ទាន់ហេតុការណ៍
សម្តេចតេជោ ហ៊ុន សែន អញ្ជើញបិទសន្និបាតបូកសរុប​លទ្ធផល​ការងារ​ឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ត របស់គណៈចលនាមហាជន​គណ​បក្សប្រជាជនកម្ពុជា - សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកការដ្ឋានសាងសង់គម្រោងអភិវឌ្ឍន៍ ទីក្រុងដ៏ទំនើបនៅក្រុងអរិយក្សត្រ ទល់មុខកោះនរា  - សម្តេច​បវរធិបតី ហ៊ុន ម៉ាណែត ប្រកាសសាងសង់ផ្សារបឹងឈូកនៅខេត្តបាត់ដំបងជូនអាជីវករឡើងវិញ ​និងផ្តល់ឱ្យអាជីវករកាន់កាប់តូបអស់មួយជីវិត ​បន្ទាប់ពីផ្សារនេះបានរងការឆាបឆេះកាលពីដើមខែវិច្ឆិកា - ពិធីដង្ហែអង្គកឋិនទានមហាសាមគ្គីគ្រួសារខ្មែរដឹកនាំដោយ​សម្តេចកិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានចាប់ផ្តើមប្រទក្សិណនៅជុំវិញព្រះវិហារវត្តពោធិគិរីវង្សារាម (ហៅវត្តស្វាយ​សៀម​ថ្មី) ចំនួន៣ជុំរួចមកក៏បានវេប្រគេនគ្រឿងបរិក្ខារប្រគេនដល់ព្រះសង្ឃ....! - សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាល បន្តយកចិត្តទុកដាក់វិនិយោគលើវិស័យអប់រំ ដើម្បីទទួលបានធនធានមនុស្សមានសមត្ថភាព មានឯករាជ្យម្ចាស់ការ មានសមត្ថភាពចាប់យកឱកាស មានភាពប្រកួតប្រជែង មានភាពបត់បែន និងមានភាពធន់លើគ្រប់វិស័យ - សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកការដ្ឋានសាងសង់ «អគារមជ្ឈមណ្ឌល​កណ្តាល អគារចំណតនិងរោងជាង និងអគារមជ្ឈមណ្ឌល​វេជ្ជសាស្ត្រស៊ីក្លូត្រុង» នៅមន្ទីរពេទ្យកាល់ម៉ែត - សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ចំណតផែកុងតឺន័របន្ថែមប្រវែង ២៥៣ម៉ែត្រនឹងធ្វើឱ្យកំពង់ផែស្វយ័តក្រុងព្រះសីហនុ ឆ្លើយតបនឹងកំណើនកុងតឺន័រឆ្លងកាត់ និងមានលទ្ធភាពប្រកួតប្រជែងជាមួយកំពង់ផែលើពិភពលោក  - សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការបង្កើតមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមបណ្ដោយព្រំដែនដោយផ្ដោតលើការកសាងផ្លូវក្រវាត់ព្រំដែន គឺដើម្បីឱ្យប្រជាពលរដ្ឋមានឱកាសចូលរួមដោយផ្ទាល់ក្នុងការការពារនិងអភិវឌ្ឍន៍នៅតំបន់ព្រំដែន - សម្តេចធិបតី ហ៊ុន ម៉ាណែត៖ បញ្ហាទំនាស់ដីធ្លី នឹងត្រូវដោះស្រាយ ហើយឈានទៅលុបបំបាត់នៅពេលខាងមុខ - សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការបើកការដ្ឋានព្រែកជីកហ្វូណនតេជោ មិនមែនបើកឱ្យតែបានទេ តែកម្ពុជាមានសមត្ថភាពគ្រប់គ្រង និងម្ចាស់ការសាងសង់ព្រែកជីកនេះដែលមានពលរដ្ឋទូទាំងប្រទេសគាំទ្រ ហើយត្រូវធ្វើឱ្យបាន 
គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ជា​របស់​ឯកជន មិនមែន​ជា​របស់​រដ្ឋ​
0

លោក សូរ ប្លាតុង អភិបាល ខណៈអភិបាលស្រុកប្រាសាទបាគង ដឹកនាំក្រុមការងារ ចុះពិនិត្យ មើលការ ដ្ឋាន ជីកស្រះ ទឹក នៅក្នុងឃុំកំពង់ភ្លុក

ភ្នំពេញ៖ ចេញផ្សាយ ថ្ងៃសៅរ៍  ៤កើត ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤, ត្រូវនឹងថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២០។

(សៀមរាប)៖

ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២០។ លោក សូរ ប្លាតុង អភិបាល ខណៈអភិបាលស្រុក ប្រាសាទបាគង បានដឹកនាំក្រុមការងារ ចុះពិនិត្យ មើលការ ដ្ឋាន ជីកស្រះ ទឹក សម្រាប់សហគមន៍ភូមិដីក្រហម ស្ថិតនៅក្នុងឃុំកំពង់ភ្លុក ស្រុកប្រាសាទបាគង ខេត្តសៀមរាប ។ ជាច្រើនឆ្នាំកន្លងមកនេះ នៅក្នុងសហគមន៍តែងតែមានការខ្វះខាតទឹកប្រើប្រាស់នារដូវប្រាំង ដោយពិនិត្យឃើញស្ថានភាពបែបនេះទើបអាជ្ញាធរស្រុកសម្រេចធ្វើការសាង់សង់ ដើម្បីធ្វើជាកន្លែងស្តុករក្សាទឹកទុក ក្នុងរដូវវស្សា ជូនបងប្អូនប្រជាពលរដ្ឋប្រើប្រាស់នារដូវប្រាំងវិញ ។ គិតត្រឹមព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២០នេះការដ្ឋានសម្រេចលទ្ធផលបាន ប្រមាណ ៨០ ភាគរយ ហើយ ។

លោក សូរ ប្លាតុង អភិបាល ខណៈអភិបាលស្រុក បានបញ្ចាក់ថា ស្រះសហគមន៍ភូមិដីក្រហមនេះ មានបណ្តោយ ១០០ម៉ែត្រ និង ទទឹង៧៥ម៉ែត្រ ជម្រៅ ៦ម៉ែត្រ មានធ្វើផ្លូវ និងរបងពទ្ធ័ជុំវិញ រួមជាមួយការដាំស្មៅតាមជេីងទេរផងដែរ អនុវត្តដោយម្រោងលេីកកំពស់ជីវភាពប្រជាជនក្រីក្រ (LEAP) ដែលគ្រោងចំណាយថវិកាក្នុងការសាងសង់សរុប ៤៥,៥០០ដុល្លា សហរដ្ឋអាមេរិក។

ក្រោយសាងសង់រួចរាល់ ទីនេះមិនត្រឹមក្លាយជាកន្លែងរក្សាស្តុកទឹកទុកសម្រាប់ប្រើប្រាស់តែប៉ុណ្ណោះទេ តែទីនេះ ក៏អាចនឹងក្លាយជាកន្លែង សម្រាប់បងប្អូនប្រជាពលរដ្ឋ អង្គុយជួបជុំ លំហែរកាយ ឬ ដើរហាត់ប្រាណ រួមជាមួយខ្យល់អាកាសបរិសុទ្ធផងដែរ។

លោក អភិបាលស្រុក ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋនៅក្នុងសហគមន៍នេះក្រោយពីសាងសង់រួចរាល់ សូមចូលរួមថែរក្សាឲ្យបានល្អ ដើម្បីទុកជាប្រយោជន៍សាធារណៈនៅក្នុងមូលដ្ឋានរបស់ខ្លួន ៕

 

Filed in: ព័ត៌មានថ្មី, សេដ្ឋកិច្ច Tags: 

Leave a Reply

Submit Comment
សង្គមអភិវឌ្ឍន៍ ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 088 88 55 555 ឬ តាម Whatsapp : 088 88 55 555 | Telegram : 088 88 55 555 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិ ដោយសារព័ត៌មាន សង្គមអភិវឌ្ឍន៍ | ទូរស័ព្ទ៖ 088 88 55 555

សហការផ្តល់ព័ត៌មាន | អ៊ីម៉ែល ៖ soksros937@gmail.com