ភ្នំពេញ៖ ចេញផ្សាយ ថ្ងៃព្រហស្បតិ៍ ២កើត ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤, ត្រូវនឹងថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២០។
អត្ថបទ និងរូបភាព ដោយ (ម៉ុន សាមាស)
នៅរាត្រីថ្ងៃព្រហស្បតិ៍ ទី២៣ ខែមេសា ឆ្នាំ២០២០ ប្រហែលជាវេលាម៉ោង ១០យប់ នៅត្រង់កំណាត់ផ្លូវវេងស្រេង ក្បែរអាងទឹក កម្ពុជា បារាំង នៃភូមិត្រពាំងថ្លឹង១ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
មានយុវជនមួយក្រុម បើកបរម៉ូតូសេរី ឌ្រីមសង់ ពណ៌ខ្មៅ (Dream 120cc) មានផ្លាកលេខ ( ភ្នំពេញ-1HI2131) ស្របផ្លូវគ្នាជាមួយជនរងគ្រោះ ស្រាប់តែមកដល់កន្លែងកើតហេតុខាងលើក៏បណ្តាលឱ្យរេចង្កូត ទៅបុកម៉ូតូមួយទៀតម៉ាក PCX ពណ៌ ស មានផ្លាកលេខ ( ភ្នំពេញ-1GB-9238) ដែលបើកបរដោយបុរសចំណាស់ម្នាក់ និងមនឌុបអ៊ុំស្រីចំណាស់ម្នាក់ បណ្តាលឱ្យដួលទៅចិញ្ចើមផ្លូវ ធ្វើឱ្យអ៊ុំស្រីនោះមានការឈឺចាប់នៅត្រង់ចង្កេះ និងត្រគៀក យ៉ាងខ្លាំង ដោយសារតែធ្លាក់ពីលើម៉ូតូទៅដី និងមានការប៉ះទង្គិចជាមួយដៃចង្កូតម៉ូតូរបស់ជនបង្ករ ហើយម៉ូតូទាំងសងខាងក៏មានការខូចខាតបន្តិចបន្តួចផងដែរ។ គ្រោះថ្នាក់ចរាចរណ៍នេះគឺបណ្តាលមកពីយុវជនរូបនោះបើកបរមានការប្រើប្រាស់ទូរស័ព្ទដៃ។
ភ្លាមៗនោះជនបង្ករ និងជនរង្គ្រោះក៏មានការចរចារគ្នា ដោយជនរង្គ្រោះ ព្រមទទួលយកសំណងពីជនបង្ករជាទឹកប្រាក់ចំនួន ១២០$ ពីជនបង្ករ សំរាប់ព្យាបាលរបួស និងជួសជុលម៉ូតូ ទុកជាការចញ្ចប់រឿងតែម្តង ដោយមិនបានរំខាន់ដល់សមត្ថកិច្ចមូលដ្ឋានឡើយ។
ដោយ៖ ម៉ុន សាមាស