបត់បែន និងមានភាពធន់លើគ្រប់វិស័យ - សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកការដ្ឋានសាងសង់ «អគារមជ្ឈមណ្ឌល​កណ្តាល អគារចំណតនិងរោងជាង និងអគារមជ្ឈមណ្ឌល​វេជ្ជសាស្ត្រស៊ីក្លូត្រុង» នៅមន្ទីរពេទ្យកាល់ម៉ែត - សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ចំណតផែកុងតឺន័របន្ថែមប្រវែង ២៥៣ម៉ែត្រនឹងធ្វើឱ្យកំពង់ផែស្វយ័តក្រុងព្រះសីហនុ ឆ្លើយតបនឹងកំណើនកុងតឺន័រឆ្លងកាត់ និងមានលទ្ធភាពប្រកួតប្រជែងជាមួយកំពង់ផែលើពិភពលោក  - សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការបង្កើតមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមបណ្ដោយព្រំដែនដោយផ្ដោតលើការកសាងផ្លូវក្រវាត់ព្រំដែន គឺដើម្បីឱ្យប្រជាពលរដ្ឋមានឱកាសចូលរួមដោយផ្ទាល់ក្នុងការការពារនិងអភិវឌ្ឍន៍នៅតំបន់ព្រំដែន - សម្តេចធិបតី ហ៊ុន ម៉ាណែត៖ បញ្ហាទំនាស់ដីធ្លី នឹងត្រូវដោះស្រាយ ហើយឈានទៅលុបបំបាត់នៅពេលខាងមុខ - សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការបើកការដ្ឋានព្រែកជីកហ្វូណនតេជោ មិនមែនបើកឱ្យតែបានទេ តែកម្ពុជាមានសមត្ថភាពគ្រប់គ្រង និងម្ចាស់ការសាងសង់ព្រែកជីកនេះដែលមានពលរដ្ឋទូទាំងប្រទេសគាំទ្រ ហើយត្រូវធ្វើឱ្យបាន 
គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ជា​របស់​ឯកជន មិនមែន​ជា​របស់​រដ្ឋ​
0

មជ្ឈមណ្ឌលកុមារកំព្រា និងសហព័ន្ធនារីពិកាបានទទួលអំណោយពី សាខាកាកបាទក្រហមកម្ពុជាខេត្តព្រៃវែង

ភ្នំពេញ៖ ចេញផ្សាយ ថ្ងៃអង្គារ៍  ១៤រោច ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤, ត្រូវនឹងថ្ងៃទី២១ ខែមេសា ឆ្នាំ២០២០។

ព្រៃវែង៖ នៅរសៀលថ្ងៃទី ២០ ខែមេសា ឆ្នាំ២០២០នេះ សាខាកាកបាទក្រហមកម្ពុជាខេត្តព្រៃវែងដឹកនាំដោយឯកឧត្តម ឧកញ្ញ៉ា សុខ ផេង អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការសាខាខេត្ត ក្រុមប្រតិបត្តិសាខាបាន អញ្ជើញចុះសួរសុខទុក្ខ និងបាននាំយកអំណោយមួយចំនួនមក ចែកជូនដល់កុមារកំព្រា ដែលស្នាក់នៅមជ្ឈមណ្ឌលកុមារកំព្រានិងសហព័ន្ធនារីពិការក្នុងខេត្តព្រៃវែង។

ថ្លែងនៅក្នុងឱកាសនោះដែរ ឯកឧត្តម ឧកញ្ញ៉ា បាននាំយកនូវប្រសាសន៍ផ្ដាំផ្ញើសាកសួរសុខទុក្ខពីសម្ដេចគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា សម្ដេចតែងតែគិតគូរអំពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋ ប្អូនៗ កុមារកំព្រា ប្អូនៗដែលជាជនពិការទាំងអស់នៅក្នុងខេត្តព្រៃវែងនេះដោយមិនទុកបងប្អូនណាម្នាក់ចោលនោះទេ។ ដោយឡែកនៅពេលបច្ចុប្បន្ននេះ ប្រទេស ជាច្រើននៅលើពិភពលោក បាននិងកំពុង ទទួលរង នូវការគំរាមកំហែង នៅជម្ងឺ Covid 19 និងបានសម្លាប់មនុស្សរាប់ម៉ីននាក់ ដោយឡែកនៅក្នុងប្រទេសកម្ពុជា ជម្ងឺនេះ ក៏មានការឆ្លងហើយក៏មានការព្យាបាលជាសះស្បើយបានច្រើននោះមកហើយដែរនេះបើតាមការប្រកាស់របស់ក្រសួងសុខាភិបាល។
ឯកឧត្តម ឧកញ៉ា ក៏សូមអំពាវនាវដល់ប្អូនៗដែលជាកុមារកំព្រា និងប្អូនៗដែលជាជនពិការទាំងអស់ត្រូវ មានការប្រុងប្រយ័ត្នអោយបានខ្ពស់ចំពោះការឆ្លងនូវជម្ងឺ Covid 19 នេះ ទោះបីជាចំនួនអ្នកឆ្លងនូវជម្ងឺ Covid19 នៅក្នុងប្រទេសកម្ពុជា បានព្យាបាលជាសះស្បើយច្រើនក៏ពិតមែន ក៏ប៉ុន្តែត្រូវតែបន្តអនុវត្ត តាមការណែនាំរបស់ក្រសួងសុខាភិបាលឲ្យបានជាប់ជាប្រចាំដើម្បីចូលរួមក្នុងការទប់ស្កាត់មិនឲ្យមានការរីករាលដាលឆ្លងនូវជម្ងឺ Covid19 មកខ្លួនយើង និងនៅក្នុងសហគមន៍យើង ដោយត្រូវលាងដៃឲ្យបានញឹកញាប់ជាមួយសាប៊ូ និងទឹកស្អាត ឬទឹកអាល់កុលលាងដៃ ខ្ទប់មាត់ និងច្រមុះ នៅពេលក្អក ឬកណ្តាស់ ដោយប្រេីកែងដៃ ឬក្រដាសអនាម័យ រួចបោះចោលក្នុងធុងសំរាមឲ្យបានត្រឹមត្រូវ ជៀសវាងប៉ះពាល់ជិតស្និទ្ធជាមួយអ្នកដែលមានគ្រុនក្ដៅ ក្អក ឬផ្ដាសាយ ជៀសវាងប៉ះពាល់ភ្នែក ច្រមុះ ឬមាត់ ត្រូវបរិភោគអាហារដែលចម្អិនបានឆ្អិនល្អ ស្វាគមន៍គ្នាដោយសំពះ ជំនួសការចាប់ដៃ។

សូមបញ្ជាក់ថា៖ សម្ភារៈដែលសាខាកាកបាទក្រហមកម្ពុជាខេត្តព្រៃវែងផ្ដល់ជូនដល់មណ្ឌលកុមារកំព្រា នោះមាន ទឹកអាកុលចំនួន ៥ លីត្រ ផុស្ទ័រA3 ចំនួន ៥ ផ្ទាំង ផុស្ទ័រA4 ចំនួន ៥ សន្លឹក អង្គរ ៥០០ គីឡូក្រាម និងថវិកា ៣០ ម៉ឺនរៀល សម្រាប់សហព័ន្ធនារីពិការ ទឹកអាកុល ៥ លីត្រ ផុស្ទ័រA3 ចំនួន ៥ ផ្ទាំង ផុស្ទ័រA4 ចំនួន ៥ សន្លឹក អង្គរ ៣០០គីឡូក្រាម ថវិកា ២០ម៉ឺនរៀល៕

ម៉ុន សាមាស

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី Tags: 

Leave a Reply

Submit Comment
សង្គមអភិវឌ្ឍន៍ ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 088 88 55 555 ឬ តាម Whatsapp : 088 88 55 555 | Telegram : 088 88 55 555 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិ ដោយសារព័ត៌មាន សង្គមអភិវឌ្ឍន៍ | ទូរស័ព្ទ៖ 088 88 55 555

សហការផ្តល់ព័ត៌មាន | អ៊ីម៉ែល ៖ soksros937@gmail.com