ភ្នំពេញ៖ ចេញផ្សាយ ថ្ងៃសៅរ៍ ៤កើត ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤, ត្រូវនឹងថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២០។
(កំពង់ធំ)៖
នៅវេលាម៉ោង ២ : ៣០នាទីទាបភ្លឺ ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២០។ មានភ្លៀងធ្លាក់មួយមេលាយឡំនឹងខ្យល់កន្ត្រាក់ បានធ្វើឱ្យផ្ទះប្រជាពលរដ្ឋចំនួន ៥៨ខ្នង ក្នុងស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ រងការខូចខាតយ៉ាងដំណំ។
តាមការបញ្ជាក់របស់លោក អ៊ុន បុត្ត អភិបាលស្រុកកំពង់ស្វាយ បានឲ្យដឹងថា ផ្ទះចំនួន៥៨ខ្នងបានរងការខូចខាត មានរបើកដំបូល និងរលំ ក្នុងចំណោម ៣ឃុំ គឺឃុំសាន់គរចំនួន ១៦ខ្នង ឃុំដំរីស្លាប់ចំនួន ១០ខ្នង និងឃុំនីពេជ្រចំនួន ៣២ខ្នង៕