ទាន់ហេតុការណ៍
សម្តេចតេជោ ហ៊ុន សែន អញ្ជើញបិទសន្និបាតបូកសរុប​លទ្ធផល​ការងារ​ឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ត របស់គណៈចលនាមហាជន​គណ​បក្សប្រជាជនកម្ពុជា - សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកការដ្ឋានសាងសង់គម្រោងអភិវឌ្ឍន៍ ទីក្រុងដ៏ទំនើបនៅក្រុងអរិយក្សត្រ ទល់មុខកោះនរា  - សម្តេច​បវរធិបតី ហ៊ុន ម៉ាណែត ប្រកាសសាងសង់ផ្សារបឹងឈូកនៅខេត្តបាត់ដំបងជូនអាជីវករឡើងវិញ ​និងផ្តល់ឱ្យអាជីវករកាន់កាប់តូបអស់មួយជីវិត ​បន្ទាប់ពីផ្សារនេះបានរងការឆាបឆេះកាលពីដើមខែវិច្ឆិកា - ពិធីដង្ហែអង្គកឋិនទានមហាសាមគ្គីគ្រួសារខ្មែរដឹកនាំដោយ​សម្តេចកិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានចាប់ផ្តើមប្រទក្សិណនៅជុំវិញព្រះវិហារវត្តពោធិគិរីវង្សារាម (ហៅវត្តស្វាយ​សៀម​ថ្មី) ចំនួន៣ជុំរួចមកក៏បានវេប្រគេនគ្រឿងបរិក្ខារប្រគេនដល់ព្រះសង្ឃ....! - សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាល បន្តយកចិត្តទុកដាក់វិនិយោគលើវិស័យអប់រំ ដើម្បីទទួលបានធនធានមនុស្សមានសមត្ថភាព មានឯករាជ្យម្ចាស់ការ មានសមត្ថភាពចាប់យកឱកាស មានភាពប្រកួតប្រជែង មានភាពបត់បែន និងមានភាពធន់លើគ្រប់វិស័យ - សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកការដ្ឋានសាងសង់ «អគារមជ្ឈមណ្ឌល​កណ្តាល អគារចំណតនិងរោងជាង និងអគារមជ្ឈមណ្ឌល​វេជ្ជសាស្ត្រស៊ីក្លូត្រុង» នៅមន្ទីរពេទ្យកាល់ម៉ែត - សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ចំណតផែកុងតឺន័របន្ថែមប្រវែង ២៥៣ម៉ែត្រនឹងធ្វើឱ្យកំពង់ផែស្វយ័តក្រុងព្រះសីហនុ ឆ្លើយតបនឹងកំណើនកុងតឺន័រឆ្លងកាត់ និងមានលទ្ធភាពប្រកួតប្រជែងជាមួយកំពង់ផែលើពិភពលោក  - សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការបង្កើតមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមបណ្ដោយព្រំដែនដោយផ្ដោតលើការកសាងផ្លូវក្រវាត់ព្រំដែន គឺដើម្បីឱ្យប្រជាពលរដ្ឋមានឱកាសចូលរួមដោយផ្ទាល់ក្នុងការការពារនិងអភិវឌ្ឍន៍នៅតំបន់ព្រំដែន - សម្តេចធិបតី ហ៊ុន ម៉ាណែត៖ បញ្ហាទំនាស់ដីធ្លី នឹងត្រូវដោះស្រាយ ហើយឈានទៅលុបបំបាត់នៅពេលខាងមុខ - សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការបើកការដ្ឋានព្រែកជីកហ្វូណនតេជោ មិនមែនបើកឱ្យតែបានទេ តែកម្ពុជាមានសមត្ថភាពគ្រប់គ្រង និងម្ចាស់ការសាងសង់ព្រែកជីកនេះដែលមានពលរដ្ឋទូទាំងប្រទេសគាំទ្រ ហើយត្រូវធ្វើឱ្យបាន 
គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ជា​របស់​ឯកជន មិនមែន​ជា​របស់​រដ្ឋ​
0

អាជ្ញាធរស្រុកក្រឡាញ់ បានបញ្ចប់ការធ្វើចត្តាឡីស័ក១៤ថ្ងៃដល់ប្រជាពលករចំណាកស្រុកចំនួន៨២នាក់

ភ្នំពេញ៖ ចេញផ្សាយ ថ្ងៃសុក្រ  ៣កើត ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤, ត្រូវនឹងថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២០។

(សៀមរាប)៖

កាលពីព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២០នេះ បងប្អូនប្រជាពលរដ្ឋដែលវិលត្រឡប់ពីប្រទេសជិតខាង ដើម្បីពិនិត្យសុខភាពលើបញ្ហាឆ្លងជំងឺផ្លូវដង្ហើមថ្មី (កូវីដ- ១៩ ) អាជ្ញាធរស្រុក បានរៀបចំអនុញ្ញាតឲ្យពួកគាត់ទៅកាន់លំនៅដ្ឋានវិញចំនួន៨២នាក់ បន្ទាប់ពីដាក់ឲ្យដាច់ដោយឡែករយ:ពេល ១៤ថ្ងៃ និងលទ្ធផល វិជ្ជាមានចំពោះមេរោគ កូវីឌ-១៩  ។

របាយការណ៍របស់រដ្ឋបាលស្រុកក្រឡាញ់ បង្ហាញថា ប្រជាពលរដ្ឋធ្វើចំណាកស្រុកសរុបចំនួន ១២,០៧៩នាក់ ស្រី ៥,២៩២នាក់ ដោយស្ថានភាពជំងឺឆ្លងវីរុសកូរ៉ូណា (កូវីដ-១៩ ) កាន់តែរីករាលដាលខ្លំាងឡើងនៅប្រទេសជិតខាងបាន មានការបិទរោងចក្រ សហគ្រាស និងច្រកចេញចូលរវាងប្រទេសនិងប្រទេស បានធ្វើឲ្យប្រជាពលរដ្ឋក្នុងស្រុករបស់យើងត្រឡប់មកវិញយ៉ាងគំហុក ចាប់ពីថ្ងៃទី១៦ ខែមីនា ដល់ថ្ងៃទី២២ ខែមេសា ឆ្នំា២០២០ មានចំនួន ២,៩២១នាក់ ស្រី ១,៣៣៧ នាក់។ ចំនួនខាងលើនេះនៅសល់ពលករចំណាកស្រុកជាង ៨ពាន់នាក់ទៀត ដែលមិនទាន់បានវិលត្រឡប់មកវិញនៅឡើយ ។

លោកស្រី ម៉មនី រងី្ស អភិបាលស្រុក និងជាប្រធានអនុគណៈកម្មការប្រយុទ្ធប្រឆាំងនឹងជម្ងឺកូវីដ១៩ ស្រុកក្រឡាញ់ បានជួបសំណេះសំណាល ថ្លែងអំណរគុណដល់បងប្អូនប្រជាពលរដ្ឋ ដែលមានការអត់ធ្មត់ តស៊ូ ក្នុងការអនុវត្តទៅតាមការណែនាំរបស់រាជរដ្ឋាភិបាល និង ការណែនាំរបស់ក្រសួងសុខាភិបាល ដែលការដាក់ឲ្យបងប្អូនដាច់នៅដោយឡែករយ:ពេល១៤ថ្ងៃនេះដោយជោគជ័យ ។

លោកស្រី ក៏បានអំពាវនាវដល់ពួកគាត់ឲ្យបន្តថែទាំសុខភាពដោយធ្វើអនាម័យសំអាតនឹងសាប៊ូ អាល់កុល និងជៀងវាងការជួបជុំចំនួនមនុស្សច្រើឲ្យបានជាដាច់ខាតក្នុងការបង្ការ ទប់ស្កាត់ជំងឺនេះ ប៉ុន្តែបងប្អូនត្រូវចាប់ផ្តើមរៀបចំមធ្យោបាយបង្កបង្កើនផលពីព្រោះរដូវវស្សាជិតចូលមកដល់ហើយ។

អាជ្ញាធរស្រុកក្រឡាញ់ បានបញ្ចប់ការធ្វើចត្តាឡីស័ក១៤ថ្ងៃដល់ប្រជាពលករចំណាកស្រុកចំនួន៨២នាក់

អាជ្ញាធរស្រុកក្រឡាញ់ បានបញ្ចប់ការធ្វើចត្តាឡីស័ក១៤ថ្ងៃដល់ប្រជាពលករចំណាកស្រុកចំនួន៨២នាក់

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី Tags: 

Leave a Reply

Submit Comment
សង្គមអភិវឌ្ឍន៍ ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 088 88 55 555 ឬ តាម Whatsapp : 088 88 55 555 | Telegram : 088 88 55 555 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិ ដោយសារព័ត៌មាន សង្គមអភិវឌ្ឍន៍ | ទូរស័ព្ទ៖ 088 88 55 555

សហការផ្តល់ព័ត៌មាន | អ៊ីម៉ែល ៖ soksros937@gmail.com