ភ្នំពេញ៖ ចេញផ្សាយ ថ្ងៃព្រហស្បតិ៍ ២កើត ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤, ត្រូវនឹងថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២០។
ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២០។ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តី ក្រសួងព័ត៌មាន បានអញ្ជើញជាអធិបតី ក្នុងកម្មវិធីសិក្ខាសាលា តាមonline ស្តីពីការរួមគ្នាប្រយុទ្ធប្រឆាំងនិងជំងឺកូវីដ-១៩ សម្រាប់អ្នកសារព័ត៌មាន រៀបចំដោយ AIBD នៅប្រទេសម៉ាឡេស៊ី សហការជាមួយក្រសួងព័ត៌មាន កម្ពុជា។
នៅក្នុងឱកាសនោះ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តី ក្រសួងព័ត៌មាន បានចូលរួមជាមតិយោបល់ ទាក់ទងទៅការទប់ស្កាត់ការ ឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ដោយក្នុងនោះ នៅក្នុងរយះពេលនៃការត្រឡប់មកចូលប្រទេស វិញរបស់ប្រជាជនដែលចេញទៅធ្វើការនៅក្រៅប្រទេសគឺមានក្រុមគ្រូពេទ្យជួរមុខ ដើម្បីធ្វើការពិនិត្យសុខភាព បឋម ព្រមទាំងរៀបចំទីតាំងសម្រាប់ដាក់អោយស្នាក់នៅដាច់ដោយឡែក រយះពេល ១៤ថ្ងៃ ដើម្បីតាមដានចំពោះអ្នកដែលសង្ស័យមានជំងឺកូវីដ។
ឯកឧត្តម បញ្ជាក់ថា អ្នកដែលមិនមានការសង្ស័យ ដែលត្រឡប់មកពីក្រៅប្រទេសវិញ ពេលទៅដល់លំនៅដ្ឋានខ្លួន ក៏ត្រូវអោយ នៅដោយឡែក ១៤ ថ្ងៃដែរ មិនទាន់អោយមានទំនាក់ទំនងជិតស្និតជាមួយ គ្រួសារដែរ ហើយវិធានការទាំងនេះ ក៏ទទួលបានលទ្ធផលល្អសម្រាប់យុទ្ធសាស្រ្ត និងវិធីសាស្រ្តរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលបានអនុវត្តន៏ កន្លងមកនេះ។
ឯកឧត្ដម សុខ ប្រសិទ្ធិ រដ្ឋលេខាធិការ ក្រសួងព័ត៌មាន ទទួលបន្ទុកទំនាក់ទំនងអន្តរជាតិ និងនិតិកម្ម បានបញ្ជាក់ថា សិក្ខាសាលានាឱកាសនេះ ធ្វើឡើងតាម ទម្រង់កម្មវិធីថ្មីតាមប្រពន្ធ័ online ដែលអាចធ្វើការទំនាក់ទំនងគ្នា រវាងសមាជិកនៃអង្គសិក្ខាសាលា ដែលមាននៅបណ្តាប្រទសក្នុងតំបន់អាស៊ី និងអាស៊ីប៉ាហ្វិក ។
ឯកឧត្ដម បញ្ជាក់ថា សម្រាប់អង្គសិក្ខាសាលា ក៏បានលើកនូវប្រធានបទ ក្នុងការរួមគ្នាទប់ស្កាត់ការរីករាលដាលនៃ ជំងឺកូវីដ-១៩ និងការទប់ស្កាត់រាល់ព័ត៌មានក្លែងក្លាយ ព្រមទាំងវិធីសាស្រ្តមួយចំនួនក្នុងការរក្សានូវទម្រង់ នៃការណែនាំរបស់រដ្ឋាភិបាលនៃប្រទេសនីមួយៗ ដើម្បីគោរពនូវគម្លាត និងមានបណ្តាប្រទេសខ្លះ បានហាមមិនអោយប្រជាពលរដ្ឋ ចាកចេញពីផ្ទះ ទៅតាមទីសាធារណះ សម្រាប់ជាវិធានការ កុំអោយមាន ការឆ្លងជំងឺកូវីដ ព្រោះជំងឺនេះមិនមែនសម្រាប់ប្រទេសមួយទេ តែឥឡូវ ក្លាយជាបញ្ហាសកល។
សំឡេង៖ កម្មវិធីសិក្ខាសាលាជាទម្រង់កម្មវិធីថ្មី ដែលមានប្រទេសនៅក្នុងអាស៊ី និងអាស៊ីប៉ាស៊ីហ្វិកចូលរួមប្រជុំទាំងអស់គ្នា។ដូច្នេះប្រធានបទនៃកម្មវិធីប្រជុំជាលើកទី២ហើយ បញ្ហាចោទសម្រាប់ព័ត៌មានក្នុងការទប់ស្កាត់ការរីករាលដាលនិងការប្រឆាំងនូវព័ត៌មានក្លែងក្លាយ និងវិធីសាស្រ្តមួយចំនួនក្នុងការរក្សានៅទម្រង់តាមការណែនាំរបស់រាជរដ្ឋាភិបាលនៅប្រទេសផងខ្លួន ដើម្បីគោរពនិងការគំលាតនិងប្រទេសមួយចំនួននៃការមិនឲ្យចាកចេញទៅតាមទីសាធារណៈ ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ ព្រោះជំងឺកូវីដវាមិនមែនជាជំងឺដែលសម្រាប់ប្រទេសនោះទេវាក្លាយទៅជាជំងឺជាសកល ដែលជាបញ្ហាសកល។
សូមបញ្ជាក់ថា នេះជាសិក្ខាសាលាតាមប្រពន្ធ័ online លើកទី២ ស្តីពីការប្រយុទ្ធ ប្រឆាំង ជំងឺកូវីដ-១៩ នៅក្នុងតំបន់ សម្រាប់អ្នកគ្រប់គ្រងវិស័យសារព័ត៌មាន នៅតំបន់អាស៊ី-ប៉ាស៊ីហ្វិកបានប្រារព្ធធ្វើនៅរសៀលថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២០ មកពីអគ្គនាយកដ្ឋានទាំង៥ ចំណុះអោយក្រសួងព័ត៌មាន ហើយសម្រាប់វាក្មិនក្នុងអង្គសិក្ខាសាលា មកពីតំណាងអង្គការសុខភាពពិភលោក TWO តំណាងមកពីអង្គការ យូនីសស្កូ តំណាងអ្នកសារព័ត៌មាន មកពីតំបន់អាស៊ី ប៉ាស៊ីហ្វិច និងប្រទសបារាំង ដែលបានផ្តល់បទពិសោធន៍ក្នុងការប្រយុទ្ធប្រឆាំងជំងឺ កូវីដ-១៩ ផងដែរ៕