ទាន់ហេតុការណ៍
សម្តេចតេជោ ហ៊ុន សែន អញ្ជើញបិទសន្និបាតបូកសរុប​លទ្ធផល​ការងារ​ឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ត របស់គណៈចលនាមហាជន​គណ​បក្សប្រជាជនកម្ពុជា - សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកការដ្ឋានសាងសង់គម្រោងអភិវឌ្ឍន៍ ទីក្រុងដ៏ទំនើបនៅក្រុងអរិយក្សត្រ ទល់មុខកោះនរា  - សម្តេច​បវរធិបតី ហ៊ុន ម៉ាណែត ប្រកាសសាងសង់ផ្សារបឹងឈូកនៅខេត្តបាត់ដំបងជូនអាជីវករឡើងវិញ ​និងផ្តល់ឱ្យអាជីវករកាន់កាប់តូបអស់មួយជីវិត ​បន្ទាប់ពីផ្សារនេះបានរងការឆាបឆេះកាលពីដើមខែវិច្ឆិកា - ពិធីដង្ហែអង្គកឋិនទានមហាសាមគ្គីគ្រួសារខ្មែរដឹកនាំដោយ​សម្តេចកិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានចាប់ផ្តើមប្រទក្សិណនៅជុំវិញព្រះវិហារវត្តពោធិគិរីវង្សារាម (ហៅវត្តស្វាយ​សៀម​ថ្មី) ចំនួន៣ជុំរួចមកក៏បានវេប្រគេនគ្រឿងបរិក្ខារប្រគេនដល់ព្រះសង្ឃ....! - សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាល បន្តយកចិត្តទុកដាក់វិនិយោគលើវិស័យអប់រំ ដើម្បីទទួលបានធនធានមនុស្សមានសមត្ថភាព មានឯករាជ្យម្ចាស់ការ មានសមត្ថភាពចាប់យកឱកាស មានភាពប្រកួតប្រជែង មានភាពបត់បែន និងមានភាពធន់លើគ្រប់វិស័យ - សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកការដ្ឋានសាងសង់ «អគារមជ្ឈមណ្ឌល​កណ្តាល អគារចំណតនិងរោងជាង និងអគារមជ្ឈមណ្ឌល​វេជ្ជសាស្ត្រស៊ីក្លូត្រុង» នៅមន្ទីរពេទ្យកាល់ម៉ែត - សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ចំណតផែកុងតឺន័របន្ថែមប្រវែង ២៥៣ម៉ែត្រនឹងធ្វើឱ្យកំពង់ផែស្វយ័តក្រុងព្រះសីហនុ ឆ្លើយតបនឹងកំណើនកុងតឺន័រឆ្លងកាត់ និងមានលទ្ធភាពប្រកួតប្រជែងជាមួយកំពង់ផែលើពិភពលោក  - សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការបង្កើតមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមបណ្ដោយព្រំដែនដោយផ្ដោតលើការកសាងផ្លូវក្រវាត់ព្រំដែន គឺដើម្បីឱ្យប្រជាពលរដ្ឋមានឱកាសចូលរួមដោយផ្ទាល់ក្នុងការការពារនិងអភិវឌ្ឍន៍នៅតំបន់ព្រំដែន - សម្តេចធិបតី ហ៊ុន ម៉ាណែត៖ បញ្ហាទំនាស់ដីធ្លី នឹងត្រូវដោះស្រាយ ហើយឈានទៅលុបបំបាត់នៅពេលខាងមុខ - សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការបើកការដ្ឋានព្រែកជីកហ្វូណនតេជោ មិនមែនបើកឱ្យតែបានទេ តែកម្ពុជាមានសមត្ថភាពគ្រប់គ្រង និងម្ចាស់ការសាងសង់ព្រែកជីកនេះដែលមានពលរដ្ឋទូទាំងប្រទេសគាំទ្រ ហើយត្រូវធ្វើឱ្យបាន 
គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ជា​របស់​ឯកជន មិនមែន​ជា​របស់​រដ្ឋ​
0

កសិកម្មចិញ្ចឹមសត្វ៖ ការចិញ្ចឹមមាន់ និងជ្រូក មានការកើនឡើង១៦ភាគរយ នៅខេត្តសៀមរាប សម្រាប់ដើមឆ្នាំ២០២០នេះ

ភ្នំពេញ៖ ចេញផ្សាយ ថ្ងៃពុធ  ១កើត ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤, ត្រូវនឹងថ្ងៃទី២២ ខែមេសា ឆ្នាំ២០២០។

(សៀមរាប)៖

កសិកម្មផ្នែកចិញ្ចឹមសត្វ នៅដើមឆ្នាំ២០២០ ការចិញ្ចឹមមាន់ និងជ្រូក មានការកើនឡើង១៦% បើធៀបទៅនឹង រយ:ពេលដូចគ្នា កាលពីឆ្នាំ២០១៩ ចំនួននេះបង្ហាញថា នៅទូទាំងខេត្ត មិនមានបញ្ហាប្រឈម ក្នុងការផ្គត់ផ្គង់សាច់សត្វអំឡុងពេលមានវិបត្តិជំងឺកូវីដ១៩ នៅកម្ពុជានោះឡើយ នេះបើតាមការឲ្យដឹងពីលោក ទា គឹមសុទ្ឋ ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២០នេះ។

ក្នុងឱកាសចុះពិនិត្យ និងជំរុញការងារសង្វាក់ផលិតកម្មសត្វ និងការដាំដុះ របស់កសិករតាមសហគមន៍ នៅបណ្តាស្រុកមួយចំនួនក្នុងខេត្ត ដូចជាស្រុកពួក, ប្រាសាទបាគង, សូទ្រនិគម, បន្ទាយស្រី, ស្រុកអង្គរធំ និងក្រុងសៀមរាប ។ លោកប្រធានមន្ទីរ បញ្ជាក់ថា ការចិញ្ចឹមសត្វនៅតាមសហគមន៍មានលក្ខណ:ល្អប្រសើរច្រើន លើកលែងតែការចីញ្ចឹមជ្រូកជាលក្ខណៈគ្រួសារ ប្រជាកសិករនៅមានការស្ទាក់ស្ទើរក្នុងការចិញ្ចឹម ដោយសារបញ្ហាជំងឺឆ្លងកាលពីឆ្នាំមុន ប៉ុន្តែការចីញ្ចឹមជ្រូកតាមកសិដ្ឋានការរីកចម្រើនគួរឱ្យកត់សំគាល់ ។

តាមរយ:ការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់រាជរដ្ឋាភិបាល លើវិស័យកសិកម្ម លោកប្រធានមន្ទីរ បានអំពាវនាវ ដល់ប្រជាពលរដ្ឋ ទើបត្រឡប់ពីបរទេស សូមងាកមកចូលរួមបង្កើនការងារកសិកម្ម ដូចជាការចិញ្ចឹមសត្វ ការដាំបន្លែផ្សេងៗ នៅតាមមូលដ្ឋាន ដើម្បីរួមចំណែកកាត់បន្ថយនូវភាពខ្វះខាត និងអភិវឌ្ឍន៍សេដ្ឋកិច្ចក្នុងគ្រួសារ ៕

Filed in: ព័ត៌មានថ្មី, សេដ្ឋកិច្ច Tags: 

Leave a Reply

Submit Comment
សង្គមអភិវឌ្ឍន៍ ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 088 88 55 555 ឬ តាម Whatsapp : 088 88 55 555 | Telegram : 088 88 55 555 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិ ដោយសារព័ត៌មាន សង្គមអភិវឌ្ឍន៍ | ទូរស័ព្ទ៖ 088 88 55 555

សហការផ្តល់ព័ត៌មាន | អ៊ីម៉ែល ៖ soksros937@gmail.com